មនុស្ស​ប្រុស​ពូកែ​តាមស្អិត ​មនុស្ស​ស្រី​ចូល​ចិត្ត​ឬ​ទេ? អាន​អត្ថបទ​នេះ​សិន​កុំ​ឲ្យ​ស្នេហា​អ្នក​បរាជ័យ​ទាំង​មិន​ទាន់​ចាប់​ផ្ដើម

មាន​មនុស្ស​ប្រុស​មួយ​ចំនួន​គិត​ថា​ការ​តាម​មនុស្ស​ស្រី​យ៉ាង​ស្អិតល្មួត​ ការ​បង្គាប់​ឲ្យ​គេ​ធ្វើ​នេះ​នោះ​ការ​ខ្វាយខ្វល់​ច្រើន​ហាមប្រាម​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ចូលចិត្ត។ អ្នក​សាក​គិត​មើល​ថា​បើ​អ្វី​ដែល​អ្នក​ប្រាប់​វា​ល្អ​ប្រាប់​គេ​​តើ​គេ​ចាំ​បាច់​ឲ្យ​អ្នក​និយាយ​ដដែល​ច្រើន​ដង​ធ្វើ​អី? តែ​ការ​ពិត​ទៅ​វា​មិន​មែន​ដូច​អ្វី​ដែល​អ្នក​គិត​ទេ​ពេល​ខ្លះ​អ្នក​អាច​កំពុង​តែ​ធ្វើ​ខុស​របៀប​ក៏​ថា​បាន។

ថ្ងៃ​នេះ​ AMS មាន​មាន​គន្លឹះ​ពិសេស​មក​ចែក​រំលែក​ដល់​ប្រិយ​មិត្ត​ តើ​គួរ​តាម​ ឬ និយាយ​យ៉ាង​មិច​ឲ្យ​យើង​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​ពី​មិត្ត​មនុស្ស​ស្រី​ដែល​អ្នក​កំពុង​តែ​និយាយ​ជា​មួយ?​ តើ​អ្នក​ធ្លាប់​ជួប​ហេតុ​ការ​បែប​នេះ​ដែរ​ឬ​ទេ? ពេល​អ្នក​កំពុង​ដើរ​នៅ​ក្នុង​ហាង​មាន​បុគ្គលិក​ផ្នែក​លក់​ម្នាក់​ដែល​គេ​ព្យាយាម​តាម​អ្នក​ហៅ​អ្នក​អង្វរ​អ្នក​ឲ្យ​ជួយ​ទិញ​ផលិត​ផល​នោះ​។ ចុង​ក្រោយ​អ្នក​ក៏​ព្រម​ទិញ​ព្រោះ​តែ​អ្នក​ក្រែង​ចិត្ត​គេ​ទាំង​ដែល​ខ្លួន​អ្នក​ក៏​មិន​ដឹង​ថា​ផលិត​ផល​នេះ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​ចំពោះ​ខ្លួន​អ្នក​។ ​​​តែ​លើក​ក្រោយ​ពេល​ដែល​អ្នក​មក​ហាង​នេះ​ម្ដង​ទៀត​អ្នក​ប្រាកដ​ជា​មិន​ដើរ​កាត់​កន្លែង​ដដែល​ឡើយ​ព្រោះ​អ្នក​មិន​ចង់​ជួប​បុគ្គលិក​ផ្នែក​លក់​ម្នាក់​នោះ​ទៀត។

វា​មិន​ខុស​គ្នា​ពី​ការ​ដែល​អ្នក​ធ្វើ​ដាក់​មនុស្ស​ស្រី​ឡើយ​ពេល​ខ្លះ​មនុស្ស​ស្រី​គេ​មិន​ដឹង​ផង​ថា​បើ​គេ​ទាក់ទង​ជា​មួយ​អ្នក​ជីវិត​គេ​នឹង​មាន​អ្វី​ប្រសើរ​ឡើង​? គេ​ដឹង​ត្រឹម​ថា​អ្នក​ចង់​និយាយ​ជា​មួយ​គេ​អ្នក​ចង់​Call ទៅ​រក​គេ​ អ្នក​ចង់​ណាត់​ជួប​គេ​ អ្វី​ទាំង​នេះ​គឺ​ជា​តម្រូវ​ការ​របស់​អ្នក​​ តែ​វា​មិន​មែន​ជា​អ្វី​ដែល​មនុស្ស​ស្រី​ត្រូវ​ការ។​

តើ​អ្នក​ធ្លាប់​ជួប​បុគ្គលិក​ផ្នែក​លក់​មួយ​ប្រភេទ​ទៀត​ទេ? បុគ្គលិក​ម្នាក់​នេះ​ ផ្ដល់​ព័ត៌មាន​លំអិត​ដល់​អ្នក​យ៉ាង​ល្អ​ គេ​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​នៃ​ផលិតផល​ បើ​អ្នក​ទិញ​យក​ទៅ​វា​មាន​ផល​ល្អ​អ្វី​ខ្លះ​ដល់​អ្នក។ អ្វី​ដែល​សំខាន់​គេ​មិន​បាន​អង្វរ​អ្នក​ឬ​និយាយ​ដដែលៗ​ដើម្បី​ឲ្យ​អ្នក​ទិញ​ គេ​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នក​ក្នុង​ការ​សម្រេច​ចិត្ត បើ​មិន​ទាន់​ទិញ​ក្នុង​ពេល​នេះ​អ្នក​ប្រាកដ​ជា​មក​ទិញ​គេ​នៅ​ពេល​ក្រោយ​ជាក់​ជា​មិន​ខាន។

ដូច​គ្នា​ទៅ​នឹង​មនុស្ស​ប្រុស​មួយ​ចំនួន​ដែល​គេ​មិន​ចាំ​បាច់​តាម​ មិន​ចាំ​បាច់​និយាយ​ដដែលៗ​​មិន​ចាំ​បាច់​បង្គាប់​បញ្ជា​​ មិន​ចាំ​បាច់​អង្វរករ​​ច្រើន​ដង​​តែ​មនុស្ស​ស្រី​ក៏​ចង់​ណាត់​ជួប​ ព្រម​ធ្វើ​តាម​គេ​ ឲ្យ​នូវ​អ្វី​ដែល​គេ​ចង់​បាន។ បច្ច័យ​សំខាន់​វា​ស្ថិត​នៅ​លើ​ចំណុច២យ៉ាង​នេះ៖

១. អ្នក​ត្រូវ​ដឹង​ថា​មនុស្ស​ស្រី​គេ​ត្រូវ​ការ​អ្វី?

២. អ្នក​ត្រូវ​គោរព​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​គេ។

ការ​ដែល​អ្នក​ចង់​ដើរ​ផ្លូវ​រួម​ជា​មួយ​នរណា​ម្នាក់​អ្នក​ត្រូវ​ស្ដាប់​សំឡេង​គេ​ឲ្យ​ច្រើន​ជាង​សំឡេង​របស់​ខ្លួន​ឯង​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម