ជាប្រទេសជឿនលឿនមែន តែនឹកស្មានមិនដល់ថាជប៉ុននៅមានប្រពៃណីស្ទើរមិនគួរឱ្យជឿទាំងនេះទៀត

ប្រទេសជប៉ុនត្រូវបានមនុស្សជាច្រើនស្គាល់ថាគឺជាគោលដៅទេសចរណ៍ដែលសម្បូរទៅដោយម្ហូបឆ្ងាញ់ៗ ប្រាសាទស្រស់ស្អាត ប្រជាជនមានសីលធម៌ និងសុជីវធម៌ល្អជាដើម។ តែទន្ទឹមនេះ ជប៉ុនក៏ជាប្រទេសដែលល្បីល្បាញខាងមានវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ចម្លែកៗផងដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងនាំអារម្មណ៍ប្រិយមិត្តមកដឹងអំពីប្រពៃណីប្លែកៗដែលមិននឹកស្មានមាននៅប្រទេសជប៉ុន៖

១. ពិធីបុណ្យទារកយំ

Naki Sumo Misturi ឬពិធីបុណ្យទារកយំជាពិធីបុណ្យដ៏ចម្លែកមួយនៅក្នុងប្រទេសជប៉ុនដែលតម្រូវឱ្យអ្នកចំបាប់ sumo ២ នាក់បីទារកម្នាក់មួយដើម្បីប្រកួតគ្នាយំ។ បន្ទាប់មកអាជ្ញាកណ្ដាលនឹងយករបាំងមុខគួរឱ្យខ្លាចមកពាក់ដើម្បីឱ្យទារកស្រែកយំ។ ទារកម្នាក់ណាដែលស្រែកយំបានឮ និងយូរបំផុតត្រូវបានប្រកាសថាជាអ្នកឈ្នះ។ ទំនៀមទម្លាប់នេះផងដែរគឺមានអាយុកាលជាង ៤០០ ឆ្នាំមកហើយដោយគេជឿថាធ្វើបែបនេះទារកនឹងមានសុខភាពល្អ។ ជាធម្មតាគេច្រើនធ្វើនៅចុងខែមេសា ឬដើមខែឧសភានៅវត្តសេនសូជី ទីក្រុងតូក្យូ ដូច្នេះអ្នកទេសចរដែលទៅលេងកំលុងខែនោះនឹងអាចមើលពិធីបុណ្យនេះជាមិនខាន។,

២. ពិធីបុណ្យប្រដាប់ភេទ

សម្រាប់ពិធីបុណ្យមួយនេះមិនត្រឹមតែចម្លែកនោះទេ ថែមទាំងត្រូវបានផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍របស់ប្រទេសជប៉ុនទៀតផង។ ពិធីបុណ្យ Kanamara Matsuri ឬពិធីបុណ្យប្រដាប់ភេទគឺមានចាប់តាំងពីទស្សវត្សរ៍ឆ្នាំ ១៦០០ មកម្ល៉េះដោយពីដំបូងឡើយពិធីបុណ្យមួយនេះគឺជាការបួងសួងសុំឱ្យការសម្រាលកូនដោយរលូន និងភាពសុខដុមក្នុងជីវិតអាពាហ៍ពិពាហ៍។ ក្រោយមកប្រជាជនជប៉ុនចាត់ទុកថាយុទ្ធនាការមួយក្នុងការប្រឆាំងនឹងជំងឺកាមរោគផងដែរ។ ចំពោះអ្នកចូលរួមទាំងអស់បានតុបតែងខ្លួនជាមួយសម្លៀកបំពាក់ ផ្លាកបដារ និងកាន់អាយ៉ងជាមួយតុក្កតារាងជាប្រដាប់ភេទ ជាពិសេសរបស់បុរសដើម្បីបង្ហែនៅតាមផ្លូវ Kawasaki។ ជាពិសេសនៅថ្ងៃនោះសូម្បីតែអាហារមួយចំនួនក៏ធ្វើក្នុងរូបរាងប្រដាប់ភេទផងដែរ។ ជាទូទៅគេប្រារព្ធពិធីបុណ្យ Kanamara Matsuri នៅអាទិត្យដំបូងនៃខែមេសា។

៣. ពិធីបុណ្យបង្រៀនស្លាប់ទុកមុន

នៅពេលដែលមនុស្សជាច្រើនព្យាយាមបញ្ចៀសការគិតអំពីសេចក្ដីស្លាប់ មិនហ៊ានសូម្បីនិយាយ ប៉ុន្តែនៅប្រទេសជប៉ុនបែរមានពិធី Shukatsu ឬពិធីបង្រៀនពីការស្លាប់ទុកជាមុន។ ពិធីបុណ្យនេះផងដែរគឺគេបានបង្រៀនមនុស្សអំពីការត្រៀមខ្លួនសម្រាប់ស្លាប់ និងភាពមិនអាចទាយទុកជាមុនអំពីពេលវេលានៃការស្លាប់ផងដែរ។ ក្នុងនោះគេក៏មានរួមបញ្ចូលទាំងមេរៀននៃការរៀបចំផ្លូវចិត្ត និងការធ្វើតេស្ដនៅក្នុងមឈូសពិតទៀតផង។ លើសពីនេះអ្នកចូលរួមក៏អាចសាកល្បងផាត់មុខ ធ្វើសក់ និងតុបតែងខ្លួនឱ្យដូចនៅពេលខ្លួនឯងស្លាប់ពិតប្រាកដផងដែរ។ គេមានជំនឿថាប្រសិនបើមិនបានត្រៀមខ្លួនទុកជាមុនបែបនេះ គេនឹងមិនធានានោះទេថានៅពេលពិធីបុណ្យសពពិតប្រាកដនឹងទៅជាយ៉ាងណា។ ជារៀងរាល់ឆ្នាំគេតែងប្រារព្ធពិធីមួយនេះនៅថ្ងៃទី១៦ ខែធ្នូ។

៤. ពិធីបុណ្យអាក្រាត

Hadaka Matsuri ឬពិធីបុណ្យអាក្រាតគឺជាពិធីបុណ្យមានភាពល្បីល្បាញបំផុតនៅប្រទេសជប៉ុនដែលមានដើមកំណើតជាង ៥០០ ឆ្នាំមកហើយ។ ជារៀងរាល់ឆ្នាំខែកុម្ភៈ មានបុរសចំនួន ៩០០០ នាក់ស្លៀកតែខោក្នុងចូលរួមប្រកួតប្រជែងគ្នាដើម្បីដណ្ដើមដំបងសុខសប្បាយដោយមានអាចារ្យម្នាក់ជាអ្នកបោះដំបងពិសិដ្ឋមួយគូចូលទៅក្នុងហ្វូងមនុស្សពីបង្អួចកម្ពស់ ៤ ម៉ែត្រ។ ដូច្នេះហើយគេមានជំនឿថាអ្នកណាដែលដណ្ដើមបានដំបងសុខសប្បាយនោះនឹងទទួលបានសំណាងពេញមួយឆ្នាំ។

៥. ពិធីបុណ្យផោមក្មេងស្រី

ពិធីបុណ្យផោមក្មេងស្រី ឬ Hinamatsuri គឺជាទំនៀមទម្លាប់មួយដ៏ប្លែកដែលប្រារព្ធឡើងដើម្បីអបអរទិវានារីជាតិក្នុងប្រទេសជប៉ុន។ ពិធីបុណ្យនេះផងដែរតែងធ្វើឡើងនៅថ្ងៃទី៣ ខែមីនា​ ជារៀងរាល់ឆ្នាំនៅតំបន់ Shinjuku ទីក្រុងតូក្យូដើម្បីបួងសួងសុំសេចក្ដីសុខ និងសុំឱ្យក្មេងស្រីតូចៗលូតលាស់ជាមួយនឹងសុខភាពល្អ។ Hinamatsuri ត្រូវបានចូលរួមដោយក្មេងស្រីជាច្រើនដោយពួកគេត្រូវស្លៀកពាក់បែបប្រពៃណី និងបញ្ចេញខ្យល់លើកដំបូងនៅទីសាធារណៈ ក្លិន និងសំឡេងបញ្ចេញខ្យល់ជាមួយការបញ្ចេញក្បាច់រាំតាមប្រពៃណីផងដែរ។ ដើម្បីទទួលបានភាពជោគជ័យនៅក្នុងពិធីបុណ្យមួយនេះគឺអាស្រ័យទៅលើស្ថានភាពរាងកាយ និងទេពកោសល្យក្នុងការបញ្ចេញរបស់ក្មេងស្រីនីមួយៗតែម្ដង។ ជាធម្មតានៅក្នុងកម្មវិធីនេះមានការដាក់តាំងបង្ហាញតុក្កតាជប៉ុនផ្សេងៗ និងការញ៉ាំស៊ូស៊ីជាដើម។

គួរបញ្ជាក់ដែរថានៅក្នុងប្រទេសជប៉ុនមិនមែនមានត្រឹមតែ ៥ ពិធីប្លែកៗប៉ុណ្ណោះ ប៉ុន្តែក៏នៅមានច្រើនពិធីទៀតដូចជា៖

  • ពិធីក្រឡាប់តុតែ (Chabudai-Gaeshi)
  • ពិធីគូសក្បាលពោះ (Hokkai Heso Matsuri)
  • ពិធីបណ្ដេញបិសាច (Setsubun)
  • ពិធីបណ្ដេញព្រលឹងខ្មោច (Paantu Festival)
  • ពិធីបណ្ដេញគ្រោះ (Akutai Matsuri)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ



Leave a Reply

Your email address will not be published.Required fields are marked *