សម្ពាធ​ក្រុមហ៊ុន! ​បុគ្គលិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ធំ​ៗ​មិន​ព្រម​ចូល​ Office វិញ

បន្ទាប់​ពី​ចប់​ការ​បិទ​ខ្ទប់​នៃ​ជំងឺ​កូវីត១៩ ​ទាំង​ក្រុមហ៊ុន​នៅ​បរទេស​ និង​មួយ​ចំនួន​នៅ​កម្ពុជា​បាន​អនុវត្ត​កម្មវិធី “hybrid working” ដែល​បុគ្គលិក​អាច​ធ្វើ​ការ​ពី​ចម្ងាយ​ខ្លះ និង​ចូល​ការិយាល័យ​ខ្លះ។ ដោយ​ឡែក​ពេល​កូវីត១៩​ធូរ​ស្បើយ​មែន​ទែន​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​យល់​ថា​ការ​ត្រលប់​មក​ធ្វើ​ការ​ជុំ​គ្នា​វិញ​ជា​រឿង​សំខាន់​ រហូត​ដល់​ថ្នាក់​កំហិត​ឲ្យ​ត្រលប់​មក​ការិយាល័យ​វិញ ឬ​លុប​គោលការណ៍​ធ្វើ​ការ​ពី​ចម្ងាយ​ចោល​តែ​ម្ដង។ ខាង​ក្រោម​ជា​ក្រុម​ហ៊ុន​យក្ស​ធំ​ៗ​ដែល​ប្រកាស​ឲ្យ​បុគ្គលិក​ត្រលប់​ចូល​ការិយាល័យ​វិញ។

១ Starbucks

គិត​ត្រឹម​សប្ដាហ៍​នេះ​ Starbucks ជា​ក្រុមហ៊ុន​យក្ស​មួយ​ទៀត​ហើយ​ដែល​ប្រកាស​ពី​ការ​កែប្រែ​ ការ​ធ្វើ​ការ​ពី​ផ្ទះ​។ កាល​ពី​ថ្ងៃ​អង្គារ​ ទី១០ មករា ២០២៣ នាយក​ប្រតិបត្តិ​របស់​ Starbucks លោក​ Howard Schultz បាន​ចេញ​មុខ​ប្រកាស​ដោយ​ផ្ទាល់​តែ​ម្ដង​ដែល​តម្រូវ​ឲ្យ​បុគ្គលិក​ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​ផ្ទះ​ត្រលប់​មក​ធ្វើ​ការ​នៅ​ការិយាល័យ​វិញ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ៣ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ចាប់​ពី​ខែ​ក្រោយ​ទៅ។ លោក Schultz បាន​បន្ថែម​ថា «យើង​គឺ​ជា​ក្រុមហ៊ុន​ដែល​ជឿជាក់​លើ​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា ដូច្នេះ​យើង​ត្រូវ​តែ​កសាង​ទំនាក់ទំនង​ផ្ទាល់​ឡើង​វិញ និង​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា»។

២ Disney

លោក Bob Iger នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភាព​យន្ត​យក្ស Disney បាន​ចេញ​សេចក្ដី​ប្រកាស​ប្រាប់​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន​ផ្ទាល់​ដូច​នាយកប្រតិបត្តិ​ Starbucks ដែរ​គ្រាន់​តែ​ លោក​ Bob lger បាន​ប្រកាស​មុន​១ ថ្ងៃ​ពោល​គឺ​នៅ​ថ្ងៃ​ច័ន្ទ​ទី៩ មករា​នេះ។ លោក Bob បាន​ប្រកាស​យ៉ាង​ដាច់អហង្ការ​ថា​បុគ្គលិក​ hybrid ត្រូវ​តែ​ចូល​ការិយាល័យ​វិញ​យ៉ាង​ហោច​ណាស់​ ៤​ថ្ងៃ​ដែល​ សេចក្តី​ប្រកាស​នេះ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​តទៅ។ Bob lger ក៏​បាន​សរសេរ​បញ្ជាក់​ថែម​ដែរ​ថា «ដូច​ដែល​អ្វី​ដែល​ខ្ញុំ​និយាយ​ដដែលៗអ៊ីចឹង​ ភាព​ច្នៃ​ប្រឌិត​គឺ​ជា​បេះដូង និង​​ដួង​ព្រលឹង​របស់​ពួក​យើង ហើយ​ក៏​ជា​អ្វី​ដែល​យើង​ធ្វើ​នៅ​ Disney។ ក្រុមហ៊ុន​ដែល​ត្រូវ​ការ​ភាព​ច្នៃ​ប្រឌិត​ខ្លាំង​ដូច​ពួក​យើង​ គ្មាន​អ្វី​ដែល​ជំនួស​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា សង្កេត ធ្វើ​ការ​ជា​ក្រុម​ និង​ការ​រៀន​ពី​រៀម​ច្បង​ ឬ​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​ទេ»។

៣ Twitter និង​ Tesla

សម្រាប់​ Twitter មែន​ទែន​ទៅ​ Hybrid working នៃ​ក្រុមហ៊ុន​មួយ​នេះ​មាន​តាំង​ពី​មុន​កូវីត១៩​មក​ម្ល៉េះ​ តែ​ក្រោយ​ Elon Musk ទិញ​បាន​ Musk បាន​កែប្រែ​នឹង​តម្រូវ​ឲ្យ​បុគ្គលិក​ចូល​ Office យ៉ាង​ហោច​ណាស់​៤០ម៉ោង​មួយ​សប្ដាហ៍​ តែ​ក៏​មាន​ករណី​ឲ្យ​ធ្វើ​ការ​ពី​ចម្ងាយ​ តែ​ត្រូវ​ដាក់​សំណើ​ទៅ​ដល់​ Elon Musk ជា​មុន។ ចំណែក​ក្រុមហ៊ុន​ Tesla វិញ​ លោក Elon Musk បាន​លុប​ចោល​ការ​ធ្វើ​ការ​ពី​ចម្ងាយ​ចោល​តែ​ម្ដង មាន​ន័យ​ថា​ដាច់​ខាត​ត្រូវ​តែ​មក​ការិយាល័យ។ Musk ក៏​ថែម​ទាំង​បាន​និយាយ​ថា​ ប្រសិន​បើ​មាន​បុគ្គលិក​ណា​មិន​ចង់​ធ្វើ​បែប​នេះ ពួក​គេ​អាច​ចេញ​ពី​ក្រុមហ៊ុន​មួយ​នេះ​បាន។

៤ Snap

Snap ជា​ក្រុមហ៊ុន​អាណាព្យាបាល​របស់​បណ្ដាញ​សង្គម Snapchat។ Snapchat ក៏​មិន​ខុស​ពី​ក្រុមហ៊ុន​ខាង​លើ​ដែល​តម្រូវ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ត្រលប់​ចូល​ការិយាល័យ​ Snapchat បាន​កំណត់​ថា​ បុគ្គលិក​ត្រូវ​តែ​មក​ការិយាល័យ​ឲ្យ​បាន ៨០ភាគរយ​នៃ​ថ្ងៃ​ធ្វើ​ការ​ ដែល​ស្មើ​នឹង​ ៤ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។Snapchat បាន​ផ្ញើ​ email ទៅ​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​ឲ្យ​គោរព​តាម​គោលការណ៍​ថ្មី​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នៃ​ក្រុមហ៊ុន។

ក្រៅ​តែ​ពី​ក្រុមហ៊ុន​ខាង​លើ​ក៏​មាន​ក្រុមហ៊ុន​ធំៗ​ផ្សេង​ទៀត​ដូចជា Apple ដែល​បាន​កែប្រែ​គោលការណ៍​ដល់​មាន​ការ​តឹង​សរសៃ​ក​ដាក់​គ្នា​រវាង​បុគ្គលិក​ និង​ក្រុមហ៊ុន​ រហូត​ដល់​លោក Tim Cook ចេញ​មុខ​ដោះស្រាយ។ ដោយឡែក​ក្រៅ​ពី​នេះ​មាន​ក្រុមហ៊ុន​ដូចជា​ Goldman Sachs និង​សូម្បី​ Uber ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត