តារាស្រីល្បីរឿងស្រលាញ់ភេទដូចគ្នា សុផាន់ម៉ៃ និង ឡាវីញ ធ្វើឱ្យហ្វេនៗរំជើបរំជួលជាថ្មី

តារា​សម្តែង​ស្រី​វ័យ​ក្មេង​កំពុង​ល្បីល្បាញ​ខ្លាំង​តាមរយៈ​សាច់​រឿង​ស្នេហា​ភេទ​ដូចគ្នា Ç សង្សារ​ខ្ញុំ È (Girl Love) គឺ​កញ្ញា យ៉ា សុផាន់ម៉ៃ និង​កញ្ញា កែវ ឡាវីញ កំពុង​ធ្វើ​ឲ្យ​ហ្វេន​ៗ​ទ្រ​រមូលពោះ និង​រំជើបរំជួល​ជា​ថ្មី​ទៀត​ជាមួយ​ស្នាដៃ​រឿង​ថ្មី​លើ Sastra Film App។ ស្នាដៃ​រួមគ្នា​ថ្មី​របស់​ស្រី​ស្អាត​ទាំងពីរ​មាន​ចំណងជើង​ថា «ស្រី​មាស ស្រី​ពេជ្រ»។ រឿង​នេះ​កញ្ញា សុផាន់ម៉ៃ សម្តែង​ជា​តួអង្គ ស្រី​ពេជ្រ ចំណែក​កញ្ញា ឡាវីញ សម្តែង​ជា​តួអង្គ ស្រី​មាស ដោយ​តួអង្គ​ស្រី​ពេជ្រ មាន​ចរិត​ញ៉ិកញ៉ក់​បែប​មនុស្ស​ស្រី ឯ​ស្រី​មាស​វិញ​ចរិត​រឹង​​ពឹង ម៉ឺងម៉ាត់ និង​ស្លៀកពាក់​តុបតែង​ខ្លួន​រៀង​បែប​ប្រុសៗ។

ថ្វី​បើ​ក្នុង​រឿង​នេះ តារា​ស្រី​ទាំងពីរ​មិន​សម្ដែង​លក្ខណៈ​ស្រលាញ់​ភេទ​ដូច​គ្នា​ដូច​រឿង​ពី​មុន​ក៏​ពិតមែន តែ​សន្ទុះ​គាំទ្រ​ពី​ហ្វេន​ៗ​ហាក់​មិន​ថមថយ​ឡើយ ពិសេស​ទឹក​មុខ និង​ក្រសែភ្នែក​តួអង្គ​ទាំងពីរ​នៅតែ​មុត​ស្រួច​ក្នុង​ចិត្ត​អ្នក​គាំទ្រ​មិន​ប្រួលប្រែ។ ដ្បិត​ទើប​ចាក់​បាន​ត្រឹម ៣ ភាគ​ក៏​ពិត​មែន តែ​រឿង​នេះ​កំពុងតែ​មាន​សន្ទុះ​ខ្លាំង ដោយ​ហ្វេន​ៗ​នាំ​គ្នា​អាណិត​ខ្សែ​ជីវិត​បងប្អូន​ស្រីមាស ស្រីពេជ្រ រហូត​មាន​ការ​លើកឡើង​ថា ពេល​មើល​ហើយ​ចង់​យំ​តាម​សាច់​រឿង​ទៀត​ផង។

យ៉ា សុផាន់ម៉ៃ និង កែវ ឡាវីញ ជា​តារា​សម្តែង​ពន្លក​ក្រោយ​ដែល​កំពុង​មាន​សន្ទុះ​ខ្លាំង​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ខ្មែរ បន្ទាប់ពី​អ្នក​ទាំងពីរ​សម្តែង​តួអង្គ​ស្រី​ស្រលាញ់​ស្រី​រួមគ្នា​ជា​លើក​ដំបូង​ក្នុង​រឿង «រសជាតិ​អ្នកមាន» ដែល​ជា​ស្នាដៃ​និពន្ធ និង​ដឹកនាំ​រឿង​របស់​អ្នកស្រី ពាន់ ភួងបុផ្ផា។ បន្ទាប់​មក​អ្នក​ទាំងពីរ​ក៏​បន្ត​មាន​ស្នាដៃ​រួមគ្នា​ថ្មី​ទៀត​គឺ​រឿង «សង្សារខ្ញុំ» ជា​រឿង​ស្នេហា​ភេទ​ដូចគ្នា (ស្រី​ស្រលាញ់​ស្រី Girl Love) របស់ Sastra Film ដោយ​រឿង​នេះ​ធ្វើឱ្យ​អ្នក​ទាំងពីរ​ផ្ទុះ​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ព្រោះ​ភាព​ល្បីល្បាញ និង​មាន​ការ​គាំទ្រ​ខ្លាំង រឿង​ស្នេហា​ស្រី​ស្រលាញ់​ស្រី​របស់​ស្រី​ស្អាត ២ រូប​នេះ ត្រូវ​បាន​បន្ត​ការ​ផលិត​ដល់​ទៅ ៣ Season កាល​ពី​ពេល​កន្លង​ទៅ។ អ្នក​ទាំងពីរ ត្រូវ​ហ្វេន​ៗ​ចាត់​ទុក​ជា​តារា​សម្ដែង​ដ៏​សក្ដិសម​បំផុត​សម្រាប់​សាច់​រឿង​ស្នេហា​ស្រី​ស្រលាញ់​ស្រី​នា​ពេល​បច្ចុប្បន្ននេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម