ទីក្រុងរ៉ូមែនទិចទាំង ៥ ពេញនិយម​សម្រាប់គូស្នេហ៍ទៅផ្អែមល្ហែម

ជាធម្មតាជីវិតគូតែងតែត្រូវឆ្លងកាត់រឿងជាច្រើនទាំងសប្បាយ និងកើតទុក្ខ។ ប៉ុន្តែទោះបីជាត្រូវឆ្លងកាត់ច្រើនពិតមែន ក៏នៅតែត្រូវចំណាយពេលជាមួយគ្នាដែរ បើទោះបីជាស្នេហាមួយនោះមានអាយុកាលប៉ុន្មានក៏ដោយ។ ថ្ងៃនេះ AMS នឹងណែនាំទីក្រុងដែលពោរពេញភាពរ៉ូមេនទិចសម្រាប់គូស្នេហ៍បង្កើនមនោសញ្ចេតនាថែមទៀត។

១. ទីក្រុងប៉ារីស ប្រទេសបារាំង

ទីក្រុងប៉ារីសត្រូវបានគេទទួលស្គាល់ថាជា «ទីក្រុងនៃក្ដីស្រឡាញ់» ហើយវាក៏សាកសមខ្លាំងសម្រាប់គូស្នេហ៍ ឬគូស្វាមីភរិយាក្នុងការធ្វើដំណើរកំសាន្ត និងចំណាយពេលស្វីតៗជាមួយគ្នា។ ពួកគេអាចរីករាយជាមួយនឹងបរិយាកាសនៅទីនោះដែលពោរពេញទៅដោយក្លិនកាហ្វេនៅតាមផ្លូវ ក្លិនឈ្ងុយរបស់នំប៉័ងទើបចេញពីឡអមជាមួយទេសភាពបែបរ៉ូមេនទិច។ ប្រសិនបើអ្នកទាំងអស់គ្នាទៅទីក្រុងនៅរដូវស្លឹកឈើជ្រុះ រដូវក្ដៅ ឬរដូវផ្ការីក ការធ្វើដំណើរដោយកង់ជាជម្រើសដ៏ល្អបំផុត។

២. ទីក្រុងវេនីស ប្រទេសអ៊ីតាលី

ប្រសិនបើអ្នកទាំងអស់សម្រេចថាទៅទីក្រុងនេះ អ្នកទាំងអស់គ្នាគួរចំណាយពេលតាមការជិះទូកមើលទីក្រុងវិញ។ ទូកទាំងនោះត្រូវបានគេហៅថាជាតាក់ស៊ីលើទឹក ឬ “water taxi” ដែលវាផ្ដល់អារម្មណ៍បែបស្រស់ស្រាយ ស្ងប់ស្ងាត់ និងមានសេចក្ដីសុខផ្លូវចិត្តដល់ភ្ញៀវទេសចរដោយពួកគេនឹងធ្វើដំណើរតាមផ្លូវទឹកតូចៗប្រៀបដូចជាផ្លូវលំអញ្ចឹង។ ជាពិសេសសម្រាប់គូស្នេហ៍ ឬគូស្វាមីភរិយាថ្មីថ្មោងដែលចង់បង្កើតអនុស្សាវរិយ៍ល្អៗ និងមនោសញ្ចេតនាជាមួយគ្នា ពួកគេគួរតែទៅទីក្រុងវេននីសនេះព្រោះវាហាក់ដូចជាពួកគេកំពុងបង្កើតឈុតមួយក្នុងខ្សែភាពយន្ដដែរ។

៣. ទីក្រុងសាន់តូរីនី ប្រទេសក្រិច

ទីក្រុងសាន់តូរីនីនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីគូស្វាមីភរិយាដែលទើបតែរៀបការហើយថ្មីថ្មោង។ ពួកគេជ្រើសរើសទៅក្រេបទឹកឃ្មុំនៅទីនោះដោយសារតែភាគច្រើនភោជនីយដ្ឋាន ឬរមណីយដ្ឋាននៅទីនោះសាងសង់នៅលើច្រាំងថ្មចោតបូករួមជាមួយទេសភាពនៅមាត់សមុទ្រធ្វើឱ្យពួកគេមានអារម្មណ៍ថាមានលក្ខណៈឯកជន។ លើសពីនេះទៅទៀតគូស្នេហ៍ដែលបានទៅលេងនៅទីក្រុងសាន់តូរីនីតែងតែមិនភ្លេចនូវការថតរូបទុកជាអនុស្សាវរិយ៏ដែរ។

៤. កោះហាវ៉ៃ សហរដ្ឋអាមេរិក

នៅកោះហាវ៉ៃនេះក៏រ៉ូមេនទិចមិនចាញ់គេប៉ុន្មានដែរ។ នៅទីនោះគូស្នេហ៍អាចចំណាយពេលវេលាសប្បាយជាមួយគ្នាដោយបើកឡាននិងរីករាយជាមួយនឹងទេសភាពដែលអមនៅជុំវិញដងផ្លូវ។ ហើយអ្វីដែលកាន់តែមិនអាចភ្លេចបានទៀតនោះគឺកាន់ដៃគ្នាដើរតាមឆ្នេរសមុទ្រ ស្ដាប់សម្លេងទឹកសមុទ្រនៅពេលព្រះអាទិត្យរៀបលិច វាហាក់បីដូចជាយើងកំពុងរស់នៅក្នុងពិភពលោករបស់ខ្លួនឯងអញ្ចឹង។

៥. ទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ

ទីក្រុងបាសេឡូណាជាទីក្រុងដែលប្លែកជាងគេដោយមានការលាយបញ្ចូលគ្នារវាងទីក្រុងវប្បធម៌និងឆ្នេរសមុទ្រ។ ទីនោះសក្ដិសមជាកន្លែងដែលគូស្នេហ៍គួរចំណាយពេលដ៏រ៉ូមេនទិចរបស់ពួកគេតាមការញ៉ាំភេសជ្ជៈនិងអាហារជាមួយគ្នានៅពេលព្រះអាទិត្យរៀបលិច។ ដើម្បីឱ្យកាន់តែផ្អែមល្ហែមជាងនេះពួកគេក័អាច enjoy ជាមួយនឹងការដើរតាមឆ្នេរនិងមើលថ្ងៃលិចជាមួយគ្នាបានទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម