​ស្វា​នៅ​ប្រាសាទ​បាពួន​ ជាប់​ជា​រូប​សត្វ​បែប​កំប្លែង​ប្រចាំឆ្នាំ២០២២

ក្នុង​ឆ្នាំ ២០២២ ការ​ប្រកួត​ពាន​រង្វាន់​រូប​សត្វ​បែប​កំប្លែង​មាន​រូប​ថត​ចូល​រួម​ប្រកួត​ចំនួន​ ៥ពាន់​សន្លឹក​មក​ពី​ ៨៥​ប្រទេស​ដែល​ពិពណ៌នា​អំពី​កាយ​វិការ​កំប្លុកកំប្លែង​របស់​សត្វ​ជា​ច្រើន​ប្រភេទ​រាប់​តាំង​ពី​សត្វ​តោ ដំរីទឹក សត្វ​ស្លាប និង​ស្វា​ជា​ដើម។

ក្នុង​ចំណោម​រូប​ថត​បែប​កំប្លែង​របស់​សត្វ​ចំនួន​ ៥ពាន់​សន្លឹក​ រូប​ថត​សត្វ​ចំនួន ១៦​ត្រូវ​បាន​ជ្រើស​រើស​ជា​រូប​ថត​សត្វ​កំប្លែង​បំផុត​ប្រចាំ​ឆ្នាំ​នេះ ហើយ​ក្នុង​ចំណោម​រូប​ទាំង​ ១៦​សន្លឹក​នោះ​ក៏​មាន​រូប​មួយ​សន្លឹក​ថត​ចេញ​ពី​ប្រទេស​កម្ពុជា។

“Monkey Wellness Center” ដោយ Federica Vinci.

រូប​មួយ​សន្លឹក​នេះ​មាន​ឈ្មោះ​ថា​ “មជ្ឈមណ្ឌល​ថែទាំ​សត្វ​ស្វា” ជា​ឈ្មោះ​បែប​កំប្លែង​ដាក់​ដោយ​លោក Federica Vinci។ លោក​ Vinci ជា​អ្នក​ថត​រូប​ស្វា​នេះ​នៅ​ប្រាសាទ​បាពួន​បាន​សរសេរ​ពិពណ៌នា​​ថា​ “កំពុង​តែ​ដើរ​​ក្បែរ​ប្រាសាទ​នៅ​កម្ពុជា ដែល​ជា​កន្លែង​សត្វ​ស្វា​រស់​នៅ ខ្ញុំ​ប្រទះ​ឃើញ​ប្លង់​មួយ​ដែល​ស្វា​មួយ​ក្បាល​កំពុង​ដេក​ ហើយ​មិត្ត​របស់​វា​កំពុង​មើល​ថែ​វា“។

“Not So Cat-Like Reflexes” ដោយ Jennifer Hadley

ដោយ​ឡែក​សម្រាប់​ជ័យ​លាភី​រូប​កំប្លែង​ប្រចាំ​ឆ្នាំ ២០២២គឺ​បាន​ទៅ​លើ​រូប​កូន​តោ​អាយុ​ ៣​ខែ​ធ្លាក់​ពី​លើ​ដើម​ឈើ​ដែល​ថត​ដោយ​ Jennifer Hadleyនៅ​ក្នុង​តំបន់ Serengetiប្រទេស​តង់ហ្សានី។ Hadley បាន​សរសេរ​ពិពណ៌នា​ថា​ មាន​តោ​មួយ​ចំនួន​នៅ​ក្នុង​ក្រោម និង​នៅ​លើ​ដើម​ឈើ​ ហើយ​កូន​តោ​ដែល​ធ្លាក់​នេះ​ចង់​ចុះ​ទៅ​ដើរ​នៅ​លើ​ដី​ដូច​តោ​ផ្សេងៗ​ ក៏​ស្រាប់​តែ​វា​លោត​ធ្លាក់​តែ​ម្ដង​។ លោក​បន្ថែម​ថា ប្រហែល​នេះ​ជា​លើក​ដំបូង​របស់​កូន​តោ​នេះ​ឡើង​ដើម​ឈើ ហើយ​ការ​ធ្លាក់​នេះ​វា​មិន​អី​ទេ។ ពេល​ធ្លាក់​មក​វា​រត់​លេង​ជា​មួយ​ហ្វូង​របស់​វា​ធម្មតា។

ក្រៅ​ពី​រូប​កូន​តោ​ម្ចាស់​ជ័យ​លាភី​នេះ​ រូប​ទាំង​១៥ រូប​ទាំង​រូប​ស្វា​ដែល​ថត​នៅ​កម្ពុជា​សុទ្ធ​តែ​ជា​រូប​សត្វ​បញ្ចេញ​កាយ​វិការ​បែប​កំប្លែង​ដ៏​គួរ​ឲ្យ​អស់​សំណើច​តាម​ធម្មជាតិ​របស់​វា​។ គួរ​បញ្ជាក់​ថា​ពានរង្វាន់ The Comedy Wildlife Photography Awards ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ដោយ​អ្នក​ថត​រូប​អាជីព​អង់គ្លេស ២រូប​ គឺលោក Paul Joynson-Hicks និងលោក Tom Sullam ដែល​នាក់​ទាំង​ពីរ​សុទ្ធ​ជា​មនុស្ស​ស្រលាញ់​ការ​អភិរក្ស និង​ធម្មជាតិ៕

ទស្សនា​រូប​សត្វ​បែប​កំប្លែង​ទាំង​នេះ​នៅ​ខាង​ក្រោម៖

“Pegasus, The Flying Horse” ដោយ Jagdeep Rajput
“Tight Fit” ដោយ Mark Schocken
“Keep Calm And Keep Your Head” ដោយ Martin Grace
“Excuse Me…Pardon Me!” ដោយ Ryan Sims
“Jumping Jack” ដោយ Alex Pansier
“I’m Gonna Strangle You!” ដោយ Emmanuel Do Linh San
“Hello Everyone” ដោយ Miroslav Srb
“Say Cheese” ដោយ Arturo Telle Thiemann
“Talk To The Fin!” ដោយ Jennifer Hadley
“I CU Boy!” ដោយ Arshdeep Singh
“Football Dream” bដោយ Jia Chen
“Fight Back” ដោយ John Chaney
“Misleading African Viewpoints 2” ដោយ Jean Jacques Alcalay
“It’s All Kicking Off!” ដោយ Michael Eastwell


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត