ពី​អ្នក​ដឹក​អីវ៉ាន់​ក្រីក្រ​ថ្ងៃ​មុន​ក្លាយ​ជា​តារា​ពិភពលោក​ថ្ងៃ​នេះ!​ ប្រវត្តិ​ពិត​របស់​សមាជិក​ BTS ម្នាក់

សមាជិក​រ៉េប​ប្រចាំ​ក្រុម​ចម្រៀង BTS, Suga ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​មុន​ក្លាយ​ជា​តារា​ល្បី​ឈ្មោះ​លំដាប់​ពិភព​លោក​ដូច​ជា​រាល់​ថ្ងៃ​នេះ។

​Suga បាន​ចាប់​ផ្ដើម​និពន្ធ​បទ​ចម្រៀង កាល​ពី​អាយុ​ ១៣​ឆ្នាំ​ម្ល៉េះ​។ តារា​ចម្រៀង​រូប​នេះ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​បទ​សម្ភាសន៍​ថា​ “លោក​បាន​រៀន​និង​ធ្វើ​ការ​ជា​មួយ​នឹង​កម្ម​វិធី​ Midi តាំង​ពី​សាលា​មក”។ នៅ​អាយុ​១៧​ឆ្នាំ​គេ​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ក្នុង​ស្ទូឌីយោ​តន្ត្រី​មួយ​កន្លែង​នៅ​ទី​ក្រុង​ daegu។ ទោះ​បី​ជា​គេ​នៅ​មិន​ទាន់​មាន​ភាព​ចាស់​ទុំ​ក៏​ដោយ​ក៏​តារា​រូប​នេះ​បាន​រក​ប្រាក់​តាម​រយៈ​ការ​លក់​បទ​ចម្រៀង​របស់​ខ្លួន​ឯង។ ទោះ​បី​ជា​លុយ​មិន​ច្រើន​គ្រប់​គ្រាន់​សូម្បី​តែ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ក៏​ដោយ​ប៉ុន្តែ​ Suga បាន​និយាយ​ថា ​”នេះ​ជា​វិធី​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​បាន​រៀន​និង​បង្កើត​បទ​ពិសោធន៍​របស់​គាត់”។ Suga ត្រូវ​បាន​គេ​ចោទ​សួរ​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​សមត្ថភាព​ខាង​តន្ត្រី​របស់​គាត់។តាំង​ពី​រៀន​នៅ​ថ្នាក់​ទី​៦ ​Suga តែង​តែ​ទទួល​បាន​មតិ​ដូច​គ្នា​ជា​ញឹកញាប់​ថា​ “អ្នក​គ្មាន​ថ្ងៃ​ជោគជ័យ​ឡើយ​កុំ​ខំ​ប្រឹង​អី”។ ពាក្យ​សម្ដី​ទាំង​នោះ​បាន​ជំរុញ​ឲ្យ ​Suga កាន់​តែ​ចង់​ធ្វើ​ការ​ខាង​តន្ត្រី​ គេ​បាន​និយាយ​ថា ​”ខ្ញុំ​ចង់​បង្ហាញ​ឲ្យ​អ្នក​ទាំង​នោះ​ឃើញ​ថា​ពួក​គេ​គិត​ខុស”។ ទី​បំផុត​ Suga ទទួល​បាន​ជ័យ​ភាគី​ទី​២​នៅ​ក្នុង​ការ​ប្រកួត​ Rap ក្នុង​កម្ម​វិធី​ Hit it rap ។ តារា​វ័យ ២៨ឆ្នាំ​រូប​នេះ បាន​និយាយ​ថា​”លោក​ចូល​រួម​ជា​មួយ​ផលិត​កម្ម​ Big Hit ដើម្បី​ចង់​ធ្វើ​ជា​​អ្នក​និពន្ធ​និង​អ្នក​ដឹក​នាំ​ គេ​មិន​បាន​ចង់​ធ្វើ​ជា​តារា​នោះ​ទេ” ។ យ៉ាង​ណា​ក៏​ដោយ​​Suga ត្រូវ​បាន​នាយក​ក្រុម​ហ៊ុន​បញ្ចុះ​បញ្ចូល​ឲ្យ​ធ្វើ​ជា​តារា​ចម្រៀង​។ ​Suga បាន​និយាយ​ថា​ “​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​ខ្ញុំ​មាន​សក្ដានុពល​គ្រប់​គ្រាន់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ចាំ​បាច់​រាំ​ច្រើន​ពេក​នោះ​ទេ​ប្រសិន​បើ​ខ្ញុំ​ចូល​រួម​ជា​មួយ​ក្រុម​Hip-hop។

ការ​ក្លាយ​ជា​តារា​ចម្រៀង​គឺ​ជា​ក្ដី​ស្រមៃ​របស់​យុវជន​ជា​ច្រើន​រូប​។ ​​​​ ទោះ​​យ៉ាង​ណា​ ​Suga មិន​ត្រូវ​បាន​គ្រួសារ​គាំទ្រ​ឲ្យ​ធ្វើ​ជា​អ្នក​ចម្រៀង​នោះ​ទេ។​ Suga ធ្លាប់​បាន​និយាយ​ថា​គាត់​មិន​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ឬ​សូម្បី​តែ​ការ​លើក​ទឹក​ចិត្ត​ពី​គ្រួសារ​សូម្បី​តែ​បន្តិច​ គ្រួសារ​របស់​ខ្ញុំ​ប្រឆាំង​ទាំង​ស្រុង​​​នៅ​ក្នុង​វ័យ​ក្មេង​ខ្ញុំ​មិន​ដែល​ស្ដាប់​ចម្រៀង​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ឡើយ។​តារា​ចម្រៀង​រូប​នេះ​បាន​បន្ត​ថា​ សូម្បី​តែ​សាច់​ញាតិ​របស់​គាត់​ក៏​គិត​ថា​គាត់​ច្បាស់​ជា​បរាជ័យ​ដែរ។

ឪពុក​​ម្ដាយ​របស់​Suga បាន​ធ្វើ​គ្រប់​វិធី​ដើម្បី​បញ្ឈប់​គាត់​សូម្បី​តែ​សៀវភៅ​ចម្រៀង​របស់​គាត់​ក៏​ត្រូវ​បាន​យក​ទៅ​បោះ​ចោល​ដែរ។ Suga បាន​ប្រាប់​ពី​ហេតុ​ផល​ដែល​គ្រួសារ​មិន​គាំទ្រ​ឲ្យ​គាត់​ធ្វើ​អ្នក​ចម្រៀង​ដោយ​សារ​តែ​ពូក​គាត់​ចង់​ឲ្យ​កូន​ចូល​ធ្វើ​ការងារ​រដ្ឋ​ដែល​ជា​ការងារ​នឹងន ហើយ​អាជីព​សិល្បៈ គឺ​មាន​ភាព​ប្រថុយប្រថាន​ខ្លាំង​លើស​ពី​អ្វី​ដែល​អ្នក​ទាំង​អស់​គ្នា​គិត។ គ្រប់​យ៉ាង​ដែល​ពួក​គាត់​ធ្វើ​គឺ​ដោយ​សារ​តែ​ក្ដី​ស្រឡាញ់​និង​ការ​ព្រួយ​បារម្ភ​តែ​ប៉ុណ្ណោះ។

នៅ​លើ​ឆាក​ Mnet Comeback show suga បាន​និយាយ​​រៀប​រាប់​ពី​ជីវិត​ខ្វះ​ខាត​រាប់​ឆ្នាំ​របស់​គាត់​ថា​ ពេល​ខ្លះ​គេ​មាន​លុយ​គ្រប់​សម្រាប់​តែ​ទិញ​អាហារ​មួយ​ពេល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ត្បិត​ថា​គេ​អាច​លក់​ចម្រៀង​ដែល​ខ្លួន​និពន្ធ​បាន​ខ្លះ ប៉ុន្តែ​បទ​ទាំង​នោះ​លក់​បាន​ក្នុង​តម្លៃ​ថោក​បំផុត។ ” ខ្ញុំ​ត្រូវ​ត្បិតត្បៀត​ក្នុង​ការ​ចាយ​វាយ​ ពេល​ខ្ញុំ​ឃ្លាន​ញាំ​មី​ខ្មៅ​ខ្ញុំ​មិន​ហ៊ាន​ញាំ​ទេ​ បើ​ខ្ញុំ​យក​លុយ​ ២ដុល្លារ​ទៅ​ទិញ​មី​ញាំ​ខ្ញុំ​នឹង​ត្រូវ​ដើរ​២​ម៉ោង​ទើប​ដល់​ផ្ទះ​ ដូច្នេះ​ខ្ញុំ​ជ្រើស​យក​មិន​ញាំ​ដើម្បី​ទុក​លុយ​ជិះ​ឡាន​ក្រុង​ទៅ​ផ្ទះ”។

ដើម្បី​រក​លុយ​ផ្គត់ផ្គង់​ខ្លួន​ឯង​ឲ្យ​បាន​រៀន​និង​ចាយ​វាយ​ Suga ​បាន​ធ្វើ​ការ​ជា​ច្រើន​យ៉ាង​ព្រម​ទាំង​និពន្ធ​បទ​ចម្រៀង​ដើម្បី​លក់​តែ​គាត់​តែង​តែ​ត្រូវ​គេ​បោក​ប្រាស់​មក​ជា​រឿយៗ។ មុន​បង្ហាញ​មុខ​ជា​សមាជិក BTS គេ​បាន​​ទៅ​ធ្វើ​ការ​ជា​អ្នក​ដឹក​ជញ្ជូន​រាប់​ឆ្នាំ។​ នៅ​ឆ្នាំ២០១២ គេ​បាន​ជួប​ឧបទ្ទវហេតុ​កំឡុង​ពេល​​ដឹក​ជញ្ជូន​អីវ៉ាន់​ឲ្យ​គេ​ធ្វើ​ឲ្យ​​មាន​របួស​ត្រង់​ស្មា​យ៉ាង​ធ្ងន់ធ្ងរ ដែល​បាន​បង្ក​ផល​លំបាក​ជា​ច្រើន​ក្នុង​អាជីព​សិល្បៈ​របស់​គេ ជា​ពិសេស​នៅ​ពេល​រាំ។

គួរ​កត់​សម្គាល់​ថា​ Suga គឺ​ជា​តារា​ចម្រៀង​ម្នាក់​ដែល​មាន​ខ្សែ​ជីវិត​ប្រៀប​ដូច​ជា​រឿង​និទាន​ អ្នក​ណា​ទៅ​នឹក​ស្មាន​ដល់​ថា​តារា​ដែល​មាន​សាច់​ឈាម​ស្អាត​បាត​ មាន​រាង​សង្ហា​ឈរ​នៅ​លើ​ឆាក​តន្ត្រី​ម្នាក់​នេះ​ធ្លាប់​ជួប​ប្រទះ​ការ​លំបាក​ច្រើន​យ៉ាង​នេះ។ តែ​ដោយ​សារ​តែ​ពាក្យ​ថា​ក្ដី​ស្រមៃ​ទើប​ធ្វើ​ឲ្យ​គាត់​ព្រម​ពុះពារ​គ្រប់​ឧបសគ្គ​រហូត​ទទួល​បាន​ជោគជ័យ​ដូច​រាល់​ថ្ងៃ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម