ទីក្រុង​ចម្លែក​​​ ១០​ដែល​គេ​មិន​នឹក​ស្មាន​ថា​មាន​ពិត​នៅ​លើ​លោក​យើង​នេះ

នៅ​លើ​លោក​យើង​នេះ​នៅ​មាន​ទី​កន្លែង​ប្លែកៗ​ជា​ច្រើន​ទៀត​ដែល​អ្នក​មិន​នឹក​ស្មាន​ថា​មាន​ពិត​នៅ​លើ​លោក​យើង​នេះ​។​ ចង់​ដឹង​ថា​ទីក្រុង​ទាំង​នោះ​មាន​អ្វី​ចម្លែក​ខ្លះ?​តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១.​ ទីក្រុង​Matmata ​ប្រទេស​ទុយណេស៊ី

ទីនេះ​មិន​មែន​គ្រាន់​តែ​ជា​ទី​ក្រុង​ធម្មតា​តែ​ជា​ទី​ក្រុង​ដែល​មាន​ការ​ជីក​ភ្នំ​ដូច​ជា​រូង​មាន​ជម្រៅ៣ម៉ែត្រ​ ទំហំ ៨ទៅ១២មែត្រ។​ អាចនិយាយបាន​ថា​រូង​នីមួយៗ​មាន​ទំហំ​ប៉ុន​ផ្ទះ​តែ​ម្ដង​ហើយ​ផ្ទៃ​ខាង​ក្នុង​ត្រូវ​បាន​រៀប​ចំ​តុបតែង​យ៉ាង​ស្រស់​ស្អាត។

២.​ ទីក្រុង​ Toraja ប្រទេស​ឥណ្ឌូណេស៊ី

បើ​មើល​ទៅ​ទីក្រុង​នេះ​ប្រៀប​ដូច​ជា​ទីក្រុង​បុរាណ​របស់​ពួក​កុលសម្ព័ន្ធ តែ​ការពិត​ទៅ​វា​ជា​ទីក្រុង​របស់​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​នេះ​រស់​នៅ​។ ​តែ​នៅ​ទីនេះ​មាន​ទំនៀម​ទម្លាប់​ចម្លែក​មួយ​គឺ​រៀងរាល់​ខែ​៩​ប្រជាជន​ដែល​រស់​នៅ​ទីនោះ​នឹង​ធ្វើ​ការ​ជីក​យក​សាកសព​របស់​គ្រួសារ​ខ្លួន​ដែល​បាន​ស្លាប់​ចេញ​មក​ធ្វើ​ពិធី​ផ្សេងៗ​រួច​ទើប​យក​ទៅ​តម្កល់​ក្នុង​ផ្នូរ​វិញ។

៣.​ ទីក្រុង​ Roswell សហរដ្ឋ​អាមេរិក

ដើម​ឡើយ​ទីក្រុង​នេះ​មិន​បាន​មាន​អ្វី​គួរ​ជា​ទី​ចាប់​អារម្មណ៍​ឡើយ​ ​តែ​បន្ទាប់​ពី​មាន​ហេតុ​ការណ៍​យាន​អវកាស​ធ្លាក់​កាល​ពី​ឆ្នាំ​១៩៧៤​រួច​មក​ទី​នេះ​ក្លាយ​ទៅ​ជា​ទីក្រុង​មនុស្ស​ក្រៅ​ភព​តែ​ម្ដង។​ ​អ្នក​ដែល​មក​កម្សាន្ត​នៅ​ទី​នេះ​ជឿ​ថា​មាន​មនុស្ស​ក្រៅ​ភព​ធ្លាប់​បាន​មក​ដល់​ទី​នេះ​ពិត​មែន​។​ នៅ​តាម​ដង​ផ្លូវ​និង​ហាង​អាហារ​មាន​ការ​ដាក់​តាំង​រូប​របស់​មនុស្ស​ក្រៅ​ភព​ជា​ច្រើន​ហាក់​បី​ដូច​ជា​ទី​ក្រុង​របស់​មនុស្ស​ក្រៅ​ភព​អញ្ចឹង។

៤.​ ទីក្រុង​New orleans សហរដ្ឋ​អាមេរិក​

ទី​ក្រុង​នេះ​ពោរពេញ​ទៅ​ដោយ​ការ​តុបតែង​ដែល​មើល​ទៅ​គួរ​ឲ្យ​ខ្លាច​សឹង​តែង​គ្រប់​ជ្រុង។ ​នៅ​ទី​នេះ​បណ្ដុំ​ទៅ​ដោយ​អ្នក​មាន​ជំនឿ​ទៅ​លើ​រឿង​ខ្មោច​ព្រាយ​បិសាច​ អាប​ធ្មប់​អាសូរ កាយ​ ដូច្នេះ​ហើយ​អ្នក​នឹង​បាន​ឃើញ​រូប​សំណាក់​ពពួក​ខ្មោច​ទាំង​នេះ​ដាក់​តាំង​នៅ​ពេញ​ទីក្រុង។

៥.​ ទីក្រុង​Chefchaouen ប្រទេស​ម៉ារ៉ុក​

​ដោយ​មាន​ជំនឿ​ថា​ពណ៌​ខៀវ​គឺ​ជា​ពណ៌​តំណាង​ឲ្យ​ផ្ទៃ​មេឃ​នាំ​មក​នៅ​សេចក្ដី​សុខ​សប្បាយ​ទើប​ធ្វើ​ឲ្យ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​នេះ​នាំ​គ្នា​លាប​ផ្ទះ​ជា​ពណ៌​ខៀវ​ទាំង​អស់។ ដោយ​សារ​តែ​ពណ៌​ខៀវ​ពេញ​មួយ​ទី​ក្រុង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ចង់​ទៅ​កម្សាន្ត​នៅ​ទី​នោះ​។ មិន​ត្រឹម​តែ​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​ទេ​ថែម​ទាំង​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​កម្សាន្ត​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជា​ជន​ក្នុង​តំបន់​បាន​ថែម​ទៀត​ផង។

៦.​ ទីក្រុង Nakato ប្រទេស​ជប៉ុន

នេះ​ជា​ទីក្រុង​ដែល​មាន​សភាព​ស្ងប់​ស្ងាត់​ស្ថិត​នៅ​ជាយ​សមុទ្រ​។ អ្វី​ដែល​ជា​រឿង​ចម្លែក​ដែល​យើង​កំពុង​តែ​សម្លឹង​រក​មើល​មិន​មែន​ជា​ទី​ក្នុង​នេះ​ទេ​តែ​ជា​កន្លែង​គោរព​បូជា​មួយ​កន្លែង​ដែល​នៅ​ក្នុង​ទី​ក្រុង​នេះ​។​ នៅ​វិហារ​មួយ​នេះ​មាន​សសរ​ពណ៌​ក្រហម​តម្រៀប​គ្នា​ជា​រាង​កោង​ចំនួន១២៣​ដើម​។​ នេះ​ជា​ទី​កន្លែង​សក្ដិសិទ្ធិ​ដែល​គេ​ជឿ​ថា​មាន​វិញ្ញាណ​សណ្ឋិត​នៅ​ នៅ​ពេល​ដែល​អ្នក​ទៅ​បន់​ស្រន់​នៅ​ទី​នេះ​គេ​តម្រូវ​ឲ្យ​អ្នក​បោះ​កាក់​ដើម្បី​វាស់​ស្ទង់​ជោគ​ជាតា​រាសី។ ប្រសិន​បើ​អ្នក​បោះ​កាក់​ចូល​ក្នុង​ប្រអប់​បាន​នោះ​បំណង​ប្រាថ្នា​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត។

៧.​ទីក្រុង​ Matmata ប្រទេស​នូវែលហ្សេឡង់

បើ​មើល​ពី​ខាង​ក្រៅ​ទៅ​យើង​នឹង​ឃើញ​កូន​ផ្ទះ​តូច​ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​ស្មៅ​និង​ផ្កា។ នេះ​គឺ​ជា​ទីក្រុង​ក្នុង​ក្ដី​ស្រមៃ​របស់​អ្នក​គ្រប់​គ្នា​ នៅ​ពេល​ដែល​បាន​ទៅ​ដល់​ទី​កន្លែង​នេះ​ប្រៀប​ដូច​ជា​ទី​ក្រុង​ក្នុង​រឿង​និទាន។ ផ្ទះ​នីមួយៗ​ចោះ​ចូល​ទៅ​ក្នុង​ដី​ដំបូក​បើ​មើល​ពី​ខាង​ក្រៅ​សឹង​តែ​មិន​គួរ​ឲ្យ​ជឿ​ថា​មនុស្ស​ធំ​អាច​ចូល​ទៅ​បាន​។

៨.​ ទីក្រុង​Machu Picchu ប្រទេស​ប៉េរូ

​ទាំង​ចម្លែក​និង​អស្ចារ្យ​ចំពោះ​ទី​ក្រុង​ចំណាស់​មួយ​នេះ​ ​ដែលជា​អាណាចក្រ​ដែល​កសាង​ឡើង​ដោយ​មនុស្ស​នា​សម័យ​មុន។​ ស្ថិត​នៅ​លើ​កំពូល​ភ្នំ​មាន​កម្ពស់​២៣០០ម៉ែត្រ​ពី​នីវ៉ូទឹកសមុទ្រ ទី​ក្រុង​ទាំង​មូល​កសាង​ឡើង​ពី​ថ្ម​ភក់​កាត់​តម្រៀប​គ្នា​ជា​រាង​យ៉ាង​មាន​របៀប​និង​ស្រស់​ស្អាត​។​ សំណង​ទាំង​អស់​អាច​តភ្ជាប់​គ្នា​បាន​ដោយ​មិន​មាន​ស៊ីម៉ង់​មក​ជា​គ្រឿង​សម្រាប់​ភ្ជាប់។

៩.​ ទី​ក្រុង​ Xian ប្រទេស​ចិន

នៅ​ក្រោម​មហា​ព្រះ​វិហារ​របស់​សម័យ​មហា​ឆេង​ត្រូវ​បាន​អ្នក​បុរាណ​វិទ្យា​រក​ឃើញ​រូប​សំណាក់​ដែល​ធ្វើ​ឡើង​ពី​ដី​ឥដ្ឋ​ចំនួន​១០០០​នាក់។​ នេះ​គឺ​ជា​រូប​សំណាក់​របស់​កំពូល​មេទ័ព​និង​នាយ​ទាហាន​ដែល​មាន​បុណ្យ​សក្ដិ​និង​គ្រឿង​តុប​តែង​កាយ​ខុស​ពី​គ្នា​។​ ពិត​ជា​រឿង​មួយ​ដែល​ធ្វើ​យើង​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​និង​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រុក​រក​ឃើញ​លើក​នេះ។ បើ​ទោះ​បី​ជា​ចំណាយ​ពេល​ក្នុង​ការ​ស្វែង​រក​ដល់​ទៅ​៣០​ឆ្នាំ​តែ​លទ្ធ​ផល​ដែល​ទទួល​បាន​ពិត​ជា​សម​តម្លៃ​ខ្លាំង​ណាស់។

​​​​​​​១០.​ ទីក្រុង​ Setenil de Bodegas ប្រទេស​ស្វីស

បើ​ទោះ​បី​ជា​ប្រជាជន​នៅ​ទី​នេះ​មាន​ជីវិត​រស់​នៅ​ទៅ​តាម​ធម្មតា​ក៏​ពិត​មែន​តែ​សម្រាប់​ជន​បរទេស​ទីនេះ​គឺ​ជា​ទី​ក្រុង​ចម្លែក​មួយ។ ​ទី​ក្រុង​ទាំង​មូល​គឺ​ស្ថិត​នៅ​ក្រោម​ផ្ទាំង​ថ្ម​ដ៏​ធំ​មហិមា​​ នៅ​តាម​ក្រោម​ផ្ទាំង​ថ្ម​មាន​ផ្ទះ​ពណ៌​ស​សង់​តភ្ជាប់​គ្នា​តាម​រាង​នៃ​ផ្ទាំង​ថ្ម​ដែល​គ្រប​ដណ្ដប់​មក​ពី​លើ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម