iPhone 4GB ផលិតក្នុងឆ្នាំ២០០៧ ​ឥឡូវនេះអាចលក់បានតម្លៃជាង ១៩មុឺនដុល្លារ

ជាធម្មតា ទូរស័ព្ទ ឬរបស់ប្រើប្រាស់ គ្រាន់តែទិញ និងយកចេញពីហាងតម្លៃរបស់វានឹងធ្លាក់ចុះភ្លាមៗ។ ប៉ុន្តែមានករណីពិសេសមួយចំនួន ដូចជានៅក្នុងការដេញថ្លៃមួយនៅសហរដ្ឋអាមេរិក ទូរស័ព្ទដៃ iPhone 4GB មិនទាន់បើកប្រអប់មួយគ្រឿង ដែលផលិតតាំងពីឆ្នាំ ២០០៧ មក ស្រាប់តែអាចលក់ចេញក្នុងតម្លៃកប់ពពក ពោលគឺជាង ១៩ម៉ឺនដុល្លារអាមេរិក។

iPhone 4GB ត្រូវបានចរាចរណ៍លើទីផ្សារដំបូងកាលពី ១៦ឆ្នាំមុន ក្រោយការចេញផ្សាយដោយផ្ទាល់ពី នាយកប្រតិបត្តិ Apple លោក Steve Jobs នាពេលនោះ។ iPhone ម៉ូដែល 4GB ត្រូវបានបញ្ឈប់ការលក់ផលិតត្រឹមតែ ២ខែ ដោយសារតែការលក់មិនល្អ ហេតុដូច្នេះហើយបានជា ម៉ូដែលនេះត្រូវបានគេចាត់ទុកថាជារបស់កម្រ និងអាចលក់ក្នុងតម្លៃខ្ពស់លើការដេញថ្លៃនាពេលបច្ចុប្បន្ន។

កាលពីឆ្នាំ ២០០៧ ក្រុមហ៊ុន Apple សម្រេចផ្អាកការផលិតទូរស័ព្ទដែលមានទំហំផ្ទុក 4GB ដោយសារតែពេលនោះ អតិថិជនភាគច្រើនជ្រើសរើសយក iPhone 4 ដែលមានទំហំផ្ទុក 8GB ច្រើនខ្លាំងជាង។

ចេញលក់ដំបូង iPhone ទំហំ 4GB មានតម្លៃប្រមាណ ៤៩៩ដុល្លារអាមេរិក។ តែមកដល់ឆ្នាំ​ ២០២៣ វាត្រូវបានលក់ចេញក្នុងតម្លៃជាង ១៩មុឺនដុល្លារ ឬស្មើនឹងការគុណប្រមាណ ៣០០ដងទៅនឹងតម្លៃដើម។

បច្ចុប្បន្ននេះ ជារៀងរាល់ ២ ឬ៣ខែម្តង ផលិតផលអនុស្សាវរីយ៍កម្រៗរបស់ Apple ឬវត្ថុអនុស្សាវរីយ៍នៃជីវិត និងអាជីពរបស់លោក Steve Jobs តែងតែត្រូវបានដាក់ដេញថ្លៃ។ ជាក់ស្តែង សូម្បីតែ​កំណាព្យដែល Steve បានសរសេរនៅក្នុងសៀវភៅកាលនៅវិទ្យាល័យ រូបថត Steve នៅមហាវិទ្យាល័យ និងសូម្បីនាមប័ណ្ណពីឆ្នាំ ១៩៧៨ របស់ស្ថាបនិកក្រុមហ៊ុន Apple សុទ្ធតែក្លាយជាវត្ថុមានតម្លៃទាំងអស់។

ក្រុមហ៊ុន Apple បាននិយាយថា៖ «Steve គឺជាប្រភពនៃការច្នៃប្រឌិតរាប់មិនអស់ ដែលធ្វើអោយជីវិតមនុស្សប្រសើរឡើង និងបានធ្វើអោយពិភពលោកកាន់តែប្រសើរឡើង»។

គួរជម្រាបថា សហស្ថាបនិក Apple លោក Steve Jobs បានទទួលមរណភាពនៅអាយុ ៥៦ ឆ្នាំ កាលពីឆ្នាំ ២០១១ ដោយសារជំងឺមហារីកលំពែង។ Steve Jobs គឺជាកំពូលមនុស្សបច្ចេកវិទ្យាមួយរូបដែលបានកែច្នៃ កុំព្យូទ័រ iMac iPod ទូរស័ព្ទ iPhone និង iPad មកកាន់ពិភពលោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម