ប៉ុន្មានម៉ោងមុននេះ Charles Calvino Hang ដែលជាកូនខ្មែរ-អាមេរិក បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ឱ្យដឹងខ្លួនថា រូបគេបានជាប់ជាបេក្ខភាព ២០នាក់ចុងក្រោយនៃ American Masterchef រដូវកាលទី ១៣ នេះហើយ។
Charles Calvino Hang បានរៀបរាប់ថា៖ «ផ្លូវការហើយ!!! និយាយសួស្តីទៅកាន់បេក្ខជនកូនខ្មែរអាមេរិកដំបូងគេនៅក្នុងកម្មវិធី Masterchef រដូវកាលទី 13។ កំពូលបេក្ខភាពទាំង២០ចុងក្រោយ!»។

Charles បានរៀបរាប់បន្ថែមថា សូមរង់ចាំសម្រាប់អ្វីដែលនឹងមកដល់ឆាប់ៗនេះ…ចាប់ផ្តើមនៅថ្ងៃទី ២១ ខែ០៦ ម៉ោង ៨/៧c នៅលើទូរទស្សន៍ @foxtv ។
កូនខ្មែរ-អាមេរិក រូបនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក្រោយវីដេអូ ១ បាន បង្ហោះភ្ជាប់ជាមួយនឹង Caption «Master Chef… first Cambodian to get all yes!! So Proud ឬ កម្មវិធី Master Chef… ជនជាតិខ្មែរដំបូងដែលទទួលបាន Yes ទាំងអស់ពីគណកម្មការ! មោទនភាពណាស់»។
គួរបញ្ហាក់ថា Charles បាននាំយកមុខម្ហូបហហ្មុក ដែលជាម្ហូបតំណាងកម្ពុជាចូលរួមប្រកួតកាលពីវគ្គមុន នៅចំពោះមុខចុងភៅលំដាប់ពិភពលោក ហើយទទួលបាន Yes ទាំងបួន៕























Account
Security
Favourite Content