មក​ស្គាល់​កីឡដ្ឋាន​​បណ្តោះអាសន្ន និង​ចម្លែក​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រនៅ​ប្រទេសកាតា

កាលពីថ្ងៃទី ២ ធ្នូ ឆ្នាំ២០១០ ប្រទេសកាតា បានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រក្នុងនាម​ជា​ប្រទេសមកពីមជ្ឈិមបូព៌ាដំបូងទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup​។

Qatar បានឈ្នះការដេញថ្លៃទាំងដែលខ្លួនមានកីឡាដ្ឋានមិនទាន់គ្រប់គ្រាន់ ដែលតម្រូវឲ្យប្រទេសមួយនេះសាងសង់កីឡដ្ឋានថ្មី និងទំនើប ស្របតាមស្តង់ដាររបស់ FIFA រហូតដល់ ៧កីឡដ្ឋាន​។ ក្នុងចំណោមកីឡដ្ឋានទាំងនេះ គេសង្កេតឃើញថា​កីឡដ្ឋានមួយហាក់មានរូបរាងចម្លែកជាងគេ ដែលសាងសង់ដោយការបន្តុបកុងតឺន័រជាច្រើន ដែលគេឲ្យឈ្មោះថាកីឡដ្ឋាន ៩៧៤។

កីឡដ្ឋាន​មួយនេះត្រូវបានសាងសង់​ឡើងពី​កុងតឺន័រកែច្នៃចំនួន 974 និងរចនាឡើងតាមរូបរាងរបស់កំពង់ផែសមុទ្រចាស់ដើម្បីតំណាងឱ្យប្រវត្តិសាស្ត្រសមុទ្ររបស់ប្រទេសកាតា ។ កីឡដ្ឋាន​ 974បានក្លាយជាកីឡដ្ឋានបណ្ដោះអាសន្នដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលគេអាចរុះរើចេញបានគ្រប់ពេលវេលាក្នុងករណីចាំបាច់ណាមួយបន្ទាប់ពីចប់ព្រឹត្តិកាណ៍ World Cup 2022 នេះ។

កីឡដ្ឋានមួយនេះមានសមត្ថភាពអាចផ្ទុកអ្នកទស្សនាបានរហូតដល់ 4មុឺននាក់​ ហើយអ្នកទស្សនាអាចធ្វើដំណើរចូលទៅកាន់កីឡដ្ឋានមួយនេះតាមរយៈរថភ្លើងក្រោមដី។ កីឡដ្ឋានមួយនេះគឺជាកីឡដ្ឋានតែមួយគត់ដែលមានទីតាំងក្បែរសមុទ្រ ដែលជាលក្ខណៈពិសេសមួយ មានខ្យល់សមុទ្រចេញចូលតាមបែបធម្មជាតិ ​ជួយរក្សា​សីតុណ្ហភាពនៅខាងក្នុងកីឡដ្ឋាដោយមិនត្រូវការប្រព័ន្ធគ្រប់គ្រងអាកាសធាតុដូចកីឡដ្ឋានដទៃ។

លើសពីនេះ​ទៅទៀតកីឡដ្ឋានដែលរចនាដោយលោក Fenwick ថែមទាំងទទួលបានចំណាត់ថ្នាក់ផ្កាយ 5 ពីប្រព័ន្ធវាយតម្លៃនិរន្តរភាពសកល (GSAS) ទៅលើការរចនា និងការសាងសង់​ទៀត​ផង។

គួរបញ្ជាក់ថាមក​ទល់​ពេល​នេះ​កីឡដ្ឋាន ៩៧៤ ​បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​រួចរាល់​ហើយ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup Qatar 2022 នេះ​ដោយ​កីឡដ្ឋាន​មួយ​នេះ​បាន​រៀប​ចំ​ការ​ប្រកួត​សរុប​ចំនួន​ ៧​ប្រកួត​ដែល​ប្រកួត​ចុង​ក្រោយ​កាល​ពី​យប់​មិញ​នេះ​រវាង​ប្រទេស​ប្រេស៊ីល និង​កូរ៉េ​ខាងត្បូង។ ដោយ​ឡែក​បើ​តាម​សារព័ត៌មាន​ធំ​ៗ​បាន​បញ្ជាក់​ថា​ប្រទេស​កាតា​គ្រោង​នឹង​រុះរើ​កីឡដ្ឋាន​នេះ​ឆាប់​ៗ​ខាង​មុខ​ ហើយ​នឹង​រៀប​ចំ​ឡើង​វិញ​ក្នុង​ករណី​ចាំ​បាច់ ឬ​ត្រូវ​រៀប​ចំ​ការ​ប្រកួត​បាល់​ទាល់​ណា​មួយ​ណា​ពេល​ខាង​មុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត