រឿង​ខុស​គ្នា​ទាំង​ ១០​​ យ៉ាង​រវាង​មនុស្ស​ប្រុស​ និង​​មនុស្ស​ស្រី

មនុស្ស​ប្រុស​និង​ស្រី​មាន​ភាព​ខុស​គ្នា​តាំង​ពី​កំណើត​​ មិន​ថា​រូប​រាង​ឬ​ឧបនិស្ស័យ​។តែ​នៅ​មាន​ចំណុច​ខុស​គ្នា​ជា​ច្រើន​ទៀត​ដែល​អ្នក​អាច​មិន​ធ្លាប់​សង្កេត​ដឹង​ពី​មុន​មក។ នេះ​គឺ​ជា​ភាព​ខុស​គ្នា​ទាំង​១០​យ៉ាង​​រវាង​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី៖

១.​ មនុស្ស​ស្រី​អាច​ធ្វើ​ការងារ​ជា​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ​បាន​ល្អ​ជាង​មនុស្ស​ប្រុស

ខួរក្បាល​របស់​មនុស្ស​ស្រី​ត្រូវ​បាន​សាង​ឡើង​មក​ឲ្យ​ធ្វើ​មាន​សមត្ថភាព​អាច​ធ្វើ​អ្វី​ជា​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ​បាន​។​​ នាង​អាច​និយាយ​ទូរស័ព្ទ​បណ្ដើរ​ មើល​ទូរទស្សន៍​បណ្ដើរ​ ធ្វើ​ម្ហូប​បណ្ដើរ​បាន​យ៉ាង​រំភើយ។

២.​ មនុស្ស​ស្រី​រៀន​ភាសា​បាន​ល្អ​ជាង​បុរស

តាម​ការ​សិក្សា​ដោយ​យក​ក្មេង​ស្រី​និង​ក្មេង​ប្រុស​វ័យ​បី​ឆ្នាំ​ដូច​គ្នា​មក​ធ្វើ​ការ​សាក​ល្បង​។​ លទ្ធផល​ឃើញ​ថា​ក្មេង​ស្រី​ភាគ​ច្រើន​អាច​រៀន​ភាសា​បាន​លឿន​ជាង​ក្មេង​ប្រុស។

៣.​ មនុស្ស​ប្រុស​មាន​ទស្សនៈ​នៃ​ការ​គិត​ត្រិះរិះ​បាន​ល្អ​ជាង​មនុស្ស​ស្រី

ខួរក្បាល​របស់​មនុស្ស​ប្រុស​មាន​ការ​គិត​ត្រិះរិះ​បាន​ល្អ​ជាង​មនុស្ស​ស្រី​។ ដូច្នេះ​ហើយ​ទើប​ពួក​គេ​អាច​ដោះស្រាយ​បញ្ហា​ កំណត់​ប្រព័ន្ធ​ការងារ​ ឬ​ប្រព័ន្ធ​ផ្សេងៗ​ចេញ​មក​បាន​យ៉ាង​ងាយ​ស្រួល។

៤.​ មនុស្ស​ប្រុស​មាន​ទេពកោសល្យ​នៃ​ការ​បើកបរ​ល្អ​ជាង​មនុស្ស​ស្រី

មូល​ហេតុ​គឺ​ដូច​គ្នា​ទៅ​នឹង​ចំណុច​ទី​បី​។​ នេះ​មក​ពី​ខួរក្បាល​របស់​មនុស្ស​ប្រុស​មាន​ការ​គិត​ត្រិះរិះ​បាន​ល្អ​ជាង​មនុស្ស​ស្រី។

៥.​ មនុស្ស​ស្រី​ពូកែ​លាក់​បាំង​បាន​ល្អ​ជាង​មនុស្ស​ប្រុស

និយាយ​ពី​រឿង​កុហក​លាក់​បាំង​វិញ​ប្រសិន​ប្រសិន​បើ​មនុស្ស​ស្រី​ចង់​ធ្វើ​មនុស្ស​ប្រុស​មិន​ងាយ​តាម​នាង​ទាន់​បាន​ទេ​ ឬ​អាច​និយាយ​បាន​ថា​មិន​អាច​រក​ចម្លើយ​បាន​តែ​ម្ដង។

៦.​ មនុស្ស​ប្រុស​មាន​ទស្សនៈ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​បាន​ល្អ​ជាង​មនុស្ស​ស្រី

គុណ​សម្បត្តិ​មួយ​នេះ​បាន​មក​ពី​ការ​ពូកែ​គិត​ត្រិះរិះ​របស់​ពួក​គេ​នោះ​ឯង។ នៅ​ពេល​ដែល​ពួក​គេ​មាន​បញ្ហា​តែង​តែ​ទៅ​សំងំ​បាត់​ម្នាក់​ឯង​ដើម្បី​ត្រិះរិះ​រក​ដំណោះ​ស្រាយ។

៧.​ វត្ថុ​បំណង​នៅ​ក្នុង​ជីវិត​ខុស​ពី​គ្នា

មនុស្ស​ប្រុស​ត្រូវ​ការ​ភាព​ជោគជ័យ​ គ្រប់​គ្រង​ចាត់​ចែង​ និង​ឋានៈ​ក្នុង​សង្គម​។​ អ្វី​ដែល​មនុស្ស​ស្រី​ត្រូវ​ការ​គឺ​ គ្រួសារ​ គូស្នេហ៍​ និង​មិត្តភ័ក្ដិ។

៨.​លំដាប់​សំខាន់​ក្នុង​រឿង​ផ្ទាល់​ខ្លួន​និង​ការងារ​ខុស​គ្នា

មនុស្ស​ប្រុស​ភាគ​ច្រើន​និង​ផ្ដល់​សារៈ​សំខាន់​ឲ្យ​រឿង​ការងារ​ខ្លាំង​បំផុត​ តែ​ចំពោះ​មនុស្ស​ស្រី​វិញ​ភាគ​ច្រើន​គឺ​ផ្ដល់​សារៈ​សំខាន់​ទៅ​លើ​សម្ពន្ធភាព​ខ្លាំង​បំផុត។

៩.​ការ​ប្រាប់​ពី​គោល​បំណង​នៅ​ពេល​ត្រូវ​ការ​អ្វី​មួយ​ខុស​ពី​គ្នា

មនុស្ស​ស្រី​តែង​តែ​និយាយ​បញ្ឆិតបញ្ឆៀង​នៅ​ពេល​ដែល​នាង​ត្រូវ​ការ​អ្វី​មួយ​។​ ចំពោះ​មនុស្ស​ប្រុស​វិញ​ពួក​គេ​នឹង​និយាយ​ត្រង់ៗ​នៅ​ពេល​ដែល​ចង់​បាន​អ្វី​មួយ។

១០.​ ការ​និយាយ​និង​ការ​គិត​ខុស​ពី​គ្នា

មនុស្ស​ស្រី​ភាគ​ច្រើន​និយាយ​ចេញ​មក​ដោយ​មិន​បាន​គិត​ ចំណែក​មនុស្ស​ប្រុស​វិញ​បញ្ចេញ​អាកប្បកិរិយា​មក​ដោយ​មិន​បាន​គិត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម