​បែកគ្នាមិនដល់១ ខែផង ឥឡូវ សុភិទិ និងគូស្នេហ៍ ត្រូវគ្នាវិញ រឹតតែផ្អែមល្ហែម​លើសដើម

បន្ទាប់ពីប្រកាសចែកផ្លូវគ្នាបានមួយរយៈ បេក្ខភាព Top 4 ក្នុងកម្មវិធី ​Cambodia Idol ថុល សុភិទិ និងគូស្នេហ៍ ជា​អ្នក​មេម៉ាយ​កូន១រូប​ស្រស់ ឡុង ម៉ានីន បានវិលត្រឡប់មកសាងស្នេហ៍ជាមួយគ្នាជាថ្មីម្តងទៀតហើយ ថែមទាំងបង្ហាញភាពផ្អែមល្ហែមខ្លាំងលើសដើម ធ្វើឱ្យអ្នកគាំទ្រឃើញហើយស្ទើរលើសជាតិស្ករតាមអ្នកទាំងពីរ។

តួយ៉ាង កាលពីថ្ងៃ ៣១ ខែធ្នូ ឆ្នាំ ២០២២ ត្រូវជាថ្ងៃឆ្លងឆ្នាំសកល អ្នកមេម៉ាយកូន១ក្តៅស្រួយ ឡុង ម៉ានីន បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមនៅមាត់សមុទ្រ ច្រើនសន្លឹកលើទំព័រហ្វេសប៊ុករបស់នាង ភ្ជាប់ជាមួយពាក្យមួយឃ្លាដ៏មានអត្ថន័យថា «2022ពួកយើងបានជួបបញ្ហាជាមួយគ្នាច្រើនណាស់ដែលធ្វើអោយយើងបែកគ្នាតែចុងក្រោយយើងពិតជាមិនអាចខ្វះគ្នាបានឡើយចាប់ពីថ្ងៃនេះតទៅមុខទោះមានរឿងអ្វីក៏យើងមិនចុះចាញ់ឡើយយើងតស៊ូទៅមុខជាមួយគ្នារហូត»។

គ្រាន់តែឃើញគូស្នេហ៍បង្ហោះឡើងបែបនេះភ្លាម អ្នកកំលោះនិយមសិល្បៈសាក់រូបលើរាងកាយ ប្រញាប់ share ការបង្ហោះនោះ​ ដោយភ្ជាប់ជាមួយពាក្យពេចន៍ដ៏ផ្អែមល្ហែមថា «ជូនពរ ពួកយើងជួបតែរឿងល្អៗ ក្នុងឆ្នាំថ្មី» ធ្វើឱ្យអ្នកគាំទ្ររឹតតែរមួលពោះ ចំពោះគូស្នេហ៍មួយគូ​នេះ ថែមទាំងលើកឡើងថា ត្រូវគ្នាលើកនេះបុរស​សង្ហា​រហស្សនាម​ Doreamon និងគូស្នេហ៍ បង្ហោះ​រូបភាព​ផ្អែមល្អែមលើសពីមុនទៅទៀត។

ទំនាក់ទំនងស្នេហាបែកបាក់ហើយត្រូវគ្នាវិញលឿនបែបនេះ មិនធ្វើឱ្យ ម្ចាស់បទ «ឆ្លងឆ្នាំយប់នេះខ្ញុំខូចចិត្តបំផុត» ធ្លាក់ប្រជាប្រិយភាពនោះទេ ផ្ទុយទៅវិញ អ្នកគាំទ្រលោកជាច្រើនបែរជាបង្ហាញការអបអរនិងគាំទ្រដល់គូ​នេះទៅវិញ។ តែយ៉ាងណាក៏គេឃើញមានហ្វេនមួយចំនួន ពិសេសហ្វេនស្រីៗខកចិត្តផងដែរ នៅពេលឃើញ idol របស់ខ្លួនផ្អែមល្អែមដល់ថ្នាក់នេះ។

សូមជម្រាបថា ត្បិត ថុល សុភិទិ មិនបានលើកពាន Cambodian Idol រដូវកាលទី៤ ក៏ពិតមែន តែប្រជាប្រិយភាពតារាចម្រៀងរូបនេះផ្ទុះខ្លាំង មិនចាញ់ម្ចាស់ពានប៉ុន្មានឡើយ សូម្បីសន្ទុះអ្នកគាំទ្រក៏ខ្លាំងប្រហាក់ប្រហែលគ្នាផងដែរ។ ចាប់តាំងពីប្រឡងចប់ សុភិទិ ជំពប់រឿងអាស្រូវស្នេហាជាហូរហែរ រីឯការងារសិល្បៈវិញនោះមមាញឹកច្រើន ដោយគេឃើញលោកចេញច្រៀងតាមកម្មវិធី Concert និងតាម Pub ពេលរាត្រីច្រើនហូរហែ ហើយថ្មីៗនេះទើបចេញបទចម្រៀងថ្មីនៅផលិតកម្ម រស្មីហង្សមាស ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ