អ្នកវិទ្យាសាស្ត្រថតបានត្រីទឹកជ្រៅបំផុតមិនធ្លាប់មាន នៅបាតសមុទ្រជប៉ុន

កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានថតវីដេអូ ត្រីហែលក្នុងទឹកជម្រៅជាង ៨គីឡូម៉ែត្រ ដែលបង្កើតបានជាបង្កើតកំណត់ត្រាថ្មីបំផុត មិនធ្លាប់មាន។ សត្វ​ ឬត្រីខ្យងក្នុងវីដេអូជាសត្វដែលគេមិនទាន់បានកំណត់​អត្តសញ្ញាណនៅឡើយ ប៉ុន្តែវាស្ថិតក្នុងអំម្បូរ Pseudoliparis ដែលរស់នៅ​ជម្រៅ ៨ ៣៣៦ ម៉ែត្រ​នៅ​ក្នុង​លេណដ្ឋាន Izu-Ogasawara ភាគ​អាគ្នេយ៍​ប្រទេស​ជប៉ុន។

ប៉ុន្មានថ្ងៃបន្ទាប់ពីត្រីខ្យងខាងលើត្រូវបានថត អ្នកវិទ្យាសាស្ត្របន្តចាប់បានត្រីខ្យងពីរប្រភេទទៀតគឺ Pseudoliparis belyaevi នៅក្នុងលេណដ្ឋានប្រទេសជប៉ុនដូចគ្នាតែស្ថិតនៅជម្រៅត្រឹម ៨ ០០២ ម៉ែត្រ។ ក្រុម​ការងារ​បាន​និយាយ​ថា ត្រី​ទាំង​នេះ​ជា​ត្រី​ដំបូងបង្អស់​ដែល​​គេ​ចាប់បាន​ពីក្នុងទឹក​ជម្រៅ​ជាង ៨ ពាន់​ម៉ែត្រនេះ។

តាមពិតទៅ ត្រីខ្យងមានរហូតដល់ទៅជាង ៣០០ ប្រភេទ ហើយភាគច្រើនជាសត្វទឹករាក់ដែលគេអាចឃើញនៅតាមទន្លេ។ ប៉ុន្តែមានក្រុមត្រីខ្យងមួយចំនួនក៏បានសម្របខ្លួនទៅនឹងជីវិតនៅក្នុងទឹកត្រជាក់នៃតំបន់អាក់ទិក និងអង់តាក់ទិក ហើយក៏អាចរស់នៅក្រោមលក្ខខណ្ឌសម្ពាធខ្លាំងដែលមាននៅក្នុងលេណដ្ឋានជ្រៅបំផុតរបស់ពិភពលោកផងដែរ។

ចំពោះចំណីរបស់ត្រីដែលរស់នៅជម្រៅជ្រៅបំផុតទាំងនេះ ត្រូវបានអ្នកវិទ្យាសាស្ត្របានឲ្យដឹងថាពួកវា ជញ្ជក់ និងស៊ីសត្វសម្បករឹងតូចៗ (ក្ដាម ខ្យង បង្គា…) ដែលមានច្រើននៅក្នុងលេណដ្ឋាន បាតសមុទ្រ។

សាស្ត្រាចារ្យ Jamieson និយាយថា ការរកឃើញវត្តមានត្រីដែលរស់នៅជម្រៅ ជ្រៅជាងត្រីដែលរកឃើញនៅក្នុងទន្លេ Mariana Trench អាចប្រហែលកត្តាកម្តៅទឹកនៃ​លេណដ្ឋាន Izu-Ogasawara ។ លោកបានឲ្យដឹងដែរថា ក្នុងដំណើរនៃការស្រាវជ្រាវនេះ ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់នាវាមុជទឹកប្រភេទ DSSV Pressure Drop និងនាវាមុជទឹកដែលមានសមត្ថភាពផ្ទុកនាវិក មានឈ្មោះថា Limiting Factor ដែលត្រូវបានប្រើប្រាស់ដោយអ្នកផ្សងព្រេងជនជាតិអាមេរិក Victor Vescovo ក្នុង ២០១៨ និង ២០១៩ ដើម្បីរុករកផ្នែកជ្រៅបំផុតនៃមហាសមុទ្រធំៗទាំងប្រាំរបស់ផែនដី។

គួរបញ្ជាក់ថា ការស្រាវជ្រាវនេះធ្វើឡើងដោយការសហការគ្នារវាងអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Western Australia និងសាកលវិទ្យាល័យ Tokyo University of Marine Science and Technology របស់ប្រទេសជប៉ុនផ្ទាល់តែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក