សម្ពាធ​ក្រុមហ៊ុន! ​បុគ្គលិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ធំ​ៗ​មិន​ព្រម​ចូល​ Office វិញ

បន្ទាប់​ពី​ចប់​ការ​បិទ​ខ្ទប់​នៃ​ជំងឺ​កូវីត១៩ ​ទាំង​ក្រុមហ៊ុន​នៅ​បរទេស​ និង​មួយ​ចំនួន​នៅ​កម្ពុជា​បាន​អនុវត្ត​កម្មវិធី “hybrid working” ដែល​បុគ្គលិក​អាច​ធ្វើ​ការ​ពី​ចម្ងាយ​ខ្លះ និង​ចូល​ការិយាល័យ​ខ្លះ។ ដោយ​ឡែក​ពេល​កូវីត១៩​ធូរ​ស្បើយ​មែន​ទែន​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​យល់​ថា​ការ​ត្រលប់​មក​ធ្វើ​ការ​ជុំ​គ្នា​វិញ​ជា​រឿង​សំខាន់​ រហូត​ដល់​ថ្នាក់​កំហិត​ឲ្យ​ត្រលប់​មក​ការិយាល័យ​វិញ ឬ​លុប​គោលការណ៍​ធ្វើ​ការ​ពី​ចម្ងាយ​ចោល​តែ​ម្ដង។ ខាង​ក្រោម​ជា​ក្រុម​ហ៊ុន​យក្ស​ធំ​ៗ​ដែល​ប្រកាស​ឲ្យ​បុគ្គលិក​ត្រលប់​ចូល​ការិយាល័យ​វិញ។

Starbucks

គិត​ត្រឹម​សប្ដាហ៍​នេះ​ Starbucks ជា​ក្រុមហ៊ុន​យក្ស​មួយ​ទៀត​ហើយ​ដែល​ប្រកាស​ពី​ការ​កែប្រែ​ ការ​ធ្វើ​ការ​ពី​ផ្ទះ​។ កាល​ពី​ថ្ងៃ​អង្គារ​ ទី១០ មករា ២០២៣ នាយក​ប្រតិបត្តិ​របស់​ Starbucks លោក​ Howard Schultz បាន​ចេញ​មុខ​ប្រកាស​ដោយ​ផ្ទាល់​តែ​ម្ដង​ដែល​តម្រូវ​ឲ្យ​បុគ្គលិក​ដែល​កំពុង​តែ​ធ្វើ​ការ​នៅ​ផ្ទះ​ត្រលប់​មក​ធ្វើ​ការ​នៅ​ការិយាល័យ​វិញ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ៣ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ចាប់​ពី​ខែ​ក្រោយ​ទៅ។ លោក Schultz បាន​បន្ថែម​ថា «យើង​គឺ​ជា​ក្រុមហ៊ុន​ដែល​ជឿជាក់​លើ​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា ដូច្នេះ​យើង​ត្រូវ​តែ​កសាង​ទំនាក់ទំនង​ផ្ទាល់​ឡើង​វិញ និង​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា»

Disney

លោក Bob Iger នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ភាព​យន្ត​យក្ស Disney បាន​ចេញ​សេចក្ដី​ប្រកាស​ប្រាប់​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន​ផ្ទាល់​ដូច​នាយកប្រតិបត្តិ​ Starbucks ដែរ​គ្រាន់​តែ​ លោក​ Bob lger បាន​ប្រកាស​មុន​១ ថ្ងៃ​ពោល​គឺ​នៅ​ថ្ងៃ​ច័ន្ទ​ទី៩ មករា​នេះ។ លោក Bob បាន​ប្រកាស​យ៉ាង​ដាច់អហង្ការ​ថា​បុគ្គលិក​ hybrid ត្រូវ​តែ​ចូល​ការិយាល័យ​វិញ​យ៉ាង​ហោច​ណាស់​ ៤​ថ្ងៃ​ដែល​ សេចក្តី​ប្រកាស​នេះ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​តទៅ។ Bob lger ក៏​បាន​សរសេរ​បញ្ជាក់​ថែម​ដែរ​ថា «ដូច​ដែល​អ្វី​ដែល​ខ្ញុំ​និយាយ​ដដែលៗអ៊ីចឹង​ ភាព​ច្នៃ​ប្រឌិត​គឺ​ជា​បេះដូង និង​​ដួង​ព្រលឹង​របស់​ពួក​យើង ហើយ​ក៏​ជា​អ្វី​ដែល​យើង​ធ្វើ​នៅ​ Disney។ ក្រុមហ៊ុន​ដែល​ត្រូវ​ការ​ភាព​ច្នៃ​ប្រឌិត​ខ្លាំង​ដូច​ពួក​យើង​ គ្មាន​អ្វី​ដែល​ជំនួស​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា សង្កេត ធ្វើ​ការ​ជា​ក្រុម​ និង​ការ​រៀន​ពី​រៀម​ច្បង​ ឬ​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​ទេ»។

Twitter និង​ Tesla

សម្រាប់​ Twitter មែន​ទែន​ទៅ​ Hybrid working នៃ​ក្រុមហ៊ុន​មួយ​នេះ​មាន​តាំង​ពី​មុន​កូវីត១៩​មក​ម្ល៉េះ​ តែ​ក្រោយ​ Elon Musk ទិញ​បាន​ Musk បាន​កែប្រែ​នឹង​តម្រូវ​ឲ្យ​បុគ្គលិក​ចូល​ Office យ៉ាង​ហោច​ណាស់​៤០ម៉ោង​មួយ​សប្ដាហ៍​ តែ​ក៏​មាន​ករណី​ឲ្យ​ធ្វើ​ការ​ពី​ចម្ងាយ​ តែ​ត្រូវ​ដាក់​សំណើ​ទៅ​ដល់​ Elon Musk ជា​មុន។ ចំណែក​ក្រុមហ៊ុន​ Tesla វិញ​ លោក Elon Musk បាន​លុប​ចោល​ការ​ធ្វើ​ការ​ពី​ចម្ងាយ​ចោល​តែ​ម្ដង មាន​ន័យ​ថា​ដាច់​ខាត​ត្រូវ​តែ​មក​ការិយាល័យ។ Musk ក៏​ថែម​ទាំង​បាន​និយាយ​ថា​ ប្រសិន​បើ​មាន​បុគ្គលិក​ណា​មិន​ចង់​ធ្វើ​បែប​នេះ ពួក​គេ​អាច​ចេញ​ពី​ក្រុមហ៊ុន​មួយ​នេះ​បាន។

Snap

Snap ជា​ក្រុមហ៊ុន​អាណាព្យាបាល​របស់​បណ្ដាញ​សង្គម Snapchat។ Snapchat ក៏​មិន​ខុស​ពី​ក្រុមហ៊ុន​ខាង​លើ​ដែល​តម្រូវ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ត្រលប់​ចូល​ការិយាល័យ​ Snapchat បាន​កំណត់​ថា​ បុគ្គលិក​ត្រូវ​តែ​មក​ការិយាល័យ​ឲ្យ​បាន ៨០ភាគរយ​នៃ​ថ្ងៃ​ធ្វើ​ការ​ ដែល​ស្មើ​នឹង​ ៤ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍។Snapchat បាន​ផ្ញើ​ email ទៅ​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​ឲ្យ​គោរព​តាម​គោលការណ៍​ថ្មី​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នៃ​ក្រុមហ៊ុន។

ក្រៅ​តែ​ពី​ក្រុមហ៊ុន​ខាង​លើ​ក៏​មាន​ក្រុមហ៊ុន​ធំៗ​ផ្សេង​ទៀត​ដូចជា Apple ដែល​បាន​កែប្រែ​គោលការណ៍​ដល់​មាន​ការ​តឹង​សរសៃ​ក​ដាក់​គ្នា​រវាង​បុគ្គលិក​ និង​ក្រុមហ៊ុន​ រហូត​ដល់​លោក Tim Cook ចេញ​មុខ​ដោះស្រាយ។ ដោយឡែក​ក្រៅ​ពី​នេះ​មាន​ក្រុមហ៊ុន​ដូចជា​ Goldman Sachs និង​សូម្បី​ Uber ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨