អ្នករស់នៅតំបន់ទាំងនេះ គេគេងយ៉ាងម៉េចទៅ បើព្រះអាទិត្យស្ទើរតែ «មិនដែលលិច»?

ជាធម្មតាទាំងខួរក្បាល និងទម្លាប់របស់យើងធ្វើសកម្មភាពដោយស្វ័យប្រវត្តិក្នុងមួយថ្ងៃ ជាមួយនឹងពេលថ្ងៃប្រហែល ១២ ម៉ោង និងម៉ោង​នៅសល់គឺជាពេលយប់។  ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា មាន​កន្លែង​នៅ​ជុំវិញ​ពិភពលោក​ដែល​ព្រះអាទិត្យ​មិន​លិច​ជាង ៧០ ថ្ងៃ។ បើគ្រាន់តែសាកស្រមៃ តើខួរក្បាល និងរាងកាយរបស់យើងច្របូកច្របល់យ៉ាងណាបើគ្មានសោះពេលងងឹតជាង ៧០ ថ្ងៃជាប់គ្នា។ យ៉ាងណា យើងមកដឹងឲ្យកាន់តែច្បាស់ ពីកន្លែងទាំង ៥ លើផែនដីដែលព្រះអាទិត្យស្ទើរមិនចូលនិទ្រាសោះនារដូវក្តៅ។

ប្រទេសន័រវែស

ន័រវេស ស្ថិតនៅក្នុងរង្វង់អាកទិក ដែលត្រូវបានគេហៅថា ដែនដីនៃព្រះអាទិត្យកណ្តាលអធ្រាត្រ។ ចាប់ពីខែឧសភាដល់ចុងខែកក្កដា ព្រះអាទិត្យពិតជាមិនដែលលិចឡើយនៅប្រទេសមួយនេះ។ ស្ទើរតែពាក់កណ្ដាលនៃប្រទេសន័រវែស មានពន្លឺថ្ងៃ ២០ម៉ោងហេតុនេះសម្រាប់អ្នកមិនចូលចិត្តគេងច្រើន​ ឬចង់ធ្វើការឲ្យបានច្រើននោះន័រវែស គឺជាគោលដៅល្អបំផុត។

តំបន់មួយចំនួនប្រទេសកាណាដា

តំបន់ Nunavut ជាតំបន់ថ្ងៃមិនលិចយូរជាងគេនៅកាណាដា ដែលស្ថិតក្នុងដែនដីភាគពាយ័ព្យនៃប្រទេស និងជាកន្លែងដែលគេអាចឃើញពន្លឺថ្ងៃ 24X7 ប្រហែលពីរខែ។ ចំណែកឯក្នុងរដូវរងា កន្លែងនេះឃើញភាពងងឹតសរុបប្រហែល 30 ថ្ងៃជាប់ៗគ្នា។ ក្រៅពី Nunavut តំបន់មួយចំនួនផ្សេងទៀតគឺតំបន់ Inuvik និង​តំបន់​ភាគ​ពាយព្យ​ប្រទេស ព្រះអាទិត្យ​សំកាំង​លើមេឃមិនព្រមលិចសោះរយៈពេល ៥០ ថ្ងៃ​នៅ​រដូវក្ដៅ។

អ៊ីស្លង់

អ៊ីស្លង់គឺជាកោះធំជាងគេរបស់អឺរ៉ុប បន្ទាប់ពីចក្រភពអង់គ្លេស ហើយត្រូវបានគេស្គាល់ផងដែរថាជាប្រទេសដែលគ្មានមូស។  នារដូវក្តៅ យប់គឺច្បាស់ដូចថ្ងៃនៅអ៊ីស្លង់ ចំណែកនៅខែមិថុនា ព្រះអាទិត្យមិនដែលលិចទេ។ ក្រៅពីភាពអស្ចារ្យនៃព្រះអាទិត្យមិនដែលលិច អ៊ីស្លង់​គឺត្រូវបានគេស្គាល់ថាជា​ប្រទេស​ដែលមាន​ទិដ្ឋភាព​សម្បូរបែប និង​ស្រស់ស្អាត ជាទី​ដែល​ទេសចរអាច​ទស្សនា​ទឹកធ្លាក់ ភ្នំភ្លើង ទន្លេ​ទឹកកក ជាដើម។

តំបន់ Barrow, អាឡាស្កា អាមេរិក

ចាប់ពី​ចុងខែ​ឧសភា​ដល់​ចុងខែ​កក្កដា រៀងរាល់ឆ្នាំ ព្រះអាទិត្យ​នៅ Alaska នឹងមិន​ដែលលិចទេ​។ Alaska ចម្លែកខុសពីតំបន់មុនៗ បើព្រះអាទិត្យរះគឺបើកថ្ងៃពេញមួយថ្ងៃ តែបើងងឹតវិញគឺងងឹតយ៉ាងអាក្រក់ក្នុងកំឡុងរដូវរងា  កន្លែងនេះអាចទៅលេងបានទាំងរដូវក្តៅ ឬរដូវរងាអស់ជាច្រើនខែ។

ស៊ុយអែត

ចាប់ពីដើមខែឧសភា រហូតដល់ចុងខែសីហា នៅប្រទេសស៊ុយអែតគេនឹងឃើញព្រះអាទិត្យលិចនៅពាក់កណ្តាលអធ្រាត្រ និងរះនៅម៉ោងប្រហែល ៤ព្រឹកនៅក្នុងប្រទេស។  ស្ថានភាពនេះអាចមានរយៈពេលរហូតដល់ប្រាំមួយខែក្នុងមួយឆ្នាំ។  ហេតុនេះនៅទីនោះមនុស្សម្នាក់អាចចំណាយពេលច្រើនដោយរីករាយក្នុងសកម្មភាពផ្សងព្រេង ចេញទៅវាយកូនហ្គោល ស្ទូចត្រី ឡើងភ្នំ និងធ្វើសកម្មភាពផ្សេងៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត