ដឹង​នៅ៖ ហេតុអ្វី​បាន​ជា​ជនជាតិ​ឥណ្ឌា​ ប្រើប្រាស់​ដៃ​ញុំា​អាហារ?

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​ពី​របៀប​​ញុំា​អាហារ​របស់​ជនជាតិ​ឥណ្ឌា ឬ​ម្ហូប​ Street food ដ៏​ល្បី​របស់​ជនជាតិ​ឥណ្ឌា​នៅ​លើ​អ៊ីនធឺណិត ឬ​បណ្ដាញ​សង្គម។ ការ​ប្រើ​ដៃ​សម្រាប់​ញុំា​អាហារ​​មិន​មែន​ជា​រឿង​ប្លែក​នោះ​ទេ​សម្រាប់​ជនជាតិ​អាស៊ី ​សូម្បី​តែ​ជនជាតិ​ខ្មែរ​យើង​​​ក៏​ធ្លាប់​មាន​ទម្លាប់​ប្រើប្រាស់​ដៃ​ក្នុង​ការ​បរិភោគ​អាហារ​ដែរ​ តែ​ដោយ​សារ​ការ​ប្រែប្រួល​នៃ​ទំនោរ​សង្គម​របស់​យើង​ ទម្លាប់​មួយ​នេះ​មិន​សូវ​ពេញ​និយម​ឡើយ​នា​ពេល​បច្ចុប្បន្ន​នេះ។ តែ​សម្រាប់​ឥណ្ឌា​ជា​ប្រទេស​នាំមុខខាងបច្ចេកវិទ្យា​ ​តើ​មាន​មូលហេតុ​អ្វី​ធ្វើ​ឲ្យ​ជនជាតិ​មួយ​នេះ​នៅ​តែ​បន្ត​ប្រើប្រាស់​ដៃ​ក្នុង​ការ​ញុំា​អាហារ។ ​

ការ​ញុំា​អាហារ​ដោយ​ដៃ​ គឺ​ជា​ការ​គោរព​សម្រាប់​ជនជាតិ​ឥណ្ឌា

បើ​សិន​ជា​អ្នក​ត្រូវ​បាន​អញ្ជើញ​ទៅ​ញុំា​អាហារ​នៅ​ផ្ទះ​របស់​ក្រុម​គ្រួសារ​ជនជាតិ​ឥណ្ឌា ហើយ​អ្នក​ប្រើ​ប្រាស់​ដៃ​នៅ​ក្នុង​ការ​ញុំា​អាហារ​នោះ​ ជនជាតិ​ឥណ្ឌា​យល់​ថា​អ្នក​ផ្ដល់​ការ​គោរព​ទៅ​ដល់​ពួកគេ​ និង​ទៅ​ដល់​ព្រះ។

កត្តា​ម្ហូប​អាហារ

​ម្ហូប​ គឺ​ជា​កត្តា​ធំ​មួយ​ដែល​ជំរុញ​ឲ្យ​ជនជាតិ​ឥណ្ឌា​ប្រើ​ប្រាស់​ដៃ​ក្នុង​ការ​ញុំា​អាហារ។ មាន​មុខ​ម្ហូប​ប្រចាំ​ថ្ងៃ​ជា​ច្រើន​​ដូច​ជា rotis និង parathas ដែល​​ពិបាក​ក្នុង​ការ​ញុំ​ដោយ​ប្រើ​ស្លាប​ព្រា ឬ​សម​។

ញុំ​អាហារ​ដោយ​ដៃ​ទាន់​សម័យ

ការ​ញុំា​អាហារ​ដោយ​ដៃ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​ដែល​ទាន់​សម័យ​នៅ​ក្នុង​សង្គម​ឥណ្ឌា។ ដូច្នេះ​ហើយ​បាន​ជា​ការ​ប្រើ​ប្រាស់​មាន​ការ​ពេញ​និយម​ជាង​ការ​ប្រើ​ប្រាស់​ស្លាបព្រា ហើយ​មនុស្ស​ដែល​​ហាម​ឃាត់​ការ​ប្រើ​​ប្រាស់​ដៃ​ក្នុង​ការ​ញុំា​អាហារ​នៅ​ឥណ្ឌា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​មនុស្ស​ចាស់​កម្រិល។

ជួយ​ដល់​ការ​រំលាយ​អាហារ

ការ​ញុំា​អាហារ​ដោយ​ដៃ​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ជួយ​ទៅ​ដល់​ការ​រំលាយ​អាហារ​ ដោយ​សារ​តែ​ពេល​ដែល​យើង​ប៉ះ​អាហារ​ខួរក្បាល​របស់​យើង​នឹង​បញ្ជូន​សញ្ញា​ទៅ​កាន់​ក្រពះ​ដែល​ធ្វើ​ឲ្យ​វា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​រំលាយ។

ជំរុញ​ឲ្យ​ពួក​គេ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ញុំា

ការ​ប្រើ​ដៃ​សម្រាប់​ញុំា​អាហារ​ធ្វើ​ឲ្យ​អ្នក​ញុំា​យក​ចិត្ត​ទុក​ដាក់​ជាង​ការ​ប្រើ​ប្រាស់​ស្លាបព្រា ហើយ​គេ​ជឿ​ថា​វា​ល្អ​ និង​ជួយ​ឲ្យ​សុខភាព​ល្អ​ជាង​ការ​ប្រើ​ប្រាស់​ស្លាបព្រា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម