បឹងហ្កាឡូលំហែកាយជាប់ដងព្រែកមួយនេះ ទេសភាពស្រស់បំព្រង ល្អសម្រាប់ដំណើរកម្សាន្តចុងសប្ដាហ៍

យូរៗបបួលគ្រួសារដើរលេងម្ដង យូរៗបបួលពួកម៉ាកម្ដង គួរតែស្វែងរកកន្លែងលំហែកាយណាដែលអាចធ្វើឲ្យអ្នកគ្រប់គ្នាទទួលបាននូវអារម្មណ៍សប្បាយរីករាយ និងបានបន្ធូរស្ត្រេសចេញពីក្នុងទ្រូងឲ្យអស់ទើបបាន។ សម្រាប់ប្រិយមិត្តដែលមានបំណងចង់ដើរលេងលំហែកាយជាលក្ខណៈ គ្រួសារ ឬមិត្តភ័ក្តិនៅថ្ងៃចុងសប្ដាហ៍នៅក្នុងខេត្តកំពត AMS សូមណែនាំរីសតលំហែកាយមួយដែលបណ្ដែតខ្លួននៅលើដងព្រែកកំពត និងមានចម្ងាយពីទីរួមខេត្តកំពតត្រឹមតែ២ គីឡូម៉ែត្រតែប៉ុណ្ណោះ។

«Ramo Resort» គឺជារីសតមួយដែលលាតសន្ធឹងតាមបណ្ដោយដងព្រែកកំពត និងមានទីតាំងស្ថិតនៅក្បែរក្រុងកំពតតែម្ដង។ សម្រាប់អ្នកទេសចរដែលមានបំណងចង់សម្រាកលំហែកាយជាមួយធម្មជាតិដងព្រែក និងអាចមើលឃើញទេសភាពជុំវិញដ៏ស្រស់ស្អាត រ៉ាម៉ូ គឺជាកន្លែងមួយដែលអាចបំពេញក្ដីសុខឲ្យអ្នកបាន។ ក្រឡេកទៅមើលបរិយាកាសជុំវិញរីសតនេះវិញ ពោរពេញទៅដោយធម្មជាតិស្រស់បំព្រង មើលហើយត្រជាក់ភ្នែកត្រជាក់ចិត្តមិននឿយណាយ។

ក្រៅពីសម្រាកលំហែនៅក្នុងបឹងហ្កាឡូដ៏ស្រស់ស្អាត និងមានផាសុកភាព អ្នកទេសចរអាចចំណាយពេលវេលាកម្សាន្តលេងជាមួយគ្រួសារ និងមិត្តភ័ក្កិយ៉ាងសប្បាយរីករាយ និងធ្វើសកម្មភាពផ្សេងៗទៀតដូចជា ងូតទឹកលេង ថតរូបលេង ស្រូបក្លិនខ្យល់ធម្មជាតិ គេងលេងក្នុងអង្រឹងមើលទេសភាពដងព្រែក អានសៀវភៅបង្កើនចំណេះ ទទួលទានអាហារក្បែរមាត់ទឹកដើម្បីបង្កើនបរិយាកាសស្រស់ស្រាយ។ ក្រឡេកទៅមើលកន្លែងស្នាក់វិញ រ៉ាម៉ូ បឹងហ្កាឡូ មានកន្លែងស្នាក់នៅដាច់ដោយឡែកពីគ្នា ហើយផ្ទះបឹងហ្កាឡូមួយចំនួនឡូយចូលទៅក្នុងមាត់ព្រែក ជាហេតុធ្វើឲ្យអ្នកស្នាក់នៅទាំងអស់ទទួលបានអារម្មណ៍ស្និទ្ធស្នាលជាមួយធម្មជាតិ និងបានបន្ធូរភាពតានតឹងចេញពីទ្រូងបានយ៉ាងឆាប់រហ័ស។

សម្រាប់អ្នកទេសចរដែលចូលចិត្តលំហែកាយបែបស្ងប់ស្ងាត់ និងស្និទ្ធស្នាលជាមួយធម្មជាតិព្រៃព្រឹក្សា រីសត រ៉ាម៉ូ គឺជារីសតមួយដែលគួរតែពិចារណា ព្រោះថារីសតមួយនេះស្ថិតនៅជិតក្រុង ហើយមានទេសភាពគួរឲ្យគយគន់ទៀតផង។ សម្រាប់ពត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 069 31 30 32/ 012 73 87 13៕

ទីតាំង៖ https://goo.gl/maps/GjzNW9k8twbTzzv29



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស