អ្វីទៅជាផ្កាកេសរកូល ហេតុអ្វីបានជាគេហៅបែបនេះ?

កេសរកូល​ ជា​រុក្ខជាតិ​ដែល​ដុះ​លើ​រុក្ខជាតិ ដុះ​លើ​ថ្ម និង​ដុះ​លើ​ដី​នៅ​ក្នុង​ព្រៃ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ថាជាផ្កាអ័រគីដេ។ តាមពិតទៅពាក្យ «ផ្កាអ័រគីដេ» គឺជាពាក្យកម្ចីពីបរទេស ដែលខ្មែរយើងប្រើតាំងពីសម័យបារាំងមកម្ល៉េះ។ ចំណែកកេសរកូលគឺជាពាក្យខ្មែរ ដែលប្រជាជនខ្មែរមួយចំនួនពុំទាន់ស្គាល់ឡើយ។ ដោយឡែក កេសរកូល (អ័រគីដេ) ដែលដាក់តាំងលក់នៅតាមហាងលក់ផ្កានានា ភាគច្រើនគឺជាប្រភេទកេសរកូលដែលបានមកពីការបង្កាត់។

នៅលើពិភពលោកបច្ចុប្បន្ននេះ ផ្កាកេសរកូលមានចំនួនប្រហែល ២៨០០០ ប្រភេទដែលចែកចេញជាក្រុមតូចៗជាង ៨០០ក្រុម ខណៈកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសមួយដែលមាននូវផ្កាសកេរកូលព្រៃយ៉ាងសម្បូរបែបផងដែរ។

បើតាមការសិក្សារបស់អ្នកជំនាញផ្នែកជីវៈចម្រុះ របស់ក្រសួងបរិស្ថាន កម្ពុជាអាចចាត់ទុកជាប្រទេសមួយដែលសំបូរបែបនូវធនធានធម្មជាតិ និង​ជីវៈចម្រុះ ដោយក្នុងនោះប្រភេទកេសរកូលព្រៃ (អ័រគីដេ) ​​អាច​មានប្រមាណជាង៥០០ប្រភេទ ហើយ​ពូជ​ខ្លះ​ក៏​ជា​ពូជ​កម្រផងដែរ។ ក្នុងចំណោម​ប្រភេទ​ទាំង​នោះមាន​តែកេសរកូល​ប្រមាណ ​​៣៦០​ ប្រភេទ​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​អត្តសញ្ញាណ​រួច​។

បើទោះកម្ពុជាមានផ្កាប្រភេទនេះច្រើនសម្បូរបែបយ៉ាងណា តែកេសរកូលព្រៃក៏នៅតែអាចរកការគំរាមកំហែលបាន ​ក្នុងរូបភាពអាជីវកម្មហួសប្រមាណ ឬតាមរយៈការជួញដូរក្នុងរូបភាពផ្សេង តួយ៉ាងដូចប្រទេសជិតខាងកម្ពុជាក៏កំពុងប្រឈមនឹងកត្តានេះ។

ដោយឡែកសម្រាប់កម្ពុជា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយតាមរយៈការបង្កើតមជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​ដែល​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ទិន្នន័យ ដោយ​រួមបញ្ចូល​ទាំង​ការកំណត់​អត្តសញ្ញាណ ប្រភេទ​កេសរកូល​ព្រៃ។ លើសពីនេះក្រសួង តែងរៀបចំឲ្យមានវេទិកាពិរព័ណ៌កេសកូល១ឆ្នាំម្តង ខណៈឆ្នាំ២០២៣ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍កេសរកូល រយៈពេលដល់ទៅ ៣ថ្ងៃឯណោះ ចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប Aeon I។

រយៈពេល ៣ថ្ងៃនៃវេទិកាកេសរកូលជាតិលើកទី៣ នេះនឹងមានការតាំងបង្ហាញ និងការពន្យល់ពីគុណតម្លៃរបស់កេសរកូលព្រៃ និងសារៈសំខាន់នៃការរៀបចំវេទិកាកេសរកូលជាតិ ព្រមជាមួយការដើរម៉ូតសម្លៀកបំពាក់លម្អដោយកេសរកូល ការសម្តែងល្ខោនស្បែកតូច ការប្រគំតន្ត្រី ការចាក់បញ្ចាំងវីដេអូបង្ហាញពីការងារអភិរក្ស និងភាពសម្បូរបែប ពីជីវៈចម្រុះកម្ពុជា និងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គទេសក៏ស្តីពីបន្លែនៅប្រទេសកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ