ក្លិន​ ៦ យ៉ាង​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ស្រស់​ស្រាយ​រីករាយបំផុត

ក្លិន​បាន​ដើរ​តួ​នាទី​សំខាន់​ណាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ពិសេស​ទៅ​លើ​ម្ហូប​អាហារ​ និង​សំលៀកបំពាក់។ តើ​អ្នក​ធ្លាប់​បាន​ចាប់​អារម្មណ៍​ទេ​ថា​ហេតុអ្វី​បាន​ជា​យើង​មាន​ទឹកអប់​ក្លិន​សំណព្វ​ចិត្ត​របស់​យើង គឺ​ដោយ​សារ​តែ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ពេល​ដែល​មាន​វា​ជាប់​ខ្លួន។ សម្រាប់​ក្លិន សូម្បី​តែ​រូបរាង​វា​បែប​ណា វា​មាន​ពណ៌​អ្វី​យើង​មិន​ស្គាល់​ផង​តើ​ក្លិន​ទាំង​នេះ​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​បាន​មែន​ឬ?

១ ក្លិន​ដើម​ស្រល់

ការ​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ Kyoto នៅ​ក្នុង​ព្រៃ​ស្រល់​មួយ​ដែល​មាន​ឈ្មោះថា Shinrin-yoku បាន​រក​ឃើញ​ថា​ការ​ដើរ​លេង​នៅ​ក្នុង​ព្រៃ​ស្រល់​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ជំងឺ​បាក់​ទឹក​ចិត្ត​បាន​ពិត​មែន ជា​ពិសេស​នៅ​ពេល​ដែល​ដើម​ស្រស់​បញ្ចេញ​ក្លិន​ក្រអូប​នា​ពេល​បុណ្យ​។

២ ក្លិន​ក្រូច

ក្លិន​នៃ​វីតាមីន C​ ដែល​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​ជា​ក្លិន​មួយ​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​កម្លាំង​ឡើង​វិញ និង​ជួយ​ដាស់​ស្មារតី​អ្នក​ផង​ដែរ។ យ៉ាង​ណា​មិញ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​ទទួល​ស្គាល់​ថា​ ក្លិន​ក្រូច​ជួយ​កាត់​បន្ថយ​ស្ត្រេស និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​វិជ្ជមាន​ទៅ​កាន់​អ្នក​ដទៃ។

៣ ក្លិន​ស្មៅ​ដែល​ទើប​នឹង​កាត់

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​នៅ​ប្រទេស​អូស្ត្រាលី​បាន​បង្ហាញ​ថា​ក្លិន​ស្មៅ​ស្រស់ៗ​ដែល​ទើប​នឹង​កាត់​ជួយ​ឲ្យ​យើង​ធូរ​អារម្មណ៍ និង​មាន​អារម្មណ៍​រីករាយ។ គេ​ក៏​បាន​បន្ថែម​ថា​វា​ថែម​ទាំង​ជួយ​ការពារ​ការ​ធ្លាក់​ចុះ​ផ្លូវ​ចិត្ត​ថែម​ទៀត​ផង។

៤ ក្លិន​ឡេ​ការពារ​កម្ដៅ​ថ្ងៃ (Sunscreen)

ក្លិន​នៃ​ Sunscreen នឹង​ធ្វើ​ឲ្យ​អ្នក​នឹង​ឃើញ​ដល់​ថ្ងៃ​ដំណើរ​កម្សាន្ត​របស់​អ្នក​នៅ​សមុទ្រ ឬ​ធ្វើ​ឲ្យ​អ្នក​នឹង​ឃើញ​ដល់​ថ្ងៃ​ឈប់​សម្រាក ដែល​វា​ជា​មូលហេតុ​ដែល​ក្លិន​ Sunscreen ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​ចិត្ត។

៥ ក្លិន​ផ្កា

អ្នក​ប្រហែល​ជា​មិន​ចង់​ឈប់​ហិត​ទេ​ពេល​ដែល​ធុំ​ក្លិន​ផ្កា​កុលាប​ម្ដងៗ។ ក្លិន​ផ្កា​មួយ​ចំនួន​ដូចជា​ផ្កាឡាវេនឌើ និងផ្កាម្លិះអាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្ងប់ សុខ កាត់​បន្ថយ​ភាព​តានតឹង និង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល។ ផ្កា​មាន​ក្លិន​ផ្សេងៗ​គ្នា​ហើយ​ក្លិន​ទាំង​នោះ​ក៏​មាន​អត្ថប្រយោជន៍​ផ្សេងៗ​គ្នា​ផង​ដែរ។

៦ ក្លិន​ម្សៅ​កូន​ក្មេង

អ្នក​ជំនាញ​និយាយ​ថា​បើ​សិន​ជា​អ្នក​ចូល​ចិត្ត​ក្លិន​ម្សៅ​កូន​ក្មេង​ដោយសារ​តែ​វា​រំលឹក​អ្នក​អំពី​អារម្មណ៍​សុវត្ថិភាព​ពេល​ដែល​ឪពុក​ម្ដាយ​មើល​ថែ​អ្នក​កាល​ពី​ក្មេង​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្លិន​ម្សៅ​កូន​ក្មេង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រីករាយ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក