ការពិត ផលិតផលដំបូងរបស់ក្រុមហ៊ុនឡាន Lamborghini គ្រាន់តែជាត្រាក់ទ័រប៉ុណ្ណោះ

កាលពីដើមឡើយយីហោរថយន្ត Lamborghini គឺសម្រាប់តែកសិករប៉ុណ្ណោះ ដោយសារតែវាមិនមែនជារថយន្តស្ព័រទាន់សម័យ ដ៏កំពូលដូចបច្ចុប្បន្ននោះទេ។

មានឈ្មោះថា Lamborghini Trattori S.p.A ស្ថិតនៅក្នុងទីក្រុង Cento ប្រទេសអ៊ីតាលី ដែលទីនោះហើយគឺជាទីតាំងផលិតរបស់ក្រុមហ៊ុនផលិតត្រាក់ទ័រមួយដែលត្រូវបានបង្កើត​​ឡើងក្នុងឆ្នាំ ១៩៤៨ ដោយលោក Ferruccio Lamborghini។ មុនមានឈ្មោះ ល្បីល្បាញជាអធិរាជរថយន្តប្រណីតដូចសព្វថ្ងៃ Lamborghini បានចំណាយពេល ១៥ ឆ្នាំ ទើបអាចចាប់ផ្តើមផលិតរថយន្តស្ព័របាន។ ភាពលេចធ្លោរបស់ Lamborghini នៅក្នុងឧស្សាហកម្មរថយន្តអ៊ីតាលី គឺជារឿងរ៉ាវនៃភាពជោគជ័យមួយ ដែលកើតចេញពីជម្លោះ ជាមួយ​នឹង​ក្រុមហ៊ុនផលិតរថយន្តយក្សមួយទៀតគឺ Ferrari ។

ការពិតគួរឱ្យចាប់អារម្មណ៍ពីស្ថាបនិកក្រុមហ៊ុនរថយន្ត Lamborghini លោក Ferruccio Lamborghini

Ferruccio Lamborghini កើតនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ១៩១៦ ក្នុងគ្រួសារ អ្នកចិញ្ចឹមសត្វ និងដាំទំពំាងបាយជូរមួយ ក្នុងតំបន់ Emilia-Romagna ភាគខាងជើងប្រទេស​អ៊ីតាលី។ មុខរបរគ្រួសារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរបស់ Ferruccio ពោលគឺយុវជនរូបនេះបានធំធាត់ឡើងជាមួយនឹងកសិកម្ម ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺចេះធ្វើការជាមួយគ្រឿងចក្រកសិកម្ម។

នៅវ័យទំទង់ យុវជន Ferruccio ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើមេកានិច ដែលបណ្តាលចិត្តឱ្យរូបគេចូលរៀននៅវិទ្យាស្ថានបច្ចេកទេស Fratelli Taddia នៅតំបន់ Bologna ។ អំឡុង​ពេលសិក្សា Ferruccio បានធ្វើការជាកូនជាងនៅក្នុងហាងមួយកន្លែង។

មិនយូរប៉ុន្មានជីវិតយុវវ័យរបស់យុវជនខាងលើ ស្រាប់តែត្រូវបានផ្លាស់ប្តូរទាំងស្រុងពេលដែល​សង្គ្រាម​លោក​លើក​ទី២ បានមកដល់។ Ferruccio ត្រូវបានគេបញ្ចូនឱ្យទៅបម្រើការជាជាងមេកានិក សម្រាប់កងទ័ពអាកាសអ៊ីតាលី នៅលើកោះ Rhodes ប្រទេសក្រិក។ ក្នុងឆ្នាំ ១៩៤៣ បន្ទាប់ពីជម្លោះបន្តកើតមានជិតបួនឆ្នាំ ប្រទេសអ៊ីតាលីបានសម្រេចចិត្តថា មិនចង់ចូលរួមសង្ក្រាម​ទៀតនោះទេ។ ក្រោយមក ចក្រភពអង់គ្លេសបានចូលកាន់កាប់កោះ Rhodes ក្នុងឆ្នាំដដែលនោះ យុវជន Ferruccio ដែលកំពុងធ្វើការនៅទីនោះ ត្រូវទទួលភារកិច្ចបន្តដោយធ្វើការងារផ្នែក រថយន្ត។ នៅទីបំផុត ឆ្នាំ ១៩៤៦ យុវជន Ferruccio បានវិលត្រលប់ទៅប្រទេសអ៊ីតាលី និងចាប់ផ្តើមធ្វើការងាររបស់ខ្លួនយ៉ាងឆាប់រហ័ស។

ចាប់បង្កើតរថយន្តដំបូងឡើយ Ferruccio ចាប់ផ្តើមផលិត និងលក់ត្រាក់ទ័រ។ មិនយូរប៉ុន្មានការផលិតនេះទាក់ទាញមាន អ្នកវិនិយោគមក បណ្តាក់ទុន ដែលអនុញ្ញាតឱ្យ Ferruccio អាចផ្តោតលើការ រចនា ផលិតប្រព័ន្ធម៉ាស៊ីនត្រជាក់ និងកំដៅ។ ភាពជោគជ័យនៃការលក់ត្រាក់ទ័រ Lamborghini បានធ្វើឱ្យ Ferruccio ក្លាយជាអ្នកមាន និងមានប្រាក់ទិញរថយន្តប្រណីតខ្លួនឯងនៅគ្រានោះ។

Ferruccio បានទិញ​រថយន្ត Ferrari 250 GT ដែលជារថយន្តទំនើបដំបូងរបស់ខ្លួន។ ជិះមិនបានប៉ុន្មាន អ្នកជំនាញផលិតត្រាក់ទ័ររូបនេះ​សម្គាល់​ឃើញ​រថយន្ត​នេះ​មាន​បញ្ហា​បច្ចេកទេស​ជា​ច្រើន ទើបបុរសរូបនេះ​បានរិះគន់​ទៅ Enzo Ferrari ដែលជាម្ចាស់ក្រុមហ៊ុនដោយផ្ទាល់។ ក៏ប៉ុន្តែការរិះគន់នេះមិនបានហុចផលល្អ តែវាបានបង្កទៅជាជម្លោះ ​រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​កម្រ​ទាំង​ ២ទៅវិញ។ នោះ​ក៏​ជា​ហេតុផល​ចម្បង​នៅ​ពីក្រោយ​ការសម្រេចចិត្ត​ដ៏​ក្លាហាន​របស់ Ferruccio ក្នុង​ការ​ចាប់ផ្តើម​ក្រុមហ៊ុនផលិត​រថយន្ត​ទំនើប​។

ការបង្កើតក្រុមហ៊ុន Automobili Lamborghini

ដោយ​មាន​ទឹក​ចិត្ត ​ដែល​កើត​ចេញ​ពី​ជម្លោះ​​ជាមួយ​នឹង​ក្រុមហ៊ុន Ferrari លោក Ferruccio បាន​លះបង់​ខ្លួន និងប្ដេជ្ញាដឹកនាំក្រុមហ៊ុន របស់​ខ្លួនឱ្យក្លាយជាក្រុមហ៊ុនផលិត​រថយន្ត​ស្ព័រដ៏​កំពូល​របស់​អ៊ីតាលី។ ​អាជីវកម្ម​ថ្មី​របស់បាន​ចាប់​ដំណើរការ​យ៉ាង​ឆាប់​រហ័ស ដោយសារលោក Ferruccio មាន​រោងចក្រ​ផលិត​រថយន្តផ្ទាល់ខ្លួន​រួចមក​ហើយ។ នៅទីបំផុត ​រថយន្ត Lamborghini លេចរូបរាងឡើង ព្រមជានឹងការរចនាបថ និងប្រព័ន្ធដំណើរការរថយន្ត ធ្វើឱ្យពិភពលោកបានទទួលស្គាល់រថយន្តស្ព័រ Lamborghini និងល្បីល្បាញយ៉ាងឆាប់រហ័ស។

កន្លងមកទៀត Lamborghini Trattori ចាប់ផ្តើមជួបបញ្ហាប្រឈម គឺការ​លក់​បាន​ធ្លាក់​ចុះ​បន្ទាប់​ពីមាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ ១៩៧៣ និង​វិបត្តិ​ប្រេង។ Ferruccio បានបង្ខំចិត្តលក់អាជីវកម្មរបស់ខ្លួន និងបានផ្លាស់ប្តូរម្ចាស់មួយចំនួន រហូតដល់ចុងក្រោយបំផុតនេះវាត្រូវបានក្រុមហ៊ុនរថយន្ត Volkswagen ទិញផ្តាច់នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ​ រថយន្តម៉ាក Lamborghini ត្រូវបានគេចាត់ទុកថាជារថយន្តស្ព័រទំនើបបំផុតមួយលើផែនដី។ ចំណែកឯ ក្រុមហ៊ុន Automobili Lamborghini មានតម្លៃស្មើនឹងប្រមាណ ២០ ពាន់លានដុល្លារគិតត្រឹមដើមឆ្នាំ ២០២៣ នេះបើយោងតាមការវិភាគរបស់ Bloomberg Intelligence៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម