Starbucks អ៊ីតាលី​បង្កើត​ភេសជ្ជៈ​រសជាតិ​ថ្មី​គឺ «កាហ្វេ​ប្រេង​អូលីវ»

ថ្មី​នេះ​ក្រុមហ៊ុន​ Starbucks ដែល​ជា​ខ្សែ​សង្វាក់​ផលិត​កម្ម​កាហ្វេ​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា​ខ្លួន​កំពុង​ដាក់​ដំណើរ​ការ​លក់​ភេសជ្ជៈ​រសជាតិ​ថ្មី​សន្លាង​មួយ​គឺ​កាហ្វេ​ប្រេង​អូលីវ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ខណៈ​នាយក​ប្រតិបត្តិ​លោក Howard Schultz មាន​ប្រសាសន៍​ថា ប្រេង​អូលីវ មាន​រសជាតិ​នឹក​ស្មាន​មិន​ដល់ ធ្វើ​វា​នឹង​ជួយ​ឱ្យ​កាហ្វេ​មាន​រសជាតិ​កាន់​តែ​ប្រសើរ​ជាង​មុន និង​ឆ្ងាញ់​ជាប់​មាត់។

បច្ចុប្បន្ន​នេះ​កាហ្វេ Starbucks មាន​សាខា​ចំនួន​ ២០សាខា​ក្នុង​ប្រទេស​អ៊ីតាលី។ ទោះ​បី​យ៉ាងណា Starbucks ស្ថិត​ក្នុង​ចំណោម​អាជីវកម្ម​ធំ​ៗ​ មាន​កេរ្តិ៍ឈ្មោះ​ល្បី​ៗ​តែ​​ប្រឈម​ឧបសគ្គ​ខ្លាំង​ក្នុង​ការ​ពង្រីក​ខ្លួន​ក្នុង​ទីផ្សារ​អាហារ​និង​ភេសជ្ជៈ​ប្រទេស​អ៊ីតាលី​ ។

​ជនជាតិ​អ៊ីតាលី​ជា​ជនជាតិ​និយម​កាហ្វេ​មួយ​ និង​មាន​​វប្បធម៌​បរិភោគ​កាហ្វេ​ចំណាស់​ជាង​គេ​មួយ​នៅ​អឺរ៉ុប តែ​ជនជាតិ​មួយ​នេះ​មិន​និយម​ផឹក​កាហ្វេ​ល្បី​ៗ​ឡើយ តែ​និយម​ក្នុង​ស្រុក​របស់​ខ្លួន ដោយ​ភាគ​ច្រើន​ជា​ហាង​តូច​ៗ ឯករាជ្យ និង​ជា​ហាង​កាហ្វេ​លក្ខណៈ​គ្រួសារ។

គួរ​ឲ្យ​ដឹង​ថា​ សូម្បី​តែ​យីហោ​កាហ្វេ​ Starbuck ខ្លួន​ឯង​ផ្ទាល់​ក្ដី​ក៏​ជា​គំរូ​អាជីវកម្ម​កាហ្វេ​មួយ​ដែល​ស្ថាបនិក​កាហ្វេ​មួយ​នេះ​ទទួល​បាន​ការ​ Inspire ពី​ប្រទេស​អ៊ីតាលី​ផង​ដែរ ចំណែក​​ឯ​លោក Howard Schultz ធ្លាប់​បាន​និយាយ​ថា​​ «យើង​មិន​មែន​ចូល​ប្រទេស​អ៊ីតាលី​ដើម្បី​បង្រៀន​ជនជាតិ​អ៊ីតាលី​ពី​របៀប​ផឹក​កាហ្វេ​ទេ តែ​យើង​ចូល​មក​ដោយ​ការ​គោរព និង​ចង់​បង្ហាញ​ពី​អ្វី​ដែល​យើង​បាន​រៀន»។

ក្រៅ​ពី​ Starbuck ក្រុមហ៊ុន​ Pizza’s domino ក៏​ជួប​ឧបសគ្គ​ខ្លាំង​ក្នុង​ការ​យក​ឈ្នះ​ចិត្ត​អតិថិជន​អ៊ីតាលី​ផង​ដែរ​ចាប់​​តាំង​ពី​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ ២០១៥ និង​ម្យ៉ាង​ដោយ​សារ​អ៊ីតាលី​ជា​ម្ចាស់​ដើម​នៃ​អាហារ​ភីហ្សា​នេះ​។

ដោយ​ឡែក​ សម្រាប់​កាហ្វេ​រសជាតិ​ថ្មី​នេះ Starbuck បាន​បញ្ជាក់​ថា​មាន​ជា​ប្រភេទ​ក្ដៅ​ និង​ត្រជាក់​ ហើយ​ក្រុមហ៊ុន​ក៏​គ្រោង​នឹង​នាំ​យក​រសជាតិ​នេះ​ទៅ​កាន់​សាខា​ផ្សេង​ទៀត​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​សហរដ្ឋ​អាមេរិក​នា​រដូវ​ផ្ការីក​ ខណៈ​សាខា​ចក្រភព​អង់គ្លេស មជ្ឈិមបូព៌ា និង​ជប៉ុន​គ្រោង​នឹង​នាំ​ចូល​​នៅ​ចុង​ឆ្នាំ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។