«សណ្ឋាគារជ្រៅបំផុតរបស់ពិភពលោក» ក្នុងអណ្តូងរ៉ែនៅប្រទេសអង់គ្លេស ផ្តើមបើកដំណើរការ

ថ្មីៗនេះ សារព័ត៌មាន Metro របស់ចក្រភពអង់គ្លេសបានរាយការណ៍ថា សណ្ឋាគារថ្មីមួយដែលអនុញ្ញាតឱ្យមនុស្សគេងនៅបាតអណ្តូងរ៉ែ Victorian ជម្រៅជាង ៤០០ ម៉ែត្របានបើកដំណើរការជាផ្លូវការ។ សណ្ឋាគារ Deep Sleep Hotel ត្រូវបានគេដាក់រហស្សនាមថា «សណ្ឋាគារជ្រៅបំផុតរបស់ពិភពលោក» មានទីតាំងនៅក្រោមភ្នំ Snowdonia ដែលត្រូវបានគេស្គាល់ថាជាឧទ្យានជាតិ Eryri នៅតំបន់ North Wales។

សណ្ឋាគារ Deep Sleep មានបន្ទប់គ្រែ២ ចំនួន ៤បន្ទប់ និង បន្ទប់ grotto គ្រែដ៏រ៉ូមែនទិក១ ដែលមានគ្រែពីរ ដែលគេអាចជួលបានមួយថ្ងៃក្នុងមួយសប្តាហ៍ នៅយប់ថ្ងៃសៅរ៍ដល់ព្រឹកថ្ងៃអាទិត្យ។ បន្ទប់ទាំងនេះស្ថិតនៅជម្រៅ ១ ៣៧៥ ហ្វីត (៤១៩ ម៉ែត្រ) នៃបាតភ្នំ។

ដើម្បីទៅដល់កន្លែងស្នាក់ ដំបូងភ្ញៀវត្រូវដើរកាត់អណ្តូងរ៉ែ Victorian ដែលគេបោះបង់ចោល រួមជាមួយអ្នកដឹកនាំដំណើរកម្សាន្តរបស់សណ្ឋាគារ។ ការ​ធ្វើ​ដំណើរ​ចុះ​ទៅ​ក្នុង​អណ្តូង​រ៉ែ​មាន​ជណ្ដើរ​របស់អ្នកជីក​រ៉ែ​បុរាណ មានស្ពាន​ចាស់ និងផ្លូវ​ច្របូកច្របល់។ ក្នុងធ្វើដំណើរចុះទៅរយៈពេលយូរនេះ អ្នកមគ្គុទេសក៍នឹងពន្យល់ពីព័ត៌មាន ប្រវត្តិសាស្ត្រជាច្រើនអំពីបរិស្ថាន។ ភ្ញៀវ​ក៏​ ​ត្រូវ​បាន​ផ្តល់​មួក​សុវត្ថិភាព ពន្លឺ ខ្សែ និង​ស្បែកជើង​កវែង​មុន​ពេល​ធ្វើ​ដំណើរផងដែរ។

ព័ត៌មាននៅលើគេហទំព័រនៃសណ្ឋាគារមួយនេះបានរៀបរាប់ថា៖ «ភេសជ្ជៈក្តៅ និងព័ត៌មានមួយចំនួននឹងត្រូវបានផ្តល់ជូនដល់អ្នក បន្ទាប់មក នឹងដល់ពេលសម្រាកនៅពេលល្ងាច។ យើងនឹងផ្តល់ឱ្យអ្នកនូវអាហារដោយឥតគិតថ្លៃ (មានជម្រើសសាច់ បន្លែ និងបួស) ដើម្បីរីករាយជាមួយតុអាហាររបស់យើង។ បន្ទាប់មកអ្នកត្រូវបានស្វាគមន៍ឱ្យចូលសម្រាកនៅលើគ្រែរបស់អ្នក សម្រាប់ការគេងក្នុងជម្រៅជ្រៅ»។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន បានឱ្យដឹងថា សម្រាប់ការស្នាក់នៅមួយយប់សម្រាប់មនុស្ស ២នាក់ មានតម្លៃ ៣៥០ ផោន ឬ ៤៤៤ដុល្លារ ខណៈតម្លៃសម្រាប់បន្ទប់ grotto គឺមានតម្លៃ ៥៥០ ផោន ឬ ៦៩៨ដុល្លារ បច្ចុប្បន្ន​នេះ។

លោក Mike Morris ដែលជាអ្នកគ្រប់គ្រងនៅសណ្ឋាគារមួយនេះបានប្រាប់ Daily Star ថា៖ «ភ្ញៀវដែលបានស្នាក់នៅទីនោះពិតជាចូលចិត្តវាណាស់។ ពួកគេចូលចិត្តភាពប្លែករបស់វា ភាពស្និទ្ធស្នាលពេលរាត្រី និងអារម្មណ៍នៃការនៅឆ្ងាយពីភាពស៊ីវិល័យ»។

លោកបន្តថា៖ «លើសពីនេះ យើងសង្កេតឃើញថា ការគេងពេលយប់ ភ្ញៀវតែងបាននិយាយថាពួកគេគេងយប់ប្រសើរជាងដែលពួកគេធ្លាប់គ្រប់គ្រងនៅផ្ទះ វាជាការគេងយប់ល្អបំផុតក្នុងជីវិតរបស់ពួកគេ»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨