ម៉ូតូ Harley-Davidson ដ៏កម្របំផុតមួយស៊េរីឆ្នាំ ១៩០៨ លក់បានក្នុងតម្លៃ ៩៣ មុឺនដុល្លារ ទៅកាន់មនុស្សម្នាក់ដែលលាក់អត្តសញ្ញាណជាអាថ៌កំបាំង។ បន្ទាប់ពីការដេញថ្លៃម៉ូតូអាយុកាល ១១៥ឆ្នាំ ដែលត្រូវបានគេរកឃើញនៅក្នុងឃ្លាំងចាស់ដែលពោរពេញដោយធូលីក្នុងរដ្ឋ Wisconsin ស្រាប់តែក្លាយជាម៉ូតូតម្លៃថ្លៃបំផុតក្នុងលោក និងមិនធ្លាប់មានក្នុងការដេញថ្លៃ។

ម៉ូតូនេះត្រូវបានគេជឿថាជាម៉ូតូមួយក្នុងចំណោមម៉ូតូប្រភេទ “Strap Tank” ចំនួន ១២ គ្រឿងដែលផលិតដោយបន្ទះដែកធ្វើពីនីកែលនៅក្នុងពិភពលោក។ ស្ថាប័នរៀបចំការដេញថ្លៃបាននិយាយថាលោក ម៉ូតូដែលមើលទៅដូចកង់អគ្គិសនីសម័យថ្មីត្រូវបានលោក Wisconsin resident David Uihlein រកឃើញនៅក្នុងរូបរាងស្អាតល្អ ហើយគាត់រក្សាវាទុកអស់រយៈពេល ៦៦ឆ្នាំហើយមុនសម្រេចដាក់ដេញថ្លៃនេះ។
ក្រៅពីស៊េរី ១៩០៨នេះ ម៉ូតូម៉ាក Harley-Davidson មួយគ្រឿងទៀតស៊េរី 440cc Strap Tank ដែលមានអាយុកាលតិចជាងនេះមួយឆ្នាំគឺ ១៩០៧ ក៏ធ្លាប់ត្រូវបានដាក់ដេញថ្លៃផងដែរតែអាចលក់ចេញក្នុងតម្លៃថោកជាងនេះពោលគឺ ជាង ៧១មុឺនដុល្លារប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Harley-Davidson បានបង្កើតឡើងតាំងពីឆ្នាំ ១៩០៣ មកម្ល៉េះ ហើយបានប្រែទៅជារោងចក្រតូចមួយដំបូងក្នុងឆ្នាំ ១៩០៨ និងមានកម្មករត្រឹម ១៨នាក់ប៉ុណ្ណោះ។ មូលហេតុដែល Strap Tank តែងតែត្រូវបានគេយកទៅដេញថ្លៃដោយហេតុថាពពួកម៉ូតូ ស៊េរី Strap Tank នេះហើយគឺជាម៉ាកដំបូងបង្អស់របស់ Harley ដែលជួយកសាងកេរ្តិ៍ឈ្មោះ យីហោម៉ូតូធំមួយនេះរឹងមាំ និងឈរជើងក្នុងទីផ្សាររហូតដល់សព្វថ្ងៃនេះ៕


























































Account
Security
Favourite Content