កម្មវិធី The Rapper Cambodia បានមកដល់វគ្គផ្តាច់ព្រ័ត្រ រកឃើញម្ចាស់ពាន និងបេក្ខភាពដទៃពោរពេញទៅដោយសមត្ថភាព ៥ នាក់ត្រូវបានប្រកាសជាម្ចាស់ពាន ខណៈដែល យូហៃ ជាម្ចាស់ជយលាភី The Rapper Cambodia ក្នុងរដូវកាលទី១ ។
ជើងខ្លាំងទាំង ៥ ដែលបានអង្រួនឆាក The Rapper Cambodia និងបានប្រកាសជាម្ចាស់ពានរបស់កម្មវិធីដ៏ធំមួយនេះ មានដូចជា Roxy x D.A.R.T x Emi x Kan x Vanno ។



- Roxy តារារ៉េបសំឡេងប្លែក ស្ទីលសម្លៀកបំពាក់ប្លែក ពោរពេញពេញដោយភាពច្នៃប្រឌិត ជាម្ចាស់ពាន Fan Favorite
- D.A.R.T តារារ៉េបពូកែបញ្ចូលព្រលឹងទៅក្នុងការសម្តែង ទាំងពាក្យពេជ្រ ចង្វាក់ និងលំហូរ ជាម្ចាស់ពាន Best Solo Performance
- Emi x Kan x Vanno ជាម្ចាស់ពាន Best Collaboration ខណៈដែលបទចម្រៀង ពួកម៉ាកទាំង ៣ ជាបទចម្រៀងដែលកើតចេញពីការសហការយ៉ាងល្អពី The rapper ទាំង ៣ ហើយក៏ជាបទចម្រៀងដែលទទួលបានគាំទ្រខ្លាំងលើបណ្តាញសង្គមផងដែរ។
ទម្រាំមកដល់វគ្គផ្តាច់ព្រ័ត្របេក្ខជននីមួយបានឆ្លងកាត់វគ្គជម្រុះជាច្រើនលើកច្រើនសា ហើយវិញ្ញាសានីមួយៗសុទ្ធតែមិនធម្មតា តែពួកគេក៏នៅតែធ្វើបាន និងឆ្លងផុតដោយជោគជ័យ។ កាខិតខំ តស៊ូទាំងក្នុងការហ្វឹកហាត់ក្នុងវគ្គនីមួយៗ បានធ្វើឱ្យ coach ក៏ដូចជាទស្សនិកជនទទួលស្គាល់នូវសមត្ថភាពពិតរបស់ពួកគេ៕























Account
Security
Favourite Content