ភ្នំពេញ៖ ក្រុមហ៊ុន «GWM Cambodia» បានដាក់សម្ពោធជាផ្លូវការនូវរថយន្ត GWM ដំបូងរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជាកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ នៅ The Premier Center Sen Sok។
រថយន្តម៉ូដែល HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង POER ត្រូវបានបង្ហាញនឹងទទួលបានការសាទរជាច្រើនពីភ្ញៀវកិត្តិយសកាលពីថ្ងៃអាទិត្យ។ យោងតាមក្រុមហ៊ុន GWM Cambodia រថយន្តទាំងអស់ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យា សុវត្ថិភាព និងការអនុវត្តចុងក្រោយបង្អស់ ដែលធ្វើឲ្យពួកគេក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរករថយន្តដែលមានគុណភាពខ្ពស់ និងអាចទុកចិត្តបាន។ HAVAL គឺជាម៉ាករថយន្ត SUV ដែលលក់ដាច់បំផុតរបស់ប្រទេសចិន ខណៈដែល GWM POER គឺជារថយន្ត Pickup ដែលលក់ដាច់បំផុតរបស់ប្រទេសចិនក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។
HAVAL H6 គឺជាប្រភេទ SUV ដែលមានប្រជាប្រិយភាពខ្ពស់ជាមួយនឹងម៉ាស៊ីន 2.0 លីត្រ turbo-charged ផ្តល់ថាមពលអតិបរមា 150 KW និងកម្លាំងបង្វិល 320 Nm និងជាជំនាន់ទី ៣ នៃរថយន្ត SUV ។ HAVAL H6 ផ្តល់នូវប្រសិទ្ធភាពប្រេងខ្ពស់ និងការបញ្ចេញឧស្ម័ន កាបូនឌីអុកស៊ីត(CO2) ទាបខ្លាំង ដែលធ្វើឱ្យវាក្លាយជារថយន្តដ៏ល្អសម្រាប់អតិថិជនដែលយកចិត្តទុកដាក់ចំពោះបរិស្ថាន។ វាក៏ភ្ជាប់មកជាមួយលក្ខណៈពិសេសកម្រិតខ្ពស់ដូចជាការចនាម៉ូឌែលឆ្លាតវៃខ្ពស់ជាសកលរបស់ GWM ប្រព័ន្ធបើកបរស្វ័យភាពកម្រិត 2 និងមុខងារសុវត្ថិភាពកម្រិតខ្ពស់។

Haval H6 មាន ២ប្រភេទគឺ 1.5T 2WD និង 2.0T 4WD ជាមួយនឹងតម្លៃពី ៤៤,៥៨០ដុល្លារ និង៤៧,៩៨០ដុល្លារ។ GWM មានគោលបំណងធ្វើឱ្យម៉ូដែលដែលមានគុណតម្លៃខ្ពស់អាចចូលទៅដល់ទីផ្សារបាន។ ម៉ូឌែល HAVAL H6 សំបូរទៅដោយមុខងារសុវត្ថិភាព និងភាពងាយស្រួល ហើយក៏មិនសូវមាននៅក្នុងទីផ្សារជាទូទៅទេ។
HAVAL JOLION ដែលជារថយន្តប្រភេទ SUV តូចភ្ជាប់មកជាមួយប្រព័ន្ធភ្លើងខាងក្នុងប្រកបដោយប្រសិទ្ធភាព។ ម៉្យាងវិញទៀត HAVAL JOLION ត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5L Turbocharged ដែលអាចផ្តល់កំលាំង 105KW និងកម្លាំងរមួល 210 Nm ។ HAVAL JOLION ជារថយន្តឥតខ្ចោះសម្រាប់ការបើកបរក្នុងទីក្រុង ដែលបានភ្ជាប់មកជាមួយមុខងារសុវត្ថិភាពកម្រិតខ្ពស់ ដែលធ្វើឱ្យវាក្លាយជារថយន្តដ៏ល្អសម្រាប់អ្នកប្រើប្រាស់ក្នុងក្រុង និងគ្រួសារតូចៗ។ វាក៏ភ្ជាប់មកជាមួយការរចនាម៉ូឌែលឆ្លាតវៃខ្ពស់របស់ GWM រួមជាមួយប្រព័ន្ធបើកបរស្វ័យភាពកម្រិត 2 ផងដែរ។ ការបើកបរដ៏ឆ្លាតវៃ និងលក្ខណៈសុវត្ថិភាពរបស់ HAVAL JOLION គឺសមរម្យសម្រាប់អ្នកទិញ SUV លើកដំបូង។ HAVAL JOLION បានបំពាក់មកជាមួយម៉ាស៊ីន 1.5T 2WD ដែលមានតម្លៃគួរឱ្យទាក់ទាញខ្លាំងចាប់ផ្ដើមពី $37,500 ។
GWM POER បានបំពាក់ម៉ាស៊ីនម៉ាស៊ូត 2.0 លីត្រ Turbocharged ដែលអាចផ្តល់កំលាំងរហូតដល់ទៅ 120 Kw និងកំលាំងរមួល 400 Nm។ ផ្នែកខាងក្រោយមានភាពផ្ទៃធំទូលាយ ដែលផ្តល់ភាពល្អឥតខ្ចោះសម្រាប់ នៅក្នុងក្រុមហ៊ុនឬសហគ្រាស។ រថយន្តនេះបានភ្ជាប់មកជាមួយមុខងារសុវត្ថិភាពខ្ពស់ ដែលអាចផ្តល់ភាពងាយស្រួលក្នុងការបើកបរទៅគ្រប់ស្ថានភាពផ្លូវទាំងអស់។ ហើយផ្នែកខាងក្នុងរចនាឡើងយ៉ាងប្រណិតជាមួយប្រភេទពូកស្បែកដែលអាចផ្តល់ផាសុកភាពដល់អ្នកដំណើរ និងអ្នករួមដំណើរផងដែរ។

GWM POER មាន ២ប្រភេទគឺ 2.0T AT និង 2.0T MT ជាមួយនឹងតម្លៃចាប់ផ្តើមពី $46,900 និង$34,800 ។
លោក Kevinc Luo នាយកប្រតិបត្តិនៃក្រុមហ៊ុន Oneroad Group បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពក្នុងការណែនាំ HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង GWM POER នៅកម្ពុជា។ ម៉ូដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ GWM ចំពោះការច្នៃប្រឌិត សុវត្ថិភាព និងនិរន្តរភាព ហើយយើងមានទំនុកចិត្តថាពួកគេនឹងត្រូវបានទទួលស្ថាគមន៍ពីប្រជាជនកម្ពុជា»។
ក្រុមហ៊ុន Oneroad Group ជាក្រុមហ៊ុនចែកចាយ GWM CAMBODIA ប្រកាន់ខ្ជាប់នូវគោលការណ៍ «ការថែទាំជាចំបង» ។ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាកម្មជួសជុលជូនអតិថិជន GWM Cambodia បានបង្កើតមជ្ឃមណ្ឌលផ្តល់សេវាកម្មជួសជុលចំនួន២កន្លែង (ដែលមានផ្ទៃដីប្រហែល 3,000 ម៉ែត្រការ៉េ) និងកន្លែងសេវាកម្មជួសជុលរថយន្តដ៏ធំទូលំទូលាយមួយ (ដែលមានផ្ទៃដី ប្រហែល 4,000 ម៉ែត្រការ៉េ) នៅភាគខាងត្បូង និងខាងជើងនៃរាជធានីភ្នំពេញ ដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន Great Wall Motor ក្នុងការថែរក្សានិងមានអារម្មណ៍ជិតស្និទ្ធបំផុត។
គួរបញ្ជាក់ថា GWM Cambodia មានទីតាំង ឬ Showroom របស់ខ្លួន នៅអគារ15z ផ្លូវលេខ 93 (មហាវិថីព្រះមុនីវង្ស) កែង 422 ភូមិ 13 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អតិថិជនក៏អាចបើកសាកល្បងបើកបរ និងធ្ធើការជាវគ្រប់ម៉ូឌែលរថយន្តៈ HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង GWM POER ។

សម្រាប់ព័ត៌មានបន្ថែមអំពីយានយន្តទាំងនេះ សូមចូលទៅកាន់ទំព័រ Facebook របស់ GWM Cambodia ឬចូលទៅកាន់គេហទំព័រផ្លូវការរបស់យើង gwm-kh.com៕




























Account
Security
Favourite Content