សត្វ​ទាំង ​៥​​មាន​ទម្លាប់​ដេក​​ច្រើន​ម៉ោង​បំផុត​លើ​លោក ដឹង​អត់​សត្វ​ណា​ដេក​យូរ​ជាង​គេ?

តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​តាំង​ពី​អតីតកាល​ទាក់ទង​ជា​មួយ​នឹង​ការ​ដេក​លក់​របស់​មនុស្ស​ និង​សត្វ​មាន​ការ​បែង​ចែក​​ចេញ​ជា ​៣​ ឬ​ ៤​ប្រភេទ​អះអាង​ដោយ​ការ​ដេក​លក់​របស់​សត្វ​ផ្សេងៗ​។​​ ថ្ងៃ​នេះ​ AMS នឹង​នាំ​ប្រិយមិត្ត​មក​ស្គាល់​សត្វ​ទាំង​ ៥ ប្រភេទ​ដែល​ដេក​លក់​យូរ​ជាង​គេ​។​ ចង់​ដឹង​សត្វ​នីមួយៗ​ដេក​លក់​យូរ​ខ្លាំង​ប៉ុណ្ណា?​ តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

លំដាប់​ទី​៥​ ពស់​ថ្លាន់

ពស់​ថ្លាន់​ត្រូវ​បាន​គេ​ហៅ​ថា​ជា​សត្វ​ឈាម​ត្រជាក់​។ នេះ​មិន​មែន​មាន​ន័យ​ថា​ឈាម​របស់​វា​ត្រជាក់​នោះ​ទេ​តែ​មាន​ន័យ​ថា​វា​ជា​ប្រភេទ​សត្វ​ដែល​មាន​ឈាម​ប្រែប្រួល​ទៅ​តាម​សីតុណ្ហភាព​នៃ​អាកាសធាតុ។ ពស់​​ថ្លាន់​វា​ចូល​ចិត្ត​នៅ​ស្ងៀម​ៗ​មិន​កម្រើក​ដើម្បី​សម្រប​ខ្លួន​របស់​វា​ទៅ​តាម​អាកាសធាតុ​ហេតុ​នេះ​ហើយ​បាន​ជា​វា​ត្រូវ​ប្រើ​ពេល​យ៉ាង​ច្រើន​ក្នុង​ការ​ដេក។ ពស់​ថ្លាន់​ប្រើ​ពេល​ដេក​ក្នុង​មួយ​ថ្ងៃ​ ១៨​ ម៉ោង​បើ​គិត​ទៅ​ប្រមាណ​ ៧៥%​នៃ​មួយ​ថ្ងៃ​ពេញ។

លំដាប់​ទី​ ៤ Opossum

ជា​សត្វ​មួយ​ប្រភេទ​ដែល​មាន​មុខ​មាត់​និង​រូប​រាង​ស្រដៀង​គ្នា​ជា​មួយ​នឹង​សត្វ​កណ្ដុរ។ នៅ​ក្នុង​ប្រទេស​អាច​នឹង​មិន​សូវ​ជួប​ប្រទះ​ជា​មួយ​នឹង​សត្វ​ប្រភេទ​នេះ​តែ​នៅ​តាម​បរទេស​គឺ​សម្បូរ​ខ្លាំង​ណាស់។ ពួក​គេ​លាក់​ខ្លួន​នៅ​ពេល​ថ្ងៃ​នឹង​ចេញ​រក​ចំណី​នៅ​ពេល​យប់​ ព្រម​ទាំង​ចេះ​ក្លែង​ធ្វើ​ជា​ងាប់​នៅ​ពេល​ដែល​មាន​មនុស្ស​ចង់​ចាប់​វា។ វា​អាច​ក្លែង​ធ្វើ​ជា​ងាប់​បាន​ដល់​ទៅ​ ៤​ម៉ោង​ សូម្បី​តែ​ក្លែង​ធ្វើ​ជា​ងាប់​បាន​យូរ​យ៉ាង​នេះ​ទៅ​ហើយ​​មិន​បាច់​និយាយ​ពី​រឿង​ដេក​នោះ​ទេ​ថា​វា​ជា​សត្វ​ដេក​យូរ​ប៉ុណ្ណា​។ វា​តែង​តែ​ដេក​លក់​នៅ​ពេល​ថ្ងៃ​ក្នុង​មួយ​ថ្ងៃ​វា​ដេក​ដល់​ទៅ​ ១៨​ម៉ោង​។

លំដាប់​ទី​ ៣ សត្វ​ពង្រូល​នៅ​ទ្វីប​អាមេរិក (Giant Armadillo)

នេះ​គឺ​ជា​ប្រភេទ​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ។​ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​បែរ​ជា​មិន​បាន​ទទួល​ការ​អភិរក្ស​ប៉ុន្មាន​ទេ​ដែល​ធ្វើ​ឲ្យ​សត្វ​ប្រភេទ​នេះ​ស្ទើរ​តែ​ដាច់​ពូជ​អស់​ទៅ​ហើយ។ សត្វ​ពង្រូល​ត្រូវ​បាន​គេ​យក​មក​បរិភោគ​ដោយ​ជឿ​ថា​សាច់​របស់​វា​ជំនួយ​ដល់​កម្លាំង​។​ នៅ​ពេល​ដែល​មាន​ការ​រីក​រាល​ដាល​នៃ​វីរុស​ សត្វ​ពង្រូល​ត្រូវ​បាន​គេ​យក​ទៅ​ពិសោធ​ហើយ​រក​ឃើញ​ថា​ក្នុង​ខ្លួន​របស់​វា​មាន​សញ្ញា​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​វីរុស​កូវីដ-១៩​ ដល់​ទៅ​ ៩០%។ ដោយ​មូលហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​ការ​បរិភោគ​សាច់​ពង្រូល​មាន​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន។ ក្រសួង​សុខាភិបាល​ប្រទេស​ចិន​ក៏​បាន​​ដក​ឈ្មោះ​សត្វ​ពង្រូល​ចេញ​ពី​ក្បួន​តម្រា​ថ្នាំ​បុរាណ​ចិន​ផង​ដែរ។​ សត្វ​ពង្រូល​ដេក​យូរ​ដល់​ទៅ​១៨,១​ម៉ោង​ ឬ ប្រមាណ​ ១៧,៤%​នៃ​មួយ​ថ្ងៃ​ពេញ។

លំដាប់​ទី ២ សត្វ​ប្រចៀវ​ពណ៌​ប្រផេះ

នេះជាប្រភេទ​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​ដែល​ត្រូវ​បាន​ចោទ​នៅ​គ្រប់​ករណី​ថា​ជា​ដើម​ហេតុ​នៃ​ការ​ចម្លង​មេរោគ​ផ្សេងៗ​មក​កាន់​មនុស្ស។ នេះ​គឺ​ជា​សត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​តែ​មួយ​ប្រភេទ​គត់​ដែល​រស់​នៅ​ក្នុង​ល្អាង​ងងឹត​សើម​និង​ត្រជាក់​។ អ្នក​វិស្វកម្ម​ជីវៈ​វិទ្យា​វ៉ាស៊ីនតោន​បាន​ដោយ​ដឹង​ថា​សត្វ​ប្រភេទ​នេះ​ប្រើ​ពេល​ដេក​ក្នុង​មួយ​ថ្ងៃ​ ១៩,៩​ម៉ោង​​​ឬ​ ៨២,៩%​ក្នុង​មួយ​ថ្ងៃ​ពេញ។

លំ​ដាប់​ទី​ ១ ខ្លាឃ្មុំKoala

​​ខ្លា​ឃ្មុំ​ប្រភេទ​នេះ​ស៊ី​ស្លឹក​ឈើ​ម្យ៉ាង​ឈ្មោះ​ថា​ស្លឹក​ Eucalyptus ជា​អាហារ។ស្លឹក​ Eucalyptus ជា​ស្លឹក​ឈើ​ដែល​មាន​ជាតិ​ពុល​តែ​ខ្លា​ឃ្មុំ​ប្រភេទ​នេះ​អាច​បម្លែង​ជាតិ​ពុល​ដែល​នៅ​ក្នុង​ខ្លួន​របស់​វា​បាន​។​ ពួក​វា​នឹង​ទុក​ស្លឹក​ Eucalyptus នៅ​ក្បាល​ពោះ​សម្រាប់​ជា​អាហារ​នៅ​ពេល​ក្រោយ​ឬ​ទុក​ឲ្យ​កូន​របស់​វា។ សត្វ​ខ្លា​ឃ្មុំ​ប្រភេទ​នេះ​មិន​ត្រឹម​តែ​ស៊ី​ស្លឹក​ឈើ​ជា​អាហារ​តែ​មួយ​មុខ​ទេ​ថែម​ទាំង​ផឹក​ទឹក​តិច​បំផុត​។​ វា​មិន​សូវ​កម្រើក​ឬ​ធ្វើ​សកម្មភាព​អ្វី​​ច្រើន​នោះ​ទេ​ដើម្បី​សន្សំ​កម្លាំង​​ វា​ប្រើ​ពេល​ដេក​ក្នុង​មួយ​ថ្ងៃ​ ២២​ម៉ោង​ឬ​៩១,៧%​ក្នុង​មួយ​ថ្ងៃ​ពេញ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម