Harley-Davidson មួយ​គ្រឿង​​អាយុ​ ១១៥ ឆ្នាំ ​ក្លាយ​ជា​ម៉ូតូ​ថ្លៃ​បំផុត​ក្នុង​លោក​

ម៉ូតូ Harley-Davidson ដ៏​កម្រ​បំផុត​មួយ​ស៊េរី​ឆ្នាំ ១៩០៨ លក់​បាន​​ក្នុង​តម្លៃ​ ៩៣ មុឺន​ដុល្លារ ទៅ​កាន់​មនុស្ស​ម្នាក់​ដែល​លាក់​អត្តសញ្ញាណ​ជា​អាថ៌កំបាំង។ បន្ទាប់​ពី​ការ​ដេញ​ថ្លៃ​ម៉ូតូ​អាយុ​កាល​ ១១៥ឆ្នាំ​ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ឃ្លាំង​ចាស់​ដែល​ពោរពេញ​ដោយ​ធូលី​ក្នុង​រដ្ឋ Wisconsin ស្រាប់​តែ​ក្លាយ​ជា​ម៉ូតូ​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក និង​មិន​ធ្លាប់​មាន​​ក្នុង​ការ​ដេញ​ថ្លៃ។

ម៉ូតូ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​ម៉ូតូ​មួយ​ក្នុង​ចំណោម​ម៉ូតូ​ប្រភេទ​ “Strap Tank” ចំនួន ១២​ គ្រឿង​​ដែល​ផលិត​ដោយ​បន្ទះ​ដែក​ធ្វើ​ពី​នីកែល​នៅ​ក្នុង​ពិភពលោក​។ ស្ថាប័ន​រៀបចំ​ការ​ដេញ​ថ្លៃ​បាន​និយាយ​ថា​លោក​ ម៉ូតូ​ដែល​មើល​ទៅ​ដូច​កង់​អគ្គិសនី​សម័យថ្មី​ត្រូវ​បាន​លោក​ Wisconsin resident David Uihlein រក​ឃើញ​នៅ​ក្នុង​រូបរាង​ស្អាត​ល្អ​ ហើយ​គាត់​រក្សា​វា​ទុក​អស់​រយៈ​ពេល​ ៦៦​ឆ្នាំ​ហើយ​មុន​សម្រេច​ដាក់​ដេញ​ថ្លៃ​នេះ។

ក្រៅ​ពី​ស៊េរី​ ១៩០៨នេះ​ ម៉ូតូ​ម៉ាក​ Harley-Davidson មួយ​គ្រឿង​ទៀត​ស៊េរី 440cc Strap Tank ដែល​មាន​អាយុ​កាល​តិច​ជាង​នេះ​មួយ​ឆ្នាំ​គឺ​ ១៩០៧ ក៏​ធ្លាប់​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​ផង​ដែរ​តែ​អាច​លក់​ចេញ​ក្នុង​តម្លៃ​ថោក​ជាង​នេះ​ពោល​គឺ​ ជាង​ ៧១​មុឺន​ដុល្លារ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា​ ក្រុម​ហ៊ុន​ Harley-Davidson បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩០៣ មក​ម្ល៉េះ​ ហើយ​បាន​ប្រែ​ទៅ​ជា​រោងចក្រ​តូច​មួយ​ដំបូង​ក្នុង​ឆ្នាំ​ ១៩០៨ និង​មាន​កម្មករ​ត្រឹម​ ១៨​នាក់​ប៉ុណ្ណោះ​។ មូលហេតុ​ដែល​ Strap Tank តែង​តែ​ត្រូវ​បាន​គេ​យក​ទៅ​ដេញ​ថ្លៃ​ដោយ​ហេតុ​ថា​​ពពួក​ម៉ូតូ​ ស៊េរី​ Strap Tank នេះ​ហើយ​គឺ​ជា​ម៉ាក​ដំបូង​បង្អស់​របស់​​ Harley ដែល​ជួយ​កសាង​កេរ្តិ៍ឈ្មោះ​ យីហោ​ម៉ូតូ​ធំ​មួយ​នេះ​រឹងមាំ និង​ឈរ​ជើង​ក្នុង​ទីផ្សារ​រហូត​ដល់​សព្វថ្ងៃ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។