ក្នុងមួយ​ឆ្នាំ​ចុង​ក្រោយ តើ​កំពូល​តារា​ពិភពលោក​មួយ​ណា​អាច​រក​ប្រាក់​បាន​ច្រើន​ជាង​គេ?

ក្រោយ​សរុប​ទិន្នន័យឆ្នាំ ២០២០ ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាតារាល្បីកំពូលៗចំនួន ១០០ នាក់ទទួលបានចំណូលសរុប ៦,១ ពាន់លានដុល្លារដោយមិនគិតពន្ធនិងថ្លៃសេវាដែលពិតជាធ្លាក់ចុះបើធៀបនឹងឆ្នាំ​២០១៩។ ដោយសារតែជម្ងឺរាតត្បាតមួយនេះដែលជាកត្តាចំបងធ្វើឱ្យប្រាក់ចំណូលធ្លាក់ចុះ ២០០ លានដុល្លារ ចាប់តាំងពីការប្រគំតន្ត្រីត្រូវបានលុបចោល ហើយការចេញផ្សាយខ្សែភាពយន្តក៏ត្រូវបានពន្យារពេល។

ខាងក្រោមនេះជាប្រាក់ចំណូលដែលបុគ្គលល្បីកំពូលៗទាំង ១០ រកបានក្នុងឆ្នាំ ២០២០៖

១. Kylie Jenner (៥៩០ លានដុល្លារ)

តារាទូរទស្សន៍ Reality TV Star និងជាស្ថាបនិកគ្រឿងសម្អាងម៉ាក Kylie នាង Kylie Jenner បានលក់ភាគហ៊ុនរបស់នាងចំនួន ៥១% ទៅឱ្យក្រុមហ៊ុន Coty, Inc. ក្នុងខែមករាឆ្នាំ ២០១៩ ក្នុងតម្លៃ ៦០០ លានដុល្លារ។ ក្នុងពេលថ្មីៗនេះ​​ នាងនិងសមាជិកគ្រួសារដែលមានភាពល្បីល្បាញផ្សេងទៀតក៏ទើបតែបានចុះកិច្ចព្រមព្រៀងពហុព័ត៌មានផ្តាច់មុខជាមួយ Hulu ផងដែរ។

២. Kanye West (១៧០ លានដុល្លារ)

អ្នកបង្កើតស្បែកជើងប៉ាតា Yeezy រូបនេះបានធ្វើកិច្ចព្រមព្រៀងរចនាជាមួយក្រុមហ៊ុន Adidas ដែលគាត់នឹងទទួលបានកម្រៃប្រចាំឆ្នាំ។ លោក Kanye West ក៏មានក្រុមហ៊ុនសំលៀកបំពាក់ផ្ទាល់ខ្លួនរបស់គាត់ផ្ទាល់ដែរ ហើយគាត់ក៏បានប្រកាសនៅខែមិថុនានេះថាគាត់បានសហការជាមួយក្រុមហ៊ុន Gap ដើម្បីបង្កើតប្រ៊េនសម្លៀកបំពាក់។

៣. Roger Federe (១០៦,៥ លានដុល្លារ)

តារាវាយកូនបាល់រូបនេះរកលុយបានភាគច្រើនពីកិច្ចព្រមព្រៀងផ្តល់ប្រាក់ចំណេញ ហើយប្រភពប្រាក់ចំណូលដ៏ធំរបស់គាត់គឺជាមួយ Uniqlo ១០ ឆ្នាំក្នុងតម្លៃ ៣០០ លានដុល្លារ។

៤. Cristiano Ronaldo(១០៥ លានដុល្លារ)

កីឡាករបាល់ទាត់ជនជាតិព័រទុយហ្កាល់រូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំដែលមានតម្លៃ ៦៤ លានដុល្លារជារៀងរាល់ឆ្នាំដើម្បីលេងឱ្យក្លឹបបាល់ទាត់អ៊ីតាលី Juventus ហើយគាត់ក៏រកលុយបានរាប់លានបន្ថែមពីកិច្ចព្រមព្រៀងផ្សេងៗទៀតដែរ។

៥. Lionel Messi(១០៤ លានដុល្លារ)

មុនកិច្ចសន្យារបស់តារាបាល់ទាត់អាហ្សង់ទីនជាមួយក្លឹបបាសេឡូណាបានអស់សុពលភាពនៅឆ្នាំ ២០២១ កន្លងមកវាបានផ្តល់ប្រាក់ឱ្យគាត់ជាង ៨០ លានដុល្លារជារៀងរាល់ឆ្នាំ។ មិនតែប៉ុណ្ណោះ គាត់ក៏មានកិច្ចព្រមព្រៀងជាច្រើនរួមទាំងកិច្ចព្រមព្រៀងពេញមួយជីវិតជាមួយក្រុមហ៊ុន Adidas ផងដែរ។

៦. Tyler Perry(៩៧ លានដុល្លារ)

យីហោ“ ម៉ាដា” របស់មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយរូបនេះអាចរកចំណូលបានជាង ៦៦០ លានដុល្លារ។ នៅឆ្នាំ ២០១៩ គាត់បានបើកស្ទូឌីយោ Tyler Perry ដែលមានទំហំ ៣៣០ ហិចតានៅអាត្លង់តាដែលរួមបញ្ចូលទាំង ១២ sound stages និងឈុតផ្ទាល់ខ្លួន។

៧. Neymar(៩៥,៥ លានដុល្លារ)

បច្ចុប្បន្នកីឡាករបាល់ទាត់ប្រេស៊ីលរូបនេះស្ថិតក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្រុម Paris Saint-Germain រហូតដល់ខែមិថុនាឆ្នាំ ២០២២ ហើយរូបគេគ្រោងនឹងទទួលបានប្រាក់ខែ ៣៥០ លានដុល្លារ។ ហើយគាត់ក៏មានកិច្ចព្រមព្រៀងជាមួយម៉ាកល្បីដូចជា Nike ផងដែរ។

៨. Howard Stern(៩០លានដុល្លារ)

Shock Jock គឺជាកម្មវិធីវិទ្យុមួយដែលមានប្រាក់ចំណូលខ្ពស់បំផុតដោយសារតែមានលោកជាពិធីករកម្មវិធីវិទ្យុនេះ ហើយគាត់ទើបតែបន្តកិច្ចសន្យារបស់គាត់ឡើងវិញរយៈពេល ៥ ឆ្នាំទៀតហើយវាត្រូវបានគេរាយការណ៍ថាមានតម្លៃ ១០០ លានដុល្លារ។

៩. LeBron James(៨៨,២ លានដុល្លារ)

កីឡាការបាល់បោះដឰល្បីរូបនេះបានផ្លាស់ទៅ Los Angeles នៅឆ្នាំ ២០១៨ ក្រោមកិច្ចសន្យា ៤ ឆ្នាំ ១៥៣ លានដុល្លារ។ គាត់ក៏បានចាប់ផ្តើមបង្កើតផលិតកម្មផ្ទាល់ខ្លួន SpringHill Entertainment និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតនិងមានកិច្ចព្រមព្រៀងធំៗ ជាមួយក្រុមហ៊ុន Nike, Beats, Walmart និង GMC ។

១០. Dwayne ‘The Rock’ Johnson (៨៧,៥ លានដុល្លារ)

លោកអាចរកប្រាក់ចំនូលបានច្រើនសំរាប់ខ្សែភាពយន្តដែលនឹងចាក់បញ្ចាំងនាពេលខាងមុខដូចជា“ Black Adam” និង“ Red Notice” ដែលត្រូវបានគេរាយការណ៍ថារកបាន ២០ លានដុល្លារក្នុងមួយខ្សែភាពយន្ត។ គាត់ក៏ជាម្ចាស់ក្រុមហ៊ុនស្រា Teremana Tequila និងមានកិច្ចព្រមព្រៀងម៉ាកជាមួយ Under Armour ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម