ទាយ​ចរិត​មនុស្ស​ច្បាស់​ដូច​ថ្ងៃ​តាម​ពណ៌​ដែល​ចូល​ចិត្ត​

ប្រិយមិត្ត​ប្រាកដ​ជា​មាន​ពណ៌​ដែល​ចូលចិត្ត​ជា​ពិសេស​។​ តើ​អ្នក​មាន​ដឹង​ទេ​ថា​គ្រាន់​តែ​ការ​ចូល​ចិត្ត​ពណ៌​របស់​អ្នក​ក៏​អាច​ប្រាប់​ពី​អត្តចរិត​ របស់​អ្នក​បាន​ដែរ?​ ចង់​ដឹង​ថា​ត្រូវ​គ្នា​ដូច​អ្វី​ដែល​ជា​ខ្លួន​អ្នក​ឬ​ក៏​អត់?​ តោះ​យើង​មក​មើល​ទាំង​អស់​គ្នា!​

១.​ ពណ៌​ស

ពណ៌​ស​ជា​អត្តសញ្ញាណ​នៃ​ភាព​បរិសុទ្ធ​ ស្មោះ​ត្រង់​ សុចរិត។ ពណ៌​ស​ច្រើន​តែ​បង្ហាញ​ពី​ភាព​ក្មេង​ជាង​វ័យ​របស់​ក្មេង​ តែ​បើ​អ្នក​ជា​យុវវ័យ​ដែល​ពេញ​រូប​ពេញ​រាង​ហើយ​ មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ឧត្ដមគតិ​​​ក្នុង​ក្ដី​ស្រមៃ​ដែល​មិន​អាច​ក្លាយ​ជា​ការពិត​បាន​ ដោយ​សារ​តែ​អ្នក​ចេះ​តែ​ចង់​វិល​ត្រឡប់​ទៅ​ជា​ក្មេង​វិញ​ជានិច្ច។ ក្រៅ​ពី​នេះ​ពណ៌​ស​​ក៏​តំណាង​ឲ្យ​ភាព​សាមញ្ញ​ ស្ងប់ស្ងាត់​។ ​​​​

២. ពណ៌​ក្រហម​

ពណ៌​ក្រហម​ជា​ពណ៌​ដែល​តំណាង​ឲ្យ​ភាព​រឹង​មាំ​ សុខភាព​ និង​កម្លាំង។ អ្នក​ដែល​ចូលចិត្ត​ពណ៌​នេះ​ច្រើន​តែ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ចូល​សង្គម​ តែ​រាង​មាត់ដាច​បន្តិច​។ ពេល​ខ្លះ​ក៏​ទ្រគោះ​បោះបោក​ និង​ចិត្ត​ក្ដៅ​​ ឆាប់​សម្រេច​ចិត្ត​ ចូល​ចិត្ត​បែង​ចែក​បក្សពួក​។ អ្នក​ជា​មនុស្ស​មើល​លោក​ក្នុង​ផ្លូវ​ល្អ​ មិន​ចូលចិត្ត​អ្វី​ដែល​សាំ​ដដែល​ មិន​ចេះ​នៅ​ស្ងៀម​មួយ​កន្លែង​ ពេល​ខ្លះ​ច្រើន​តែ​និយាយ​មុន​គិត។ ជា​មនុស្ស​មិន​សូវ​ដឹង​ពី​ចំណុច​អវិជ្ជមាន​របស់​ខ្លួន​ឯង​ ពេល​ខ្លះ​ធ្វើ​អ្វី​មិនសូវ​ជា​ចប់​ចុង​ចប់​ដើម​ បើ​មាន​បញ្ហា​អាច​នឹង​រក​អ្នក​ផ្សេង​មក​ទទួល​ទោស​ជំនួស​ជា​មុន​សិន។

សម្រាប់​អ្នក​ដែល​មាន​អត្តចរិត​ស្ងប់ស្ងាត់​ដែល​ជ្រើសរើស​ពណ៌​នេះ​អាច​ត្រូវ​ការ​ភាព​កក់​ក្ដៅ​ បន្ថែម​កម្លាំង​ និង​ ភាព​ស្រស់ស្រាយ​ដល់​ជីវិត។ ចំណុច​ល្អ​របស់​មនុស្ស​ដែល​ចូលចិត្ត​ពណ៌​នេះ​គឺ​ជា​មនុស្ស​បើក​ចំហ​ងាយ​ចូល​ចំណោម​គេ​។ មិន​សូវ​ចេះ​លាក់​ចរិត​ ចូលចិត្ត​និយាយ​ត្រង់​ទៅ​ត្រង់​មក​។

៣.​ ពណ៌​ត្នោត​ក្រមៅ

អ្នក​ដែល​ចូល​ចិត្ត​ពណ៌​នេះ​ច្រើន​តែ​មាន​គេ​ចូលចិត្ត​ច្រើន​ ជា​មនុស្ស​ចិត្ត​ទូលាយ​ ។​ ពណ៌​នេះ​ជា​ពណ៌​សំណប់​ចិត្ត​របស់​អ្នក​ដែល​ត្រូវ​តស៊ូ​ជា​ច្រើន​ក្នុង​ជីវិត​តែ​ក៏​នៅ​តែ​អាច​ឆ្លង​ផុត​មក​បាន។ ពណ៌​នេះ​បង្ហាញ​ពី​គុណសម្បត្តិ​របស់​អ្នក​ជា​មនុស្ស​ដែល​ស្ដាប់​បង្គាប់​ និង​ជា​មនុស្ស​ដែល​ជន​ច្បាស់​ពី​ការ​ប្រើ​ជីវិត​។

៤.​ ពណ៌​ ស៊ីជម្ពូ

ពណ៌​នេះ​បង្ហាញ​ពី​ការ​ស្រឡាញ់​ការ​យក​ចិត្ត​ទុក​ដាក់​ ​​ការ​មើល​ថែ ព្រួយ​បារម្ភ​។​ ត្រូវ​ការ​ឲ្យ​គេ​មក​យក​ចិត្ត​ទុក​ដាក់​ និង​ចង់​បាន​ជីវិត​មួយ​ដែល​​ សុវត្ថិភាព។ ត្រូវ​ការ​ក្ដី​ស្រឡាញ់​ ​ដែល​នឹងន​ ចង់​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​មក​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស។ អ្នក​ខ្លះ​ទៀត​មើល​ទៅ​ជា​មនុស្ស​ទន់​ភ្លន់​ ម្ញ៉ិកម្ញ៉ក់​គួរ​ឲ្យ​ចង់​ថ្នាក់​ថ្នម។

៥. ពណ៌​ទឹក​ក្រូច

ពណ៌​ទឹក​ក្រូច​បង្ហាញ​ពី​ភាព​ល្អ​ប្រណិត​ និង​ មាន​ភាព​ស្រស់ស្រាយ​ ចូលចិត្ត​សង្គម​ តែ​ពេល​ខ្លះ​ក៏​ជា​ចូល​ចិត្ត​ប្រើ​អារម្មណ៍​។ ជា​មនុស្ស​មាន​អធ្យាស្រ័យ​ល្អ​ ច្រើន​តែ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ដទៃ​។ ពេល​ខ្លះ​រាង​មាត់​ក​ខ្លាំង​បន្តិច​តែ​មក​ពី​ចង់​ឲ្យ​គ្រប់​គ្នា​ល្អ​ទេ​។​ ​

៦.​ ពណ៌​លឿង​

ពណ៌​លឿង​តំណាង​ឲ្យ​ភាព​សប្បាយ​រីករាយ​។​ ជា​មនុស្ស​មាន​ចំណេះ​ដឹង​ច្រើន​​ ពូកែ​គិត​ ច្នៃ​ប្រឌិត​ ចូល​ចិត្ត​ផ្សង​ព្រេង​ និង​ជា​មនុស្ស​ឆ្លាត។ អ្នក​ជា​មនុស្ស​មាន​ឧត្ដមគតិ​ខ្ពស់​ ចេះ​បត់បែន​ តែ​ពេល​ខ្លះ​ក៏​មាន​ចំណុច​ខ្វះខាត​ដែល​ធ្វើ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​ឈឺ​ក្បាល​បាន​ដូច​គ្នា។

៧.​ ពណ៌​បៃតង

ពណ៌​បៃ​តង​បង្ហាញ​ពី​ការ​ចុះ​សម្រុង​ សាមគ្គីភាព​។​ ជា​ពណ៌​តំណាង​ឲ្យ​ក្ដី​សង្ឃឹម​ការ​លូតលាស់​ថ្មី​និង​ភាព​ស្ងប់ស្ងាត់។ អ្នក​ដែល​ចូលចិត្ត​ពណ៌​នេះ​ច្រើន​តែ​ជា​មនុស្ស​ទន់ភ្លន់​ ត្រង់​ទៅ​ត្រង់​មក​។ មាន​ចិត្ត​ទូលាយ​ ចូល​ក្នុង​សង្គម​បាន​ខ្លះ​ តែ​ក៏​ចូលចិត្ត​នៅ​ម្នាក់​ឯង​ច្រើន​ជាង​ ពេល​ខ្លះ​ក៏​គេច​មុខ​គេ​ឯង​គ្រប់​គ្នា។​ ជា​មនុស្ស​សុភាព​និង​អត់​ធ្មត់​ ពេល​ខ្លះ​ក៏​ត្រូវ​អ្នក​ដទៃ​មក​យក​ប្រៀប​ពី​លើ​ តែ​ជា​រួម​គឺ​ជា​មនុស្ស​ម្នាក់​ដែល​គួរ​ឲ្យ​គោរព​រាប់​អាន​។

៨.​ ពណ៌​ខៀវ​ និង​ទឹក​ប៊ិច

ពណ៌​នេះ​តំណាង​ឲ្យ​ ភាព​ហ្មត់​ចត់​ បែក​ចែក​ ស្រស់​ស្អាត​ និង​ទាក់ ទាញ​។ អ្នក​ដែល​ចូល​ចិត្ត​ពណ៌​នេះ​ជា​មនុស្ស​ទន់​ភ្លន់​ មាន​ចំណេះ​ដឹង​ច្រើន​ សុភាព​រាប​សារ​ និង​ឧស្សាហ៍​ព្យាយាម​។​ ចូល​ចិត្ត​នៅ​ម្នាក់​ឯង​ មាន​រស​និយម​ល្អ​ មាន​សុជីវធម៌​ និង​មាន​មន្ត​ស្នេហ៍។ តែង​តែ​មិន​ទទួល​យក​ជំនួយ​ និង​ពាក្យ​ណែនាំ​ពី​អ្នក​ដទៃ​។

៩.​ ពណ៌​ស្វាយ

អ្នក​ដែល​ចូលចិត្ត​ពណ៌​ស្វាយ​ជា​មនុស្ស​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួន​ឯង​ ផ្ចិតផ្ចង់ រហ័ស​រហូន​ តែ​ឆាប់​ទោរទន់​។ ធ្វើ​អ្វី​ចង់​ឲ្យ​តែ​ខុស​ពី​អ្នក​ដទៃ​ ចិត្ត​ក្ដៅ​ ចូលចិត្ត​ខាង​សិល្បៈ​។ បើ​យល់​ច្រឡំ​ក្នុង​រឿង​អ្វី​ម្យ៉ាង​ នឹង​ឆាប់​ដក​ខ្លួន​ចេញ​ទៅ​ ហើយ​ចាប់​ផ្ដើម​និយាយ​ស្ដី​បញ្ចើច​បញ្ចើ​។ ជា​មនុស្ស​មិន​សូវ​មាន​របៀប​ តែ​ក៏​ពូកែ​អត់ធ្មត់​។

១០.​ ពណ៌​ប្រផេះ​

អ្នក​ដែល​ស្រឡាញ់​ពណ៌​នេះ​ជា​មនុស្ស​ហ្មត់ចត់​ លំអិត​ ផ្ចិតផ្ចង់​។​ ជា​មនុស្ស​ឧស្សាហ៍​ ច្រើន​តែ​ធ្វើ​ការ​ធ្ងន់​ហើយ​មិន​បាន​ទទួល​ការ​តបស្នង។ សម្រាប់​អ្នក​ដែល​មាន​វ័យ​រៀង​ច្រើន​តែង​តែ​គិត​ចង់​បាន​ជីវិត​ដែល​សាមញ្ញ​ តែ​សម្រាប់​អ្នក​ដែល​មាន​វ័យ​នៅ​ក្មេង​តែង​តែ​ចង់​រត់​គេច​ចេញ​ទៅ​ឲ្យ​ផុត​ និង​លាក់​ទុក​អារម្មណ៍​របស់​ខ្លួន​ឯង​មិន​ឲ្យ​អ្នក​ណា​ដឹង។

១១.​ ពណ៌​ខ្មៅ

អ្នក​ដែល​ចូលចិត្ត​ពណ៌​ខ្មៅ​ជា​មនុស្ស​ មាន​បុគ្គលិក​លក្ខណៈ​លេច​ធ្លោ​គូរ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ផង​ទាំង​ពួង​។ ទោះ​បី​ជា​នៅ​ស្ងៀមៗ​មួយ​កន្លែង​ក៏​មើល​ទៅ​មាន​អ្វី​ម្យ៉ាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ជា​ប្រភេទ​មនុស្ស​មើល​ទៅ​មាន​អាថ៌​កំបាំង​ ពិបាក​ស្វែងយល់​ តែ​ក៏​ចូល​ចិត្ត​បង្ហាញ​ពី​តម្រូវ​ការ​ អារម្មណ៍​ គោល​ដៅ​របស់​ខ្លួន​ឯង​ឲ្យ​គេ​បាន​ដឹង​ដូច​គ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម