តើអត្តពលិកកម្ពុជាទទួលបានប្រាក់លើកទឹកចិត្តប៉ុន្មាន បើឈ្នះមេដាយស៊ីហ្គេម ២០២៣?

ក្នុងនាមជាម្ចាស់ផ្ទះ និងបានត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត គួបផ្សំនឹងការដាក់បញ្ចូលកីឡាប្រពៃណីមួយចំនួន កម្ពុជាត្រូវបានគេរំពឹងថាជាប្រទេស​អាចទទួលបានមេដាយច្រើន ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។

ទាក់ទិនទៅនឹងមេដាយនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់អត្តពលិកកម្ពុជារូបណាដែលទទួលបានមេដាយណាមួយពីព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ផងដែរ។

បើយោងទៅតាមការចុះផ្សាយរបស់​ Cambodia 2023 និងការបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន នាកម្មវិធីសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការត្រៀមស៊ីហ្គេម (Sea Games) និងអាស៊ានប៉ារ៉ាហ្គេម (Asean Para Games) ឆ្នាំ ២០២៣ នៅថ្ងៃទី ២៣ ខែកុម្ភៈ បានឲ្យដឹងថា សម្រាប់កីឡាករ-កីឡាការិនី ដែលទទួលបានមេដាយមាសនឹងទទួលបានប្រាក់លើកទឹកចិត្ត ៤០ លានរៀង (១ម៉ឺនដុល្លារ) មេដាយប្រាក់ ៣០ លានរៀល (ជាង ៧ ពាន់ដុល្លារ) និងមេដាយសំរឹទ្ធិទទួលបាន ១៦ លានរៀល (ជាង ៣ ពាន់ដុល្លារ)។

ចំនួនប្រាក់រង្វាន់លើកទឹកចិត្តនេះ គឺដូចទៅនឹងប្រាក់លើកទឹកចិត្តកាលពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ ដែរ។ គ្រានោះកម្ពុជាដណ្តើមបានមេដាយពីកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម លើ ១៥ ប្រភេទកីឡា ក្នុងនោះមាស ៩ គ្រឿង ប្រាក់ ១៣ គ្រឿង និងសំរឹទ្ធ ៤១ គ្រឿង។

គួរជម្រាបថា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានមេដាយសរុប ចំនួន ៦០០ ដែលរួមមាន មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងមានមេដាយសម្រាប់ទុកជាអនុស្សាវរីយ៍សម្រាប់ជូនប្រតិភូ ថ្នាក់ដឹកនាំ ក៏ដូចម្ចាស់ជំនួយដែលបានឧបត្ថម្ភគាំទ្រដល់ការប្រកួតនេះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ