ដឹងទេ តើប្រទេសណាមានបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូច្រើនជាងគេ?

អ៉ីតាលី គឺជាប្រទេសដែលមានសម្បត្តិបេតិកភណ្ឌរូបីរបស់ពិភពលោកច្រើនជាងគេ ដោយអង្គការយូណេស្កូបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌរូបីក្នុងប្រទេសនេះចំនួន ៥៨ទីតាំង។ សម្បត្តិបេតិកភណ្ឌរូបីពិភពលោកទាំងនោះត្រូវបានបែងចែកជា៣ប្រភេទ រួមមាន បេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងបេតិកភណ្ឌចម្រុះ។

គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៣ ប្រទេសអ៊ីតាលីគឺឈរលំដាប់ទី១ ​នាំមុខ​ប្រទេសចិន កាន់កាប់តារាងសម្បត្តិបេតិកភណ្ឌរបស់អង្គការយូណេស្កូ បន្ទាប់ពីការប្រកាស នៃការដាក់បញ្ចូលទីតាំងថ្មីៗចំនួន ៣ដោយគណៈកម្មាធិការយូណេស្កូ ឥឡូវនេះប្រទេសអ៊ីតាលីមានទីតាំងបេតិកភណ្ឌពិភពលោកចំនួន ៥៨។

ចំណែកឯប្រទេសអាឡឺម៉ង់ស្ថិតនៅលំដាប់ទី ៣ ដោយមានតំបន់បេតិកភណ្ឌពិភពលោកចំនួន ៥១ នាំមុខប្រទេសអេស្ប៉ាញ និងប្រទេសបារាំង បន្ទាប់ពីការស្នើដាក់បញ្ចូលទីតាំងថ្មីបានចំនួន ៥។

សរុបមក បញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមានបូជនីយដ្ឋានចំនួន ១១៥៥ នៅក្នុងប្រទេសចំនួន ១៦៧ ជាបេតិកភណ្ឌពិភពលោក។

គួរជម្រាបថា ភូមិសាស្ត្រតំបន់បេតិកភណ្ឌពិភពលោក គឺមិនដូចភូមិសាស្ត្រដែនដី ភូមិសាស្ត្រនយោបាយ ឬភូមិសាស្ត្រសេដ្ឋកិច្ចនោះឡើយ ដូច្នេះហើយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក៏បានបែងចែកភូមិសាស្ត្របេតិកភណ្ឌពិភពលោកជា៥តំបន់ធំៗ រួមមាន៖ តំបន់បេតិកភណ្ឌអាហ្រ្វិក តំបន់បេតិកភណ្ឌអារ៉ាប់ តំបន់បេតិកភណ្ឌអាស៊ីនិងប៉ាស៊ីហ្វិក តំបន់បេតិកភណ្ឌអឺរ៉ុបនិងអាមេរិកខាងជើង និងតំបន់បេតិកភណ្ឌអាមេរិកឡាទីននិងការាអ៉ីប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាចម្រៀង-សម្ដែង អ្នកផលិតមាតិកាល្បីៗ ទទួលលិខិតសរសើរពីយូនីសេហ្វ លើការងារសង្គម

សិល្បករ​ សិល្បៈ​ការិនី​ តារា​សម្ដែង​ តារា​ចម្រៀង​ និង​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក​ជា​ច្រើន​រូប​ទទួល​បាន​លិខិត​សរសើរ​ពី UNICEF Cambodia ក្រោយ​ចូលរួម​យ៉ាង​សកម្ម​នៅក្នុងទិវាកុមារពិភពលោកក្នុង​ខេត្ត​មណ្ឌលគិរី​​។

ពីក្មេងប្រុសម្ចាស់ពាន The Voice Kid សំឡេងផ្អែម ឥឡូវ ទេព ពិសេដ្ឋ ល្បីឈ្មោះខ្លាំងតាមរយៈបទរ៉េប

ក្មេងប្រុស ទេព ពិសិដ្ឋា ក្លាយ​ជា​ម្ចាស់​ពាន The Voice Kids Cambodia រដូវកាលទី២ នៅឆ្នាំ ២០១៨ ដែល​គ្រា​នោះ ទើប​មាន​វ័យ​ត្រឹម ១៤ ឆ្នាំ​ប៉ុណ្ណោះ។ ការ​តស៊ូ​ឡើង​មក​ប្រឡង​នៅ​រាជធានី​ភ្នំពេញ ពិតជា​មិន​ខក​បំណង​ឡើយ

សោកនាដកម្មក្នុងវិស័យខេប៉ុប៖ នៅពេលដែលភាពជោគជ័យ ដើរទន្ទឹមគ្នានឹងអត្តឃាត

ស្របពេលដែលខ្សែជីវិតនៅលើវិថីខេប៉ុបកំពុងតែមានដំណើរទៅកាន់ភាពជោគជ័យ តែសិល្បករមិនតិចរូបទេបានសម្រេចបញ្ចប់អនាគតបស់ខ្លួនត្រឹមវ័យជាង ២០ឆ្នាំ។ ហេតុអ្វីបានជាតារាខេប៉ុបទាំងនេះសម្រេចចិត្តធ្វើ

ស្វាមីសាន់ឆាយបញ្ជាក់ច្បាស់ៗថាអ្នកណាជាអ្នកទទួលកេរ្តិ៍មរតកដ៏មហាសាលរបស់ភរិយា

កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅនេះ តារាចម្រៀងកូរ៉េ DJ Koo ស្វាមីរបស់តារាសម្ដែងតៃវ៉ាន់ Barbie Hsu ឬតួសាន់ឆាយ បានចែករំលែកសារ​លើ​បណ្តាញ​សង្គមដោយ​បង្ហាញ​ពី​ទុក្ខសោក​ចំពោះ​ការ​បាត់បង់​ភរិយា

អ្នកគាំទ្រត្រៀម! Taxi Driver រដូវកាលថ្មីគ្រោងនឹងចាក់បញ្ចាំងក្នុងឆ្នាំ ២០២៥នេះ ជាមួយសាច់រឿងស៊ីជម្រៅជាងមុន

SBS បញ្ជាក់ថា ភាពយន្តភាគរឿង Taxi Driver រដូវកាលទី ៣ នឹងចេញផ្សាយនៅចន្លោះខែកក្កដា ដល់ដំណាច់ឆ្នាំ២០២៥នេះ ដោយនៅតែរក្សាតួសម្ដែងពីរដូវកាលមុនដដែល តែសាច់រឿងគួរឱ្យចាប់អារម្មណ៍ជាងមុន។

លែងប្រើឈ្មោះចាស់ហើយ! សមាជិក NewJeans ត្រៀមចូលរួមការប្រគំតន្ត្រីធំលើកដំបូងដោយប្រើឈ្មោះថ្មីថា …

បន្ទាប់ពីមានបញ្ហាចាកចេញពីផលិតកម្មមុនកុងត្រាកំណត់ ពេលនេះសមាជិកក្រុមចម្រៀងនារី NewJeans បានសម្រេចបន្តសកម្មភាពដោយប្រើឈ្មោះថ្មី NJZ ជំនួសឈ្មោះដើមរបស់ពួកគេ

ម្ចាស់ពាន Cambodia Idol រដូវកាលទី៥ គី សាវីន ចេញបទដំបូង sad ខ្លាំង ដល់ថ្នាក់ហ្វេនលាន់មាត់បែបនេះ!

បទ​ដំបូង​របស់​ម្ចាស់​ពាន Cambodia Idol រដូវ​កាល​ទី​៥ គី សាវីន ​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​លាន់​មាត់​សរសើរ​ ថា​ពីរោះ​ខ្លាំង​ខណៈ​បទ​ចម្រៀង​​បែប​យុវវ័យ​មនោសញ្ចេតនាមួយ​នេះ​ បាន​បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​នៅ​ពី​ក្រោយ​ស្នេហា​​

ស្ទូឌីយោថតរូបបកស្រាយបែបនេះ ក្រោយធ្វើឱ្យបែកធ្លាយរូបថតរបស់ Taecyeon ក្រុម 2pm និងមិត្តស្រីនៅប៉ារីស

ស្ទូឌីយោថតរូប The Best Photo Paris បានចេញសុំទោស ចំពោះការចែករំលែករូបថតរបស់ Taecyeon និងមិត្តស្រី ដែលនាំឱ្យសាធារណជនមានការយល់ច្រឡំថា ជារូបថតសុំសង្សាររៀបការរបស់សមាជិកក្រុម

មើលត្រឹម Trailer ក៏ស្រៀវសាច់! ភាពយន្ត “Jurassic World” វគ្គថ្មីដែល Scarlett Johansson មកសម្ដែង

ក្រុមហ៊ុន Universal Picture ទើបតែបញ្ចេញវីដេអូ Trailer ដំបូងសម្រាប់កំពូលភាពយន្តដាយណូស័រ “Jurassic World” វគ្គថ្មីកាលពីថ្ងៃទី៥ ខែកុម្ភៈ ដោយវគ្គថ្មីនេះមានចំណងជើងថា “Jurassic World Rebirth”

ឈុតតំណាងជាតិ ៣ នេះ នឹងបង្ហាញលើឆាកអន្តរជាតិក្នុងប្រទេសម៉ាឡេស៊ី

កម្ពុជា​បាន​នាំ​យក​ឈុត​តំណាង​ជាតិ ​៣​ ដែល​ច្នៃ​ដោយ​ស្នាដៃ​កូន​ខ្មែរ​ ដើម្បី​យក​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី​ប្រកួត ​Kids & Teens Pageant Global នៅប្រទេស​ម៉ាឡេស៊ី​ ដោយ​មាន​បវរកញ្ញា​កម្ពុជា ៣ រូប កំពុង​​ចូលរួម​