ប្រទេសដែនកោះប៉ាស៊ីហ្វិក Nauru ឈរលើកំពូលតារាង ជាប្រទេសដែនកោះ ដែលសម្បូរមនុស្សធាត់ជាងគេ ខណៈវៀតណាមជាប់លេខ១ ជាប្រទេសដែលសម្បូរយុវជនស្គមបំផុតក្នុងលោក។ នេះបើយោងតាមការសិក្សារបស់ស្ថាប័ន Our World in Data ដែលបានចងក្រងជាទិន្នន័យពីតួលេខរបស់ប្រទេសចំនួន ១៩៥ និងត្រូវបានកាសែត Daily Mail ចេញផ្សាយកាលពីថ្ងៃទី ២២ មករា ២០២៣កន្លងទៅនេះ។
សម្រាប់កម្ពុជា ជាប់លេខ៧ ក្នុងចំណោមប្រទេសដែលសម្បូរយុវជនស្គមបំផុតក្នុងលោក។ តាមទិដ្ឋន័យដដែលនេះ កម្ពុជាមានយុវជនត្រឹម ២១.៧ ភាគរយប៉ុណ្ណោះដែលមានយុវជនលើសទម្ងន់ ខណៈវៀតណាមមានត្រឹម ១៨.៣ភាគរយ។ ដោយឡែកក្នុងបញ្ជីនេះមានប្រទេសអាស៊ានមួយទៀតគឺប្រទេសទីម័រខាងកើតដែលឈរលើកម្ពុជាមួយលេខ ហើយបើសម្រាប់តំបន់អាស៊ីទាំងមូលមាន ឥណ្ឌាជាប់លេខ២ បង់ក្លាដេសជាប់លេខ ៣ និងនេប៉ាល់ជាប់លេខ៥។

ចំណែកឯប្រទេសដែលសម្បូរយុវជនធាត់ច្រើនបំផុតវិញគឺដែនកោះប៉ាស៊ីហ្វិក Nauruឈរលំដាប់ទី១ ដែលជាដែនកោះមានយុវជនស្ទើរតែ៩ ក្នុងចំណោម១០នាក់ គឺជាមនុស្សធាត់ឬលើសទម្ងន់។
ប្រទេសទាំង១០ដែលសម្បូរមនុស្សស្គមបំផុត៖
- វៀតណាម
- ឥណ្ឌា
- បង់ក្លាដេស
- អេត្យូពី
- នេប៉ាល់
- ទីម័រខាងកើត
- កម្ពុជា
- អេរីទ្រី
- នីហ្សេរីយ៉ា
- ប៊ូរុនឌី
ប្រទេសទាំង១០ដែលសម្បូរមនុស្សធាត់បំផុត៖
- កោះ Nauru
- កោះ Palau
- កោះ Cook
- កោះ Marshall
- កោះ ទូវ៉ាលូ
- កោះ Niue
- កោះ គីរីបាទី
- តុងហ្គា
- សាម័រ
- មីក្រូណេស៊ី៕
























Account
Security
Favourite Content