ខណៈប្រទេសផ្សេងបើកដៃទទួលទេសចរ តែហូឡង់ប្រាប់ភ្ញៀវប៉ុន្មានប្រភេទនេះថា «នៅឱ្យឆ្ងាយ»

ទីក្រុង Amsterdam ដែលជារដ្ឋធានីរបស់ប្រទេសហូឡង់ បានចាប់ផ្តើមយុទ្ធនាការទេសចរណ៍មួយ ជាមួយនឹងចេតនាជាក់លាក់គឺដើម្បីសុំឱ្យភ្ញៀវទេសចរមួយចំនួននៅឱ្យឆ្ងាយ និងកុំប្រាថ្នាទៅទស្សនាទីក្រុងរបស់ខ្លួន។ យុទ្ធនាការគឺមានគោលបំណង បំបាក់ទឹកចិត្តភ្ញៀវទេសចរណាដែលមានគម្រោងទៅទស្សនាគឺដើម្បីតែសកម្មភាពខុសទំនងមួយចំនួនធំ ដោយយុទ្ធនាការនេះចាប់ផ្តើមធ្វើឡើងនៅក្នុងចក្រភពអង់គ្លេស និងបន្តទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត។

ទីក្រុង Amsterdam គឺជាទិសដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរអង់គ្លេស  ជាពិសេសយុវជនក្មេងៗ ដែលតាមធម្មតាទៅទស្សនាពីរ ឬបីថ្ងៃជាក្រុមធំ ផឹកស្រា ជក់កញ្ឆានៅតាមហាងកាហ្វេ និងចូលបារ បន្ទាប់មកទៅលេងតំបន់ភ្លើងក្រហម ហើយជាញឹកញាប់តែងចូលរួមសកម្មភាពប្រឆាំងនឹងសង្គមជាដើម។

យុទ្ធនាការគឺចង់ បំបាក់ទឹកចិត្តភ្ញៀវទេសចរប្រភេទទាំងនេះ ដោយទីក្រុង Amsterdam ខ្លួនឯងក៏មិនចង់ជាប់ឈ្មោះជាទីក្រុងស្នាក់ការសម្រាប់ជប់លៀងតទៅទៀត ហើយ​ក៏​មិនចង់​ល្បី​ខាងសេវាកម្មផ្លូវភេទ គ្រឿងញៀន និងតំបន់តន្ត្រី Rock and Roll ទៀតដែរ។ Amsterdam ចង់​ផ្ដោត​លើ​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប ទិដ្ឋភាព​អាហារសម្បូរបែប និង​សិល្បៈជំនួសវិញ។

គួរជម្រាបថាទីក្រុង Amsterdam បានអនុញ្ញាតឱ្យស្ត្រីរកស៊ីផ្លូវភេទធ្វើការស្របច្បាប់នៅកណ្តាលទីក្រុងរបស់ខ្លួនអស់ជាច្រើនសតវត្សមកហើយ ប៉ុន្តែចាប់ពីខែមេសានេះ ទីក្រុងរបស់ប្រទេសហូឡង់មួយនេះនឹងរឹតបន្តឹងដោយបង្ខំឱ្យពួកគេជាច្រើនបិទត្រឹមម៉ោង ៣ ភ្លឺជំនួសឱ្យម៉ោង ៦ភ្លឺកាលពីមុន។ ចំណែកឯបារដែលកាលពីមុន អនុញ្ញាតឲ្យបើកទល់ភ្លឺត្រូវបានកាត់បន្ថយមកត្រឹមម៉ោង ២យប់។ ហើយចាប់ពីខែឧសភា តទៅការជក់បារីនៅតាមទីសាធារណៈនឹងត្រូវហាមឃាត់យ៉ាងតឹងរ៉ឹង។

ក្រៅពីនេះ  Amsterdam ក៏កំពុងចាប់ផ្តើមយុទ្ធនាការមួយផ្សេងទៀតដែលមានឈ្មោះថា ‘How To Amsterdam’ ដែលជាយុទ្ធនាការណែនាំពលរដ្ឋក្នុងក្រុងពីអាកប្បកិរិយាណាដែលអាចទទួលយកបាន និងមិនអាចទទួលយកបាន (​បត់​ជើង​តូច​នៅ​ទី​សាធារណៈ ស្រវឹង គ្មាន​សណ្តាប់​ធ្នាប់ បង្ក​ឲ្យ​មាន​សំឡេងបំពង និង​ទិញ​ថ្នាំ​ញៀន​ពី​អ្នក​លក់​ដូរ​តាម​ផ្លូវ)។

គួរបញ្ជាក់ថា ការផ្លាស់ប្តូររបស់ក្រុមប្រឹក្សាក្រុង Amsterdam បានធ្វើឡើងក្រោយពេលដែលទីក្រុងជាច្រើនផ្សេងទៀតនៅអឺរ៉ុបកំពុងស្វែងរក ការបង្កើនទេសចរណ៍ប្រកបដោយនិរន្តរភាព (ទេសចរណ៍គុណភាព) ក៏ដូចជាការពារប្រជាជនក្នុងតំបន់ និងការគិតគូរអំពីបរិស្ថាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ