Influencer ម៉ាឡេស៊ីប្រឈមមុខនឹងការជាប់ពន្ធនាគារ ១០ឆ្នាំ បើធ្វើមាតិកាពីហិរញ្ញវត្ថុដោយគ្មានអាជ្ញាប័ណ្ណ

យោងតាមការចុះផ្សាយរបស់សារព័ត៌មា​ន Malay Mail នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ប្រទេសម៉ាឡេស៊ីបានចាប់ផ្ដើមអនុវត្តច្បាប់ ផាកពិន័យជាទឹកប្រាក់ ១០លានរីងហ្គីត ប្រមាណ ២លាន ៤សែនដុល្លារអាមេរិក ឬុ/និង ជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ចំពោះបុគ្គលមានឥទ្ធិពល ឬ​ Influencer រូបណាដែលធ្វើមាតិកាចែករំលែកដំបូន្មានហិរញ្ញវត្ថុដោយគ្មានអាជ្ញាប័ណ្ណ។

ជាក់ស្ដែង ច្បាប់ខាងលើបានចូលជាធរមានតាំងតែពីថ្ងៃទី១ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងកំណើនបុគ្គលមានឥទ្ធិពល ឬ​ Influencer ដែលធ្វើមាតិកាលើគន្លឹះហិរញ្ញវត្ថុ គំនិតវិនិយោគ និងប្រធានបទពាក់ព័ន្ធផ្សេងៗ ខណៈមាតិកានេះបានកំណត់ពីរបៀបដែលជនជាតិម៉ាឡេស៊ីគ្រប់គ្រងប្រាក់របស់ពួកគេ។ 

គោលការណ៍ដែលបានកែសម្រួលជាថ្មីនេះ បានចេញផ្សាយជាលើកដំបូងដោយគណៈកម្មការមូលបត្រម៉ាឡេស៊ី (SC) ក្នុងឆ្នាំ ២០២០ មានគោលបំណងរក្សាស្តង់ដាររួមរវាងអ្នកធ្វើមាតិកាពីគន្លឹះនៃការវិនិយោគ និងបុគ្គលដែមានអាជ្ញាប័ណ្ណក្រោមច្បាប់មូលបត្រត្រឹមត្រូវ។

ទន្ទឹមគ្នានេះ លោក Anuar Shuib ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍អន្តរជាតិនៃក្រុមប្រឹក្សាផែនការហិរញ្ញវត្ថុម៉ាឡេស៊ី (MFPC) បានពោលថា កន្លងមក លោកបានសង្កេតឃើញថា អ្នកផលិតមាតិកាពីហិរញ្ញវត្ថុដែលគេច្រើនហៅថា “អ្នកជំនាញ” បានចែករំលែកព័ត៌មានដែលមិនគួរឱ្យទឹកចិត្ត និងគ្មានមូលដ្ឋានដល់ទស្សនិកជន។

លោកសង្កត់ធ្ងន់ថា ហិរញ្ញវត្ថុ មិនមែនជាប្រធានបទដែលអាចលេងសើចបានទេ វាអាចលើកមនុស្សម្នាក់ឱ្យមាន ទាញមនុស្សម្នាក់ឱ្យក្រ ឬសូម្បីតែបំផ្លាញទ្រព្យសម្បត្តិរបស់ទស្សនិកជន។

ដូច្នេះមានន័យថា បុគ្គលមានឥទ្ធិពល ឬ​ Influencer ដែលផលិតមាតិកាលើប្រធានបទនេះនឹងត្រូវប្រុងប្រយ័ត្នអំពីអ្វីដែលពួកគេចែករំលែក ព្រោះប្រធានបទមួយចំនួនអាចតម្រូវឱ្យមានអាជ្ញាប័ណ្ណ។

ការខកខានមិនបានទទួលអាជ្ញាប័ណ្ណ ឬការចុះឈ្មោះត្រឹមត្រូវ គឺជាបទល្មើសធ្ងន់ធ្ងរតាមច្បាប់ ដែលអាចផ្តន្ទាទោសពិន័យជាប្រាក់រហូតដល់ ១០ លានរីងហ្គីត ប្រមាណ ២លាន ៤សែនដុល្លារអាមេរិក ឬជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ឬទាំងផាកពិន័យ ទាំងជាប់ពន្ធនាគារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *