ការ​ពិត​ពី​ក្រោយ​វីដេអូ​សម្រែក​សត្វ​នាគ​ចេញ​ពី​ក្នុង​រូង​ភ្នំ​ កំពុង​តែ​ផ្ទុះ​ខ្លាំង​នៅ​ក្នុង​​ TikTok

តោះ!!! មក​មើល​ថា​សំឡេង​ហ្នឹង​ពិត​ជា​សំឡេង​របស់​សត្វ​នាគរាជ​ដែល​បាន​ស្រែក​លាន់​លឺ​ចេញ​ពី​រូង​ភ្នំ​មែន​អត់​?

ថ្មីៗ​នេះ​មាន​វីដេអូ​សម្រែក​នាគរាជ​មួយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ TikTok ចេញ​ពី​ម្ចាស់​គណនី​ TikTok ឈ្មោះ Tijaugxeemtsab​ ដែល​បាន​ផ្សព្វផ្សាយ​នូវ​វីដេអូ​ភ្នំ​ដ៏​អាថ៌កំបាំង​មួយ​ដោយ​សរសេរ​ជា​ភាសា​ថៃ ភ្ជាប់​ជា​មួយ​សម្លេង​សត្វ​នាគរាជ​ស្រែក​យ៉ាង​លឺ​លាន់​គួរ​ឲ្យ​រំជួលចិត្ត និង​គួរ​អោយ​អាណិត​ដែល​ហាក់​ដូច​ជាសម្រែក​កំពុង​មាន​ការ​ឈឺចាប់។

វីដេអូ​នេះ​ទទួល​បាន​អ្នក​ទស្សនា​រហូត​ដល់ ៣.៣M (ប្រមាណជាង៣លាននាក់) ឯណោះ ដែល​ក្នុង​នោះ​មាន​ប្រជាជន​ខ្មែរ​យើង​មួយ​ចំនួន​ធំ​ដែរ​។​ នេះ​បើ​យោង​តាម​ការ​សរសេរ​បញ្ចេញ​មតិ​យោបល់​នៅ​ខាង​ក្រោម​វីដេអូ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​មតិយោបល់ របស់​ជនជាតិ​ខ្មែរ​ជា​ច្រើន គឺ​គិត​ថា​វីដេអូ​នេះ​ជា​ការ​ពិត។ មតិយោបល់​ទាំង​នោះ​មាន​ដូច​ជា៖ ប្រលែង​ស្ដេច​នាគ​ខ្ញុំ​មក​ប្រទេស​ខ្ញុំ​វិញ​មក, ស្ដាប់​ទៅ​ដូច​ជា​ឈឺចាប់​ណាស់​ និង​ខមិន​ផ្សេងៗ​ទៀត​ជា​ច្រើន។

បន្ទាប់​ពី​បាន​ឃើញ​វីដេអូ​ដែល​បង្ហោះ​អំពី​សម្រែក​សត្វ​នាគ​នេះ​ហើយ ក៏​នាំ​គ្នា​ចែក​រំលែក​តៗ​គ្នា​ដែល​ធ្វើ​អោយ​វីដេអូ​នេះ​មាន​ភាព​ល្បីល្បាញ​កាន់​តែ​ខ្លាំង​ឡើង​នៅ​តាម​បណ្ដាញ​សង្គម។ បើ​តាម​ការ​ស្រាវជ្រាវ​ទៅ​លើ​បណ្ដាញ​សង្គម​TikTok ​រក​ប្រភព​ដើម​ពី​វីដេអូ​នេះ គឺ​​ម្ចាស់​គណនី​TikTok ឈ្មោះ​ TijLaugxeemTsab រូប​នេះ​គឺ​បាន​ប្រើប្រាស់​សំឡេង(សម្រែកនាគរាជ)ពី​ប្រភព​ដើម​ផ្សេង​យក​មក​កាត់​បញ្ចូល​គ្នា​ជា​មួយ​វីដេអូ​ល្អាង​ភ្នំ​ប៉ុណ្ណោះ។

ចំពោះ​សំឡេង​វីដេអូ​ដើម(Original Sound) គឺ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​Tiktok តាំង​ពី​ថ្ងៃ​ទី​ ២៨ ខែ​ធ្នូ​ ឆ្នាំ២០១៩ មក​ម្ល៉េះ​ ហើយ​​បន្ទាប់​មក​ក៏​មាន​អ្នក​ដែល​យក​ទៅ​ប្រើប្រាស់​បន្ត​ជា​ច្រើន​ផង​ដែរ ​ដែល​ក្នុង​នោះ​ក៏​មាន​ម្ចាស់​គណនី​TikTok  ឈ្មោះ​TijLaugxeemTsab បាន​យក​មក​ប្រើប្រាស់​ផង​ដែរ​នេះ​បើ​យោង​តាម​កាល​បរិច្ឆេទ​ដែល​គាត់​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ២០២២។

ពិត​ណាស់ ប្រជាជន​ខ្មែរ​មាន​ជំនឿ​ថា សត្វ​នាគរាជ​គឺ​ជា​សត្វ​ដែល​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​ក្លា​បំផុត​ និង​ថែម​ទាំង​តំណាង​អោយ​អរិយ​ធម៌​របស់​ខ្មែរ​ទាំង​មូល​ផង​ដែរ។ ជំនឿ​នេះ​មាន​តាំង​សម័យ​បុរេប្រវត្តិ​មក​ម្ល៉េះ ដែល​គេ​តែង​តែ​និយាយ​តៗ​គ្នា​តួយ៉ាងដូចជារឿង​ព្រះថោង​នាង​នាគ។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ចម្លាក់​សត្វ​នាគរាជ​នៅ​តែ​ត្រូវ​បាន​គេ​កសាង​ឡើង​នៅ​តាម​បណ្ដា​ប្រាសាទ​បុរាណ​ខ្មែរ​និង​ទី​វត្ត​អារាម​ជា​ដើម។

សូម​ទស្សនា​វីដេអូ​ដើម​ដែល​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ទី ២៨ ខែធ្នូ ឆ្នាំ២០១៩៖

សូម​ទស្សនា​វីដេអូ​ដែល​កំពុង​តែ​ផ្ទុះ​ក្នុង​ពេល​ថ្មីៗ​នេះ​(១០ ខែមករា ឆ្នាំ២០២២)៖


អត្ថបទ​ដោយ៖ សុលឿក



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម