សកម្មភាព​ចម្លែក​​ ៥យ៉ាង​នៅ​ប្រទេស​ជប៉ុន​ក្នុង​កំឡុង​ពេល​បុណ្យ​ Christmas

និយាយ​ពី​បុណ្យ​ Christmas ខាង​ប៉ែក​អឺរ៉ុប​យើង​នឹង​ឃើញ​ពួក​គេ​​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​នៅ​ឯ​ផ្ទះ​ ញ៉ាំ​មាន់​ដុត​ជុំ​គ្នា​ ជប់​លៀង​ជា​លក្ខណៈ​គ្រួសារ​។ តែ​សម្រាប់​ប្រទេស​ជប៉ុន​វិញ​មាន​សកម្មភាព​ចម្លែក​ប្លែក​ខុស​ពី​ប៉ែក​អឺរ៉ុប​យ៉ាង​ខ្លាំង។​ រឿង​ចម្លែក​ទាំង​នោះ​មាន​ដូច​ខាង​ក្រោម​នេះ៖

១.​ ឆ្លង​បុណ្យ​ Christmas យូរ​ជាង​គេ

តើ​ជា​រឿង​ចម្លែក​ឬ​ភាព​ពុះ​កញ្ជ្រោល​ទៅ? ចាប់​តាំង​ពី​ថ្ងៃ​ទី១​​ ខែ​វិច្ឆិកា​ទៅ​គ្រប់​ហាង​ គ្រប់​ទី​កន្លែង​ទាំង​អស់​ចាប់​ផ្ដើម​រៀប​ចំ​តុបតែង​លំអ​ទៅ​ដោយ​ភ្លើង​ភ្លឺ​ព្រោង​ព្រាត​ ដើម​ Christmas តម្រៀប​គ្នា​តាំង​ពី​ផ្លូវ​ចូល​ដល់​ក្នុង​ហាង។ មើល​ទៅ​ក្នុង​ក្រុង​ទាំង​មូល​ហាក់​បី​ដូច​ជា​ទីក្រុង​ក្នុង​រឿង​គំនូរ​តុក្កតា​អញ្ចឹង។

២.​ គូស្នេហ៍​ណាត់​ជួប​គ្នា​ក្នុង​ថ្ងៃ​ Christmas

​សម្រាប់​ជនជាតិ​ជប៉ុន​ថ្ងៃ​ Christmas ប្រៀប​ដូច​ជា​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រឡាញ់​លើក​ទី២​អញ្ចឹង។ គូស្នេហ៍​ភាគ​ច្រើន​បាន​ណាត់​ជួប​គ្នា​ដើម្បី​ជូន​ការ​ដូ​ បាច់​ផ្កា​ និង​សារភាព​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ហាក់​បី​ដូច​ជា​ថ្ងៃ​ Valentine លើក​ទី២​ក្នុង​ឆ្នាំ​តែ​មួយ។

៣.​ Santa claus នៅ​ជប៉ុន​មិន​បាន​ចេញ​មក​តាម​បំពង់​បង្ហុយ​ផ្សែង​ដូច​ជា​នៅ​អឺរ៉ុប​ឡើយ​

នៅ​ពេល​ដែល​ក្មេងៗ​សួរ​ទៅ​កាន់​ឪពុក​ម្តាយ​គេ​ថា​តើ​ Santa claus ចេញ​មក​តាម​ណា?​ ពួក​គេ​នឹង​ប្រាប់​កូនៗ​ថា​ Santa claus មាន​កូន​សោរ​ពិសេស​ដែល​អាច​បើក​ទ្វា​ចូល​មក​តាម​ច្រក​ណា​ក៏​បាន​។ ប្រាប់​បែប​នេះ​ដើម្បី​កុំ​ឲ្យ​ក្មេងៗ​ទៅ​អង្គុយ​ចាំ​ Santa claus នៅ​បំពង់​បង្ហុយ​ផ្សែង ហើយ​ផ្ទះ​ខ្លះ​ក៏​មិន​បាន​មាន​បំពង់​បង្ហុយ​ផ្សែង​ដែរ។

៤.​ ញ៉ាំមាន់​ KFC នៅ​ថ្ងៃ​ Christmas

ជា​ទូទៅ​នៅ​ថ្ងៃ​Christmas នៅ​ប៉ែក​អឺរ៉ុប​គេ​នាំ​គ្នា​ញាំ​មាន់​ដុត​ទាំង​មូល​ តែ​ចំពោះ​ប្រទេស​ជប៉ុន​វិញ​ការ​រក​ទិញ​មាន់​ដុត​ទាំង​មូល​គឺ​មិន​ងាយ​ស្រួល​ឡើយ​។​ ហេតុ​នេះ​ហើយ​ទើប​ពួក​គេ​ញ៉ាំមាន់​ KFC ជំនួស​វិញ​។

៥.​ ញ៉ាំ​នំ​ខេក​ក្នុង​ថ្ងៃ​ Christmas

នេះ​ក៏​ជា​រឿង​មួយ​ដែល​ចម្លែក​ខ្លាំង​ព្រោះ​នៅ​តាម​បណ្ដា​ប្រទេស​លោក​ខាង​លិច​គេ​មិន​បាន​និយម​ទទួល​ទាន​នំខេក​ក្នុង​ថ្ងៃ​ Christmas ឡើយ។ តែ​សម្រាប់​ប្រទេស​ជប៉ុន​វិញ​គឺ​ថា​ជា​ថ្ងៃ​ដែល​លក់​នំខេក​ដាច់​ខ្លាំង​បំផុត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម