សម្ពាធការងារខ្លាំងពេក ធ្វើឱ្យយុវតីស្រស់ស្អាតម្នាក់ឡើងទម្ងន់ ២០ គីឡូក្រាម ក្រោយចូលធ្វើការត្រឹម ១ឆ្នាំ 

កញ្ញា Ouyang Wenjing លើកឡើងថា ការងារជាប្រភពដ៏គ្រោះថ្នាក់សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់នាង រហូតនាងត្រូវលាឈប់។ 

កញ្ញា Ouyang Wenjing បានចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ចិន “Xiaohongshu” ពីគុណវិបត្តិដែលនាងជួប ដោយសារតែភាពតានតឹងនៃការងារនាំឱ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់នាង។ នារីអាយុ ២៤ឆ្នាំរូបនេះ បានប្រាប់ថានាងបានឡើងទម្ងន់ពី ៦០ ទៅ ៨០គីឡូក្រាមបន្ទាប់ពីនាងបានចូលធ្វើការអស់រយៈពេលមួយឆ្នាំ។ 

ស្ត្រីជនជាតិចិន រូបនេះមិនបានបញ្ជាក់ពីកន្លែងធ្វើការ ឬប្រភេទនៃការងាររបស់នាងទេ តែ Ouyang Wenjing បានពន្យល់ថា ជារឿយៗនាងតែងតែធ្វើការថែមម៉ោង ហើយត្រូវផ្លាស់ប្ដូរវេនជាញឹកញយ ដែលប៉ះពាល់ដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ និងតម្រូវឱ្យនាងកុម្ម៉ង់អាហារតាមរយៈកម្មវីធីដឹកជញ្ជូនអាហារជាប្រចាំ។ 

Ouyang Wenjing បានចែករំលែកថាអតីតការងារបស់នាង ពិតជាបានប៉ះពាល់ដល់ស្ថានភាពសុខផ្លូវកាយ និងផ្លូវចិត្តរបស់នាងជាខ្លាំង។ ដូច្នេះហើយទើបនាងសម្រេចចិត្តលាឈប់ពីការងារតាំងពីខែមិថុនា ហើយឥឡូវនេះនាងមានអារម្មណ៍ល្អប្រសើរជាងមុន។ 

បច្ចុប្បន្ន Ouyang ជា influencer នៅលើមាតិកាសម្រកទម្ងន់ដែលមានអ្នកតាមដាន ៤១០០០ នៅលើគណនី Xiaohongshu ។ នាងបានកែប្រែរបបអាហាររបស់ខ្លួន ដោយបន្ថយបរិមាណការបរិភោគប្រេង ខ្លាញ់ និងជាតិស្ករ ដោយផ្តោតលើអាហារដែលមានតុល្យភាពជាមួយបន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីន។ ជាលទ្ធផល នាងបានស្រកអស់ ៦គីឡូក្រាមត្រឹមរយៈពេល ១ខែក្រោយពីការផ្លាស់ប្ដូរបបអាហារ។ 

គួរបញ្ជាក់ផងដែរថា នេះមិនមែនជារឿងចម្លែកនោះទេ ព្រោះក្រោយពី Ouyang Wenjing ចែករំលែកបទពិសោធន៍របស់ខ្លួនមានមនុស្សជាច្រើនដែលបានជួបបញ្ហាតែមួយនេះ។ តួយ៉ាង ស្រី្តអាយុ ៣៣ឆ្នាំដែលជាបុគ្គលិកនៅក្រុមហ៊ុនបច្ចេកវិទ្យាមួយនាទីក្រុងសៀងហៃ បាននិយាយថាខ្លួនបានឡើងទម្ងន់ ៣គីឡូក្រាមក្នុងរយៈពេលត្រឹម ២ខែដោយសារតែភាពតានតឹងនៃការងារ។ 

បើទោះបីជាច្បាប់ការងាររបស់ប្រទេសចិនបានចែងថា បុគ្គលិកមិនគួរធ្វើការលើសពី ៤០ម៉ោងក្នុងមួយសប្ដាហ៍ក៏ដោយ តែក្រុមហ៊ុនជាច្រើនតែងតែល្មើសនឹងច្បាប់មួយនេះ។ បន្ថែមពីនេះ វប្បធម៌ការងារថ្មី “៩៩៦” កំពុងតែរីករាលដាលនៅក្នុងប្រទេសចិន ដោយបុគ្គលិកម្នាក់ៗត្រូវចាប់ផ្ដើមធ្វើការពីម៉ោង ៩ព្រឹកដល់ម៉ោង ៩យប់ រយៈពេល ៦ថ្ងៃក្នុងមួយសប្ដាហ៍។ ដោយមានបុគ្គលម្នាក់បានចែករំលែកថា វាជារឿងដែលពិបាកខ្លាំងក្នុងការរកកន្លែងការងារដែលអនុញ្ញាតឱ្យឈប់ ២ថ្ងៃក្នុងមួយសប្ដាហ៍៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *