ប្រយ័ត្ន! របស់ប្រើប្រាស់ប្រចាំថ្ងៃ ៥យ៉ាង អាចជាប្រភពចម្លងបាក់តេរី ចូលខ្លួនយើងដោយមិនដឹងខ្លួន

មានធ្លាប់ចាប់អារម្មណ៍អត់ថាពេលខ្លះអង្គុយសុខៗស្រាប់តែមានខ្លួនប្រាណឡើងរោលរមាស់ខុសធម្មតា ឬមិនស្រួលខ្លួនជាដើម? មូលហេតុទាំងនេះអាចបណ្ដាលមកពីបាក់តេរីដែលលាក់ខ្លួននៅក្នុងផ្ទះរបស់អ្នកទាំងអស់គ្នា។ មនុស្សជាច្រើនគិតថាគ្រាន់តែលាងសម្អាតជាប្រចាំរបស់ប្រើប្រាស់មួយចំនួនអាចកម្ចាត់បាក់តេរីបានហើយ តែពួកគេភ្លេចចាប់អារម្មណ៍សកម្មភាពរស់នៅប្រចាំថ្ងៃខ្លះក៏អាចបង្កើតបាក់តេរីបានដែរ។ ថ្ងៃនេះ AMS នឹងចែករំលែកថាសកម្មភាពណាខ្លះដែលបង្កើតបាក់តេរីជុំវិញខ្លួនយើង។

១. ខ្ទះឆាការពារស្អិត

នាពេលបច្ចុប្បន្ននេះមនុស្សតែងតែចូលចិត្តរបស់ណាដែលងាយស្រួល ជាពិសេសសម្ភារៈផ្ទះបាយដូចជាខ្ទះឆាជាដើម។ ដោយសារបច្ចេកវិទ្យាជឿនលឿន ខ្ទះឆាស្ទើរតែទាំងអស់ត្រូវបានរចនាឡើងជាមួយនឹងស្រទាប់ខ្មៅម្យ៉ាងដើម្បីការពារភាពស្អិតពេលធ្វើម្ហូប។ ប៉ុន្តែនៅពេលដែលខ្ទះឆាប៉ះនឹងសីតុណ្ហភាពខ្ពស់ ស្រទាប់ខ្មៅងាយនឹងកូតហើយបញ្ចេញសារធាតុពុលជាច្រើនដូចជា chlorofluorocarbon (ជាសារធាតុអាចធ្វើឱ្យកើតមហារីកស្បែក ឬបំផ្លាញប្រព័ន្ធភាពស៊ាំក្នុងខ្លួន) និង carbon difluoride (ជាសារធាតុធ្វើឱ្យមនុស្សវិលមុខ គេងមិនលក់ ឈឺក្បាល​ ឬធុញថប់)។ ដូចនេះ បើសិនឃើញថាខ្ទះដែលអ្នកទាំងអស់គ្នាប្រើនោះមានកូតថ្នាំដល់ពេលប្ដូរវាចេញហើយ។

២. សំណាញ់ដុសខ្លួន

មានមនុស្សជាច្រើនដែលចូលចិត្តប្រើសំណាញ់នេះពេលងូតទឹកដោយសារវាមានងាយស្រួលក្នុងការដុសខ្លួន និងទន់ស្រួលមិនឈឺស្បែក។ ប៉ុន្តែត្រូវចាំថាពេលដុសខ្លួនជាមួយសំណាញ់នោះគឺឱកាសដែលបាក់តេរីអាចទៅទុំលើសំណាញ់ដុសខ្លួនហើយ។ ដូចនេះ អ្នកទាំងអស់គ្នាគួរលាងសម្អាតសំណាញ់ដុសខ្លួននោះឱ្យបានត្រឹមត្រូវ ១-២ ដងក្នុងមួយសប្ដាហ៍ ហើយត្រូវប្ដូរវាចេញរៀងរាល់ ៣ ខែម្ដង។

៣. វាំងននបាំងក្នុងបន្ទប់

ជាធម្មតាគេតែងតែវាំននននេះដើម្បីបាំងពេលងូតទឹកកុំឱ្យសាចចេញក្រៅ។ វាក៏មិនខុសពីសំណាញ់ដុសខ្លួនប៉ុន្មានដែរដោយពេលងូតទឹកជាពេលដែលយើងសម្អាតបាក់តេរីពីលើខ្លួន ដូចនេះអ្នកទាំងអស់គ្នាគួរត្រៀមវាំងននសម្រាប់ផ្លាស់ប្ដូរហើយសម្អាតវាឱ្យបានត្រឹមត្រូវ។ ក្នុងករណីដែលកន្លែងងូតទឹកប្រើកញ្ចក់ដើម្បីបាំងកុំឱ្យទឹកសាច អ្នកទាំងអស់គួរប្រើទឹកបាញ់កញ្ចក់សម្អាតឱ្យបានញឹកញាប់ក្នុងមួយសប្ដាហ៍ ១-២ ដងក៏ជាការប្រសើរ។

៤. ច្រាសដុសបង្គន់

នេះគឺជាប្រភពដ៏ធំនៃបាក់តេរីតែម្ដង។ ដោយសារច្រាសដុសបង្គន់ត្រូវបានគេបង្កើតឡើងជាមួយសរសៃល្អិតដូចសរសៃសក់ដែលងាយស្រួលក្នុងការសម្អាតបង្គន់ ដូចនេះវាក៏ងាយស្រួលឱ្យបាក់តេរីតោងដែរ។ ដើម្បីអាចកាត់បន្ថយបាក់តេរីទាំងនោះបាន អ្នកទាំងអស់គ្នាគួរលាងសម្អាតវាជាមួយទឹកថ្នាំសម្លាប់មេរោគ ហើយដាក់នៅកន្លែងស្ងួតនិងមានខ្យល់ចេញចូល។ មួយវិញទៀត វាជាជម្រើសល្អដែលអ្នកទាំងអស់គ្នាគួរផ្លាស់ប្ដូរវារៀងរាល់ ៣ ខែម្ដង។

៥. តេឡេបញ្ជា

អ្នកទាំងអស់គ្នាប្រហែលមិនបានកត់សម្គាល់ទេថាតេឡេបញ្ជានេះក៏មានបាក់តេរីទុំជាប់មិនចាញ់វត្ថុផ្សេងៗទៀតដែរបើទោះជាវាត្រូវបានទុកចោលនៅលើតុ ឬកាន់បញ្ជាក៏ដោយ។ ចំពោះវិធីសម្អាតក៏មិនមានអ្វីពិបាក ដោយគ្រាន់តែយកក្រដាសសើមដែលអាចកម្ចាត់បាក់តេរីមកជូតសម្អាតឱ្យបានញឹកញាប់។ ជាពិសេសវាជារបស់ដែលឱ្យគួរឱ្យប្រយ័ត្នចំពោះផ្ទះមានកូនតូចៗដោយសារពួកគេចូលចិត្តខាំ ឬបៀមលេងនៅរបស់ទាំងនោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ