មក​ស្គាល់​ភោជនីយដ្ឋាន​ថ្លៃ​បំផុត​ក្នុង​លោក​ ចូលម្តង​តម្លៃ​ជាង​ ២ពាន់​ដុល្លារ

បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ ២០១៤ នៅ​លើ​កោះ Ibiza ប្រទេស​អេស្ប៉ាញ ភោជនីយដ្ឋាន​មួយ​ដែល​មាន​ឈ្មោះ​ថា Sublimotion បាន​ក្លាយ​ជា​ភោជនីយដ្ឋាន​ថ្លៃ​បំផុត​ក្នុង​លោក​ ដោយ​សារ​ការ​ចំណាយ​​ជា​មធ្យម​របស់​ភ្ញៀវ​​មាន​តម្លៃ ២៤០០ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ម្នាក់​។ ភោជនីយដ្ឋាន មួយ​នេះ​​មាន​អាហារ​ដ៏​ប្រណីត​បំផុត រួម​ជា​មួយ​បច្ចេកវិទ្យា​លំដាប់​ពិភព​លោក​ធ្វើ​ហាង​មួយ​នេះ​ផ្ដល់​បទ​ពិសោធន៍​អស្ចារ្យ​មិន​ធ្លាប់​មាន​ដល់​ភ្ញៀវ​របស់​ខ្លួន។

Sublimotion ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មេ​ចុងភៅ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក​គឺ​លោក​ Paco Roncero។ ​Sublimotion ​រចនា​​ក្រោម​គោលគំនិត ជំរុញ​ឲ្យ​ផ្ញៀវ​ទទួល​បាន​​បទ​ពិសោធ​ន៍អាហារ​ពេល​ល្ងាច​ក្នុង​ទិសដៅ​ថ្មី​ ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​អាហារ សិល្បៈ​ ការ​បំភាន់​ភ្នែក​ឲ្យ​ដូច​ប្រលោម​លោក និង​ភាព​​ច្នៃ​ប្រឌិត​ដែល​លើស​ពី​បច្ចុប្បន្ន​ភាព​។

ជាមួយ​គ្នា​នេះ សេវាកម្ម​ត្រូវ​បាន​រៀបចំ​យ៉ាង​ប្រុងប្រយ័ត្ន​រួម​ជា​មួយ​នឹង​ម៉ឺនុយ​តន្ត្រី​ដើម្បី​ផ្គូផ្គង។ ​ម៉ឺនុយ​អាហារ​ពិសេស ការ​សម្ដែង​ និង​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ដែល​ភោជនីយដ្ឋាន​មួយ​នេះ​មាន​នឹង​​ដាស់​អារម្មណ៍​ភ្ញៀវ​រាល់​ពេល​ញុំា​អាហារ​មួយ​ម៉ាត់​ៗ។ លើស​ពី​នេះ​តុ​អាហារ​ Digital នឹង​ផ្លាស់​ប្ដូរ​រូបភាព​ដោយ​ខ្លួន​ឯង​ខណៈ​ពេល​ដែល​អ្នក​កំពុង​ញុំា​អាហារ។

មេ​ចុងភៅ ដែល​មាន​អាជ្ញាប័ណ្ណ​ Michelin ផ្កាយ២ បាន​បង្កើត​គំនិត​នេះ​នៅ​ពេល​ដឹក​នាំ​សិក្ខា​សាលា​ធ្វើ​ម្ហូប​នៅ​កាស៊ីណូ​ដឺ ម៉ាឌ្រីដ​ក្នុង​ឆ្នាំ ២០១២។ លោកមាន​គំនិត​នេះ​ឡើង​ក្រោយ​យល់​ថា​ភ្ញៀវ​ចាប់​អារម្មណ៍​​អាហារូបត្ថម្ភ នឹង​ទំនាក់ទំនង​របស់​វា​ជា​មួយ​ញ្ញាណ​ទាំង៥។

គួរ​បញ្ជាក់​​​ដែរ​ថា​ជា​រៀង​រាល់​ឆ្នាំ Sublimotion មាន​កាលបរិច្ឆេទ​​បើក​តែ​ពី​ថ្ងៃ​ទី ១ខែ​មិថុនា​ដល់​ថ្ងៃ​ទី៣១ ខែ​កញ្ញា​ប៉ុណ្ណោះ។ លើស​ពី​នេះ​ក្នុង​មួយ​​យប់ គេ​បើក​ទទួល​ភ្ញៀវ​ត្រឹម​តែ ២​ក្រុម​ទេ ហើយ​ក្នុង​មួយ​ក្រុម​មាន​ត្រឹម​ ១២នាក់​ប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត