មក​ស្គាល់​សត្វ​គួរ​ឲ្យ​ស្រឡាញ់​ ៧​ប្រភេទ​ដែល​មាន​នៅ​តែ​ក្នុង​តំបន់​អាកទិក

អាកទិក​គឺ​ជា​តំបន់​ប៉ូល​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ ផ្ទៃ​ដី​គ្រប​ដណ្ដប់​ទៅ​ដោយ​ទឹកកក​ និង​មាន​ទំហំ​ធំ​លាត​សន្ធឹង​ទៅ​លើ​ជ្រុង​មួយ​នៃ​ប្រទេស​​ កាណាដា, រុស្ស៊ី, សហរដ្ឋអាមេរិក, Green land , ហ្វាំងឡង់, អ៊ីស្លង់, ស៊ុយអែត, និង​ប្រទេស​ន័រវ៉េ។នៅ​ប៉ែក​ខាង​ជើង​មាន​សីតុណ្ហភាព​ត្រជាក់​តិច​ជាង​ប៉ែក​ខាង​លិច​ដោយ​សីតុណ្ហភាព​នៅ​រដូវ​ក្ដៅ​ -២៦អង្សា​ នៅ​រដូវ​រងា​មាន​ចំនួន​​-43អង្សា។ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ប៉ែក​ខាង​ជើង​មាន​ចំនួន​សត្វ​និង​មនុស្ស​រស់​នៅ​ច្រើន​ជាង​ប៉ែក​ខាង​លិច​ ហើយ​ប្រភេទ​សត្វ​ដែល​រស់​នៅ​ទី​នោះ​ភាគ​ច្រើន​មាន​សម្បុរ​សរ​​ដូច​ជា​ព្រិល​។​ ថ្ងៃ​នេះ​យើង​នឹង​មក​ធ្វើ​ការ​ស្គាល់​ជា​មួយ​នឹង​ពពួក​សត្វ​ដែល​មាន​សម្បុរ​ស​ទាំង​៧​ប្រភេទ​ដែល​មាន​នៅ​តែ​ក្នុង​តំបន់អាកទិក​តែ​ប៉ុណ្ណោះ។

១.​ Polar Bear

​​ខ្លា​ឃ្មុំ​ទឹកកក​នេះ​ជា​សត្វ​ស៊ី​សាច់​ជា​អាហារ​ដែល​មាន​ទំហំ​ខ្លួន​ធំ​បំផុត​ក្នុង​លោក​ ដែលទំហំ​ខ្លួន​អាច​ធំ​ដល់​ទៅ​៧០០គីឡូក្រាម​ និង​មាន​កម្ពស់​២ម៉ែត្រ។​ ចំណី​ដែល​វា​ចូល​ចិត្ត​ខ្លាំង​បំផុត​នោះ​គឺ​សត្វ​ភេ​ទឹក​ បើ​ទោះ​បី​ជា​វា​មិន​អាច​ហែល​ទឹក​បាន​លឿន​ដូច​ជា​សត្វ​ភេ​ទឹក​តែ​វា​នឹង​រង់​ចាំ​ឲ្យ​ភេ​ទឹក​ឡើង​មក​ដេក​ហាល​ថ្ងៃ​នៅ​លើ​គោក​ទើប​វា​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រមាញ់។

២. Beluga

សត្វ​ផ្សោត​ពណ៌​សរ​នេះ​ដើម​ឡើយ​នៅ​ពេល​ដែល​វា​ទើប​តែ​កើត​មក​ភ្លាម​គឺ​មាន​សម្បុរ​រាង​ប្រផេះ​តែ​កាន់​តែ​ធំ​សម្បុរ​របស់​វា​ក៏​ប្រែ​ទៅ​ជា​ពណ៌​ស។ មាន​ប្រវែង​ខ្លួន​ចាប់​ពី​២ទៅ៦​ម៉ែត្រ​ទម្ងន់​ជាង១តោន​ វា​ចូលចិត្ត​នៅ​ជា​ក្រុម​ឬ​នៅ​ជា​គូ។​ សត្វ​ប្រភេទ​នេះ​ជា​សត្វ​ដែល​ឆ្លាត​និង​មាន​ចរិត​ស្លូតបូត​ចូលចិត្ត​ធ្វើ​ត្រាប់​តាម​សំឡេង​របស់​សត្វ​ដទៃ​ឬ​មនុស្ស។

៣. Arctic Fox

នេះ​ជា​ប្រភេទ​សត្វ​កញ្ជ្រោង​ដែល​មាន​សម្បុរ​ស​ដូច​ប្រៀប​ដូច​ជា​ព្រិល​ទឹកកក។ វា​អាច​ប្ដូរ​ពណ៌​រោម​ខ្លួន​ឯង​ទៅ​តាម​រដូវ​កាល​ដើម្បី​ការពារ​ខ្លួន​ពី​សត្រូវ​ ដោយ​នៅ​រដូវ​ក្ដៅ​រោម​របស់​វា​នឹង​ប្រែ​ទៅ​ជា​ពណ៌​ប្រផេះ​និង​ត្រឡប់​មក​ជា​ពណ៌​សរ​វិញ​នៅ​រដូវ​ត្រជាក់។

៤. Arctic Hare

​​Arctic Hare មាន​រូប​រាង​ដូច​គ្នា​ទៅ​នឹង​សត្វ​ទន្សាយ​តែ​មាន​​ត្រចៀក​តូច​ហើយ​ខ្លី​ជាង​ទន្សាយ។ ​វា​នឹង​ឈរ​ជើង​ពីរ​នៅ​ពេល​ដែល​បម្រុង​នឹង​មាន​គ្រោះ​អាសន្ន​មក​ដល់។ វា​អាច​ប្ដូរ​ពណ៌​រោម​ដោយ​ខ្លួន​ឯង​នៅ​តាម​រដូវ​កាល​ដូច​ជា​សត្វ​កញ្ជ្រោង​ដែរ។ វា​ស៊ី​បន្លែ​គ្រាប់ធញ្ញជាតិ​ផ្សេងៗ​​ខុស​គ្នា​ពី​សត្វ​ទន្សាយ​ធម្មតា​ដែល​អាច​ស៊ី​បាន​តែ​បន្លែ។

៥.​ Ermine

​Ermine ជា​សត្វ​ដែល​មាន​រូប​រាង​ស្រដៀង​គ្នា​ទៅ​នឹង​កំប្រុក​តែ​មាន​សម្បុរ​សដូច​ព្រិល​មាន​មុខ​មាត់​គួរ​ឲ្យ​ស្រឡាញ់​តែ​ចរិត​របស់​វា​មិន​បាន​គួរ​ឲ្យ​ស្រឡាញ់​ដូច​ជា​មុខ​មាត់​នោះ​ទេ។ វា​ចូល​ចិត្ត​វា​ស៊ី​សត្វ​តូចៗ​ជា​អាហារ​ជា​ពិសេស​សត្វ​កណ្ដុរ​ ស៊ី​រួច​ហើយ​វា​នឹង​យក​សំបុក​របស់​គេ​មក​ធ្វើ​ជា​ផ្ទះ​ខ្លួន​ឯង​ថែម​ទៀត​ផង។

៦.​ Dall Sheep

Dall Sheep ជា​សត្វ​ចៀម​ព្រៃ​ដែល​មាន​សម្បុរ​ស រស់​នៅ​ជា​មួយ​គ្នា​ហ្វូង។​ ចៀម​ឈ្មោល​មាន​មាឌ​ធំ​ជាង​ចៀម​ញី​ហើយ​មាន​ស្នែង​ធំ​វែង។​​ ពួក​វា​ស៊ី​ស្លឹក​ឈើ​និង​គ្រាប់​ធញ្ញជាតិ​ជា​អាហារ​នៅ​រដូវ​ត្រជាក់​ពួក​វា​នឹង​ធ្វើ​ការ​បម្លាស់​ទី​ដើម្បី​ស្វែង​រក​ចំណី។

៧.​ Snow Owl

Snow Owl ជា​សត្វ​មួយ​ប្រភេទ​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​សត្វ​មៀម​តែ​មាន​សម្បុរ​ពណ៌​សដូច​ជា​សំឡី។ គ្រប់​គ្នា​តែង​តែ​គិត​ថា​វា​អាច​ចេញ​ប្រមាញ់​បាន​តែ​ពេល​យប់​តែ​ការ​ពិត​វា​អាច​ចេញ​ប្រមាញ់​បាន​ទាំង​យប់​និង​ថ្ងៃ​អាស្រ័យ​លើ​ស្ថាន​ភាព​និង​កាលៈទេសៈ។ ​សត្វ​ស្លាប​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កំពូល​អ្នក​ប្រមាញ់​ព្រោះ​វា​មាន​កែវ​ភ្នែក​ល្អ​ដែល​អាច​មើល​ឃើញ​សត្រូវ​តាំង​ពី​ទី​ឆ្ងាយ​មក​និង​មាន​ក្រចក​វែង​មុត​ស្រួច​អាច​ខ្វាច​សាច់​ឲ្យ​ដាច់​ជា​ចម្រៀក​បាន​ត្រឹម​តែ​មួយ​ប៉ប្រិចភ្នែក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម