ញាក់​សាច់​ពេល​ដឹង​ចំណូល​ក្នុង​មួយ​នាទី​ៗ​របស់​​កំពូល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង ៧

​ដូច​ដែល​បាន​​ដឹង​ស្រាប់​ ​កាល​ពី​ឆ្នាំ​ ២០២០ ​ពិភព​លោក​បាន​ជួប​នូវ​វិបត្តិ​កូវីត​ ១៩ និង​​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ជា​​ច្រើន​ដួល​រលំ​ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ​ ​ក៏​ប៉ុន្តែ​វិបត្តិ​នេះ​បាន​នាំ​ឲ្យ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំៗ​ ​មួយ​ចំនួន​នៅ​តែ​ដំណើរ​ការ​យ៉ាង​ល្អ​ប្រសើរ​។ ​ទន្ទឹម​នេះ​ ​បើ​ងាក​មក​មើល​ពី​ប្រាក់​ចំណូល​ដែល​រក​បាន​វិញ​គឺ​មិន​ធម្មតា​សរុប​ជាង​ ​៣,៤​ ​ទ្រីលាន ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០។

​ក្នុង​ឆ្នាំ ២០២១ ​នេះ​ដែរ​ ​ក្រុម​ហ៊ុន​យក្ស​ដូច​ជា Amazon, Apple, Alphabet, Microsoft, Facebook, Tesla និង  Netflix ​ត្រូវ​បាន​រាយ​ការណ៍​ថា​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​​ដែល​រក​បាន​ប្រាក់​ចំណូល​ច្រើន​បំផុត​ក្នុង​ត្រី​មាស​ទី ១។ ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​​នោះ​ ​គឺ​ទិន្នន័យ​ដែល​ក្រុម​ហ៊ុន​នីមួយ​ៗ​ ​អាច​រក​បាន​ប្រាក់​ចំណូល​គឺ​​ច្រើន​ដល់​ ​ខ្ទង់​រាប់​សែន​ដុល្លារ​ត្រឹម​តែ​រយៈ​ពេល​ ១ ​នាទី​។

​តាម​ប្រភព​ព័ត៌មាន​ CNBC ​បាន​ឲ្យ​ដឹង​ថា​ ​រយៈ​ពេល​ ៣ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២១ ​ក្រុម​ហ៊ុន​ Amazon ​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​សរុប​ ១០៨,៥ ​ពាន់​លាន​ដុល្លារ​ ​ដែល​គិត​ជា​មធ្យម​អាច​រក​បាន​ ៨៣៧ ៣៣០ ​ដុល្លារ​ក្នុង​ ១ ​នាទី​។ ​ចំណែក​ឯ​ក្រុម​ហ៊ុន​ Apple ​ឈរ​នៅ​លំដាប់​លេខ​ ២ ​អាច​រក​បាន​ ​៦៩១ ២៣៤ ដុល្លារ​ក្នុង​ ១ ​នាទី​ ​ដោយ​ចំណូល​សរុប​មាន​ ៨៩​ ​ពាន់​លាន​ដុល្លារ​។

​ក្នុង​ពេល​ជា​មួយ​គ្នា​ ក្រុមហ៊ុន Alphabet ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Google នៅ​លេខ​រៀង​ទី ៣ អាច​រក​បាន​ប្រាក់​ចំណូល​សរុប​ ​៥៥,៣​ ពាន់​លាន​ដុល្លារ​ គិត​ក្នុង​ ១ នាទី​អាច​រក​បាន​ ៤២៦ ៨០៥ ដុល្លារ។ រី​ឯ​ទី ៤ ក្រុមហ៊ុន Microsoft អាច​រក​បាន​ ៤១.៧ ពាន់​លាន​ដុល្លារ​ ដោយ​ក្នុង​ ១ នាទី​រក​បាន​ ៣២១ ៨០៥ ដុល្លារ។​ខណៈ​ទី ៥ ក្រុម​ហ៊ុន​​ Facebook ក្នុង​ ១ នាទី​រក​បាន​ ២០១ ៩៣៦ ដុល្លារ សរុប​ក្នុង​ត្រីមាស​ទី ១ រក​បាន ២៦,២ ពាន់​លាន​ដុល្លារ។

​សម្រាប់​ទី​ ៦ ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​ Tesla ​របស់​​ Elon Musk ​អាច​រក​បាន​ប្រាក់​ចំណូល​សរុប​ ១០,៤ ​ពាន់​លាន​ដុល្លារ​ ​គិត​ក្នុង​ ១ ​នាទី​អាច​រក​បាន​ ៨០ ១៦២ ​ដុល្លារ​។ ​ចុង​ក្រោយ​​ទី​៧ ​ក្រុម​ហ៊ុន​ Netflix ​ជា​ក្រុម​ហ៊ុន​ផ្ដល់​ ​សេវា​ភាពយន្ត​ ​និង​រឿង​ភាគ​កំពុង​ល្បី​ពេញ​ ​និយម​សម្រាប់​មនុស្ស​ជុំវិញ​ពិភព​លោក​ក្នុង​ ១ ​នាទី​អាច​រក​បាន​ ៥៥ ២៧០ ​ដុល្លារ​ ​ដែល​ប្រាក់​ចំណូល​សរុប​មាន​ ៧,២ ​ពាន់​លាន​ដុល្លារ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ក្នុង​ត្រី​មាស​ទី​ ១ ​ឆ្នាំ​ ២០២១ ​មាន​រយៈ​ពេល​ ៩០​ ថ្ងៃ ​ដែល​គិត​ទៅ​មាន​ចំនួន ១២៩ ៦០០ ​នាទី​។ សង្ខេប​តួ​លេខ​ចំណូល​ក្នុង​មួយ​នាទី​របស់​ក្រុមហ៊ុន​ទាំង ៧៖

Amazon: $837,330.25 ក្នុង​មួយ​នាទី

Apple: $691,234.57 ក្នុង​មួយ​នាទី

Alphabet: $426,805.56 ក្នុង​មួយ​នាទី

Microsoft: $321,805.56 ក្នុង​មួយ​នាទី

Facebook: $201,936.73 ក្នុង​មួយ​នាទី

Tesla: $80,162.04 ក្នុង​មួយ​នាទី

Netflix: $55,270.06 ក្នុង​មួយ​នាទី



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម