ជាទូទៅហាង Ramen ឬហាងមី&គុយទាវនៅក្នុងប្រទេសជប៉ុន មានច្បាប់ទម្លាប់មួយដែលគេមិននិយាយគឺ៖ ញ៉ាំលឿន ហើយចាកចេញ។
បើតាមការចេញផ្សាយរបស់ CNN បានឲ្យដឹងថា មានម្ចាស់ហាងគុយទាវមួយបានប្រកាន់ភ្ជាប់ទំនៀមទម្លាប់នេះខ្លាំង រហូតដល់គាត់ចាប់ផ្តើមកំណត់ពេលវេលាដែលអតិថិជនរបស់ខ្លួនគួរប្រើពេលញ៉ាំអាហារ ក្រោយបានរកឃើញថាអតិថិជនដែលចំណាយពេលយូរក្នុងការញុំា ភាគច្រើនពួកគេមើលវីដេអូនៅលើទូរស័ព្ទ។

លោក Kota Kai ដែលជាម្ចាស់ និងអ្នកគ្រប់ហាងអាហារមួយដែលមានឈ្មោះថា Debu-chan បានសម្រេចចិត្តហាមឃាត់អតិថិជនមិនអោយប្រើប្រាស់ស្មាតហ្វូនរបស់ពួកគេពេលកំពុងញ៉ាំអាហារកាលពីខែមីនា ដែលវាជាការផ្លាស់ប្តូរមួយកំពុងក្លាយជាប្រធានបទនៃការសន្ទនាដ៏ក្តៅគគុកនៅលើបណ្តាញសង្គមនៅក្នុងប្រទេសជប៉ុន។
លោក Kai បន្តឲ្យដឹងថា «នៅពេលដែលហាងយើងកំពុងតែមម៉ាញឹក យើងបានកត់សម្គាល់ឃើញថា អតិថិជនខ្លះចំណាយពេលចោលដល់ទៅ ៤នាទីមុននឹងអាចចាប់ផ្តើមញុំាបាន» លោកសំដៅលើអតិថិជនកំពុងមើលវីដេអូនៅលើទូរស័ព្ទ ខណៈពេលដែលអាហាររបស់ពួកគេនៅនឹងមុខ។
មែនទេនទៅបើនៅតាមភោជនីដ្ឋានមួយចំនួនបញ្ហានេះគឺមិនមានអ្វីធំដុំទេ ប៉ុន្តែសម្រាប់ហាងរបស់ Kai ជាហាងដែលលក់ Hakata ramen ដែលជាប្រភេទ Ramen ក្នុងតំបន់មកពីខេត្ត Hakata នៅភាគខាងលិចប្រទេសជប៉ុន ដែលត្រូវបានគេហៅថាជា “អាហារសម្រាប់មនុស្សដែលមិនចេះអត់ធ្មត់”។
ម្ចាស់ហាងមួយនេះ និយាយថាគុយទាវរបស់លោកស្តើង ដូច្នេះវាឆាប់រីក និងខូចគុណភាពលឿន ហើយបើតាមតក្កវិជ្ជា ការទុកអាហារចោលត្រឹម ៤នាទីអាចធ្វើឲ្យវាមានរសជាតិលែងឆ្ងាញ់បាត់ទៅហើយ។
លោកក៏បានបញ្ជាក់បន្ថែមថា ហាងលោកមិនបានដាក់ស្លាកសញ្ញាហាមឃាត់នោះទេ តែលោកសុំឲ្យអតិថិជនជាលក្ខណៈបុគ្គល កុំប្រើទូរស័ព្ទរបស់ខ្លួនតែម្តង៕





















































Account
Security
Favourite Content