ប្រជុំរឿងរ៉ាវចម្លែក​ៗ​ពាក់ព័ន្ធ​មនុស្ស​ស្រីនៅ​ជុំវិញ​ពិភពលោក

នៅ​លើ​ពិភព​លោក​យើង​នេះ​មាន​រឿង​ប្លែកៗ​ជា​ច្រើន​តែង​កើត​មាន​ឡើង។​ រឿង​រ៉ាវ​មួយ​ចំនួន​ទោះ​បី​ជា​ប្លែក​ក៏​ពិត​មែន​តែ​វា​គឺ​ជា​ការពិត​ហើយ​ក៏​ត្រូវ​បាន​គេ​ប្រតិបត្តិ​តាម​មក​ជា​ហូរហែ។ ដូច​រឿង​ដែល​យើង​កំពុង​តែ​លើក​មក​និយាយ​ក្នុង​ពេល​នេះ​គឺ​អាច​ចាត់​ទុក​បាន​ថា​វា​ជា​រឿង​ចម្លែក​សម្រាប់​ជនជាតិ​អាស៊ី​យើង។

១.​ ស្ត្រី​នៅ​គុយវ៉ែត

​កូន​ក្រមុំ​ដែល​រៀប​ការ​ថ្មោងថ្មី​នឹង​ទទួល​បាន​លុយ​សុទ្ធ​ជា​ការ​ដូរ​ថ្ងៃ​រៀប​ការ​ពី​ព្រះមហាក្សត្រ​។ ដោយ​សារ​តែ​ព្រះ​មហាក្សត្រ​ប្រទេស​គុយវ៉ែត​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​មិន​ដឹង​ថា​គួរ​ចាយ​ទៅ​ណា​អស់​ ទើប​ទ្រង់​បង្កើត​ច្បាប់​នេះ​ឡើង​មក​ ដោយ​កូន​ក្រមុំ​ម្នាក់​ទទួល​បាន​ចំណង​ដៃ​ពី​ព្រះ​មហាក្សត្រ​ចំនួន​ ១២០០០ដុល្លារ។

២.​ ស្ត្រី​ប្រទេស​បារាំង

ស្ត្រី​នៅ​ប្រទេស​បារាំង​អាច​លាឈប់​សម្រាក​បាន​ ៥​សប្ដាហ៍​ក្នុង​មួយ​ឆ្នាំ​។ ក្រៅ​ពី​នោះ​ពួក​គេ​អាច​ធ្វើ​ការ​ត្រឹម​តែ​ ៣៥​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​អាទិត្យ។

៣.​ស្ត្រី​នៅ​ប្រទេស​ប្រេស៊ីល

​​ស្ត្រី​នៅ​ប្រេស៊ីល​ភាគ​ច្រើន​យល់​ឃើញ​ថា​ ការ​មាន​រូប​រាង​ស្អាត​សំខាន់​ជាង​រឿង​រៀប​ការ​ ដូច្នេះ​ហើយ​ពួក​គេ​បាន​ចំណាយ​លុយ​ជា​ច្រើន​ទៅ​លើ​ការ​ថែ​រូប​រាង។

៤.​ ស្ត្រី​នៅ​ប្រទេស​ គុយបា

នៅ​ទី​នេះ​ស្ត្រី​មួយ​ចំនួន​មាន​ស្ថិតិ​ធ្វើ​ការ​រំលូត​កូន​ដល់​ទៅ​បួន​ដង​ក្នុង​ម្នាក់​។​ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​នៅ​ទី​នេះ​នៅ​មាន​សេវា​កម្ម​រំលូត​កូន​ដោយ​មិន​គិត​ថ្លៃ​ថែម​ទៀត​ផង។

៥.​ ស្ត្រី​នៅ​ប្រទេស​​ម៉ិកស៊ីកូ

ស្ត្រី​នៅ​ទី​នេះ​ប្រើ​ជីវិត​យ៉ាង​មាន​ក្ដី​សុខ​និង​សិទ្ធិ​សេរី​ភាព​ពេញ​លេញ។​ ពួក​នាង​តែង​តែ​ទៅ​ដើរ​ផ្សារ ​២ម៉ោង​កំឡុង​ពេល​សម្រាក​ថ្ងៃ​ត្រង់​ និង​ចូល​ហាង​សាឡន​ជា​ប្រចាំ។

៦.​ ស្ត្រី​នៅ​ប្រទេស​អ៊ីរ៉ាក់

​​​នៅ​ទី​នេះ​ស្ត្រី​សឹង​តែ​៩០%​សុទ្ធតែ​ចេះ​ប្រើ​កាំ​ភ្លើង​ ហើយ​ក៏​មិន​មែន​កាំភ្លើង​ខ្លី​ដែរ​តែ​ជា​កាំភ្លើង​ដែល​គេ​ប្រើ​ក្នុង​ការ​ធ្វើ​សង្គ្រាម។

៧.​ ស្ត្រី​នៅ​ប្រទេស​​បង់ក្លាដេស

នៅ​ទី​នេះ​ស្ត្រី​ភាគ​ច្រើន​គឺ​ជា​ជន​រង​គ្រោះ។ ពួក​នាង​តែង​តែ​ត្រូវ​គេ​ជះ​ទឹកអាស៊ីត​ដាក់​ប្រសិន​បើ​នាង​បដិសេធ​បុរស​ណា​ម្នាក់​។​ ជា​រៀង​រាល់​ឆ្នាំ​តែង​តែ​មាន​ការ​មក​ដាក់​ពាក្យ​បណ្ដឹង​ទាក់​ទង​ជា​មួយ​ករណី​នេះ​មិន​ក្រោម​២០០នាក់​ឡើយ។ ពួក​ប្រុសៗ​ទាំង​នោះ​ខឹង​ចិត្ត​ដែល​នាង​បដិសេធ​មិនព្រម​រួម​ដំណេក​ជា​មួយ​ទើប​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​នាង​ខូច​សម្រស់។

៨.​ ស្ត្រី​នៅ​ប្រទេស​ស៊ូដង់

ស្ត្រី​នៅ​ទី​នេះ​ត្រូវ​បាន​គេ​ច្រឹប​អវយវៈ​ភេទ​តាំង​ពី​ក្មេង​ដោយ​មិន​ប្រើ​ថ្នាំ​ស្ពឹក​ឬ​ថ្នាំ​សន្លប់។​ នេះ​គឺ​ជា​ប្រពៃណី​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ហើយ​ក៏​មាន​មនុស្ស​សឹង​តែ​៨០%​ដែល​គោរព​ប្រតិបត្តិ​ទៅ​តាម​​បើ​ទោះ​បី​ជា​មាន​ច្បាប់​ចេញ​មក​ហាម​ឃាត់​ហើយ​ក៏​ដោយ។

៩.​ ស្ត្រី​នៅ​ប្រទេស​ហ្សកដានី

នៅ​ទី​នេះ​ស្ត្រី​នឹង​ត្រូវ​សម្លាប់​ដោយ​គ្រួសារ​របស់​ខ្លួន​ប្រសិន​បើ​រក​ឃើញ​ថា​នាង​មាន​សហាយ។

ជា​រៀង​រាល់​ឆ្នាំ​ស្ត្រី​ប្រហែល​ជា​២៥​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​សមាជិក​គ្រួសារ​របស់​ខ្លួន​ដោយ​មាន​ការ​សង្ស័យ​ថា​នាង​មាន​សហាយ​ស្មន់​ជា​មួយ​អ្នក​ដទៃ​ទាំង​ដែល​មិន​ទាន់​រៀប​ការ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ