ពូជ​ឆ្កែ​ទាំង​ ៥​ ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចិញ្ចឹម

សុនក​មិន​ត្រឹម​តែ​ជា​សត្វ​ចិញ្ចឹម​សម្រាប់​យាម​ផ្ទះ​នោះ​ទេ​តែ​ មនុស្ស​មួយ​ចំនួន​ក៏​បាន​ចាត់​ទុក​វា​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​ដែរ។ ផ្ទះ​នីមួយៗ​ចិញ្ចឹម​សុនក​ប្រភេទ​ផ្សេងៗ​គ្នា​ទៅ​តាម​ចំណូល​ចិត្ត​ តែ​នៅ​ប៉ែក​អឺរ៉ុប​ពូជ​សុនក​មួយ​ចំនួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​នោះ​។​ ចង់​ដឹង​ថា​មាន​ពូជ​សុនក​ណា​ខ្លះ​ដែល​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចិញ្ចឹម​?​​ តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១.​Perro de presa canario

​ដោយ​សារ​តែ​ចរិត​កាច​សហាវ​និង​កម្លាំង​របស់​វា​ធ្វើ​ឲ្យ​សុនក​ពូជ​នេះ​ហ៊ាន​តតាំង​សូម្បី​តែ​ជា​មួយ​សត្វ​ឆ្កែ​ចចក​និង​តោ។ ដូច្នេះ​ហើយ​មិន​បាច់​សង្ស័យ​នោះ​ទេ​ថា​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចិញ្ចឹម​ព្រោះ​វា​ងាយ​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​បំផុត។

២.​ Fila Brasileiro

ក្រៅ​ពី​មាឌ​ធំ​សម្បើម​របស់​វា​ហើយ​​ សុនក​ពូជ​នេះ​មាន​អារម្មណ៍​ប្រែប្រួល​ឆាប់​រហ័ស​ ងាយ​មួម៉ៅ​ និង​​និង​ពិបាក​ក្នុង​ការ​បង្វឹក​ខ្លាំង​បំផុត។

៣.​ Molosso Presa mayo

​នេះ​គឺ​ជា​ពូជ​សុនក​ដែល​កើត​ឡើង​មក​ពី​ការ​បង្កាត់​ពូជ​បី​សាសន៍​ចូល​គ្នា​តែ​មួយ។ អាច​និយាយ​បាន​ថា​ជា​សុនក​ដែល​មាន​មាឌ​ធំ​ស្មើ​នឹង​មនុស្ស​តែ​ម្ដង​ ព្រោះ​ទម្ងន់​របស់​វា​ចាប់​ពី​ ៥៥ទៅ​ ៧០គីឡូក្រាម​ឯណោះ។​ មាឌ​ធំ​ហើយ​ចរិត​កាច​សាហាវ​ទៀត​ទើប​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​យក​មក​ចិញ្ចឹម។

៤.​ Dobermann

ទោះ​ជា​មុខ​មាត់​របស់​វា​មើល​ទៅ​មិន​គួរ​ឲ្យ​ខ្លាច​តែ​កម្លាំង​របស់​វា​មិន​ធម្មតា​នោះ​ទេ។​ តែ​អ្នក​ជំនាញ​បាន​ប្រាប់​ថា​វា​ជា​ប្រភេទ​សុនក​ដែល​ឆ្លាត​បើ​បង្វឹក​ឲ្យ​ល្អ​ងាយ​នឹង​ចុះ​សម្រុង​ជា​មួយ​មនុស្ស​​និង​សត្វ​ដ៏​ទៃ​ទៀត​ណាស់​។​ ហេតុ​នេះ​ហើយ​បាន​ជា​យើង​តែង​តែ​ឃើញ​សុនក​ប្រភេទ​នេះ​​ត្រូវ​បាន​គេ​នាំ​យក​ទៅ​បង្វឹក​ធ្វើ​ជា​សុនក​របស់​ប៉ូលីស​អន្តរជាតិ​ជា​ញឹកញាប់។

៥.​ American Bandogge

កាច​តាំង​ពី​ឈ្មោះ​ រហូត​មក​ដល់​មុខ​តែ​ម្ដង​ហើយ។ សម្រាប់​សុនក​ពូជ​នេះ​គឺ​ជា​ពូជ​ដែល​ពិបាក​ក្នុង​ការ​បង្វឹក​និង​មាន​ចរិត​ខឹង​មួម៉ៅ​សឹង​តែ​គ្រប់ ​ពេល។ នេះ​ជា​ប្រភេទ​សុនក​ដែល​ចូល​ចិត្ត​បញ្ចេញ​កម្លាំង​និង​ថាមពល​ ប្រសិន​បើ​ឲ្យ​វា​នៅ​ស្ងៀម​មិន​នាំ​ទៅ​ដើរ​លេង​ រត់​នោះ​ទេ​វា​នឹង​មួម៉ៅ​ខាំ​គេ​ឯង​មិនខាន។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម