មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសលដល់បុព្វការីជនបានចែកឋានទៅ។ ប៉ុន្តែប្រពៃណីធ្វើបុណ្យឧទ្ទិសកុសល ឬរំឭកទៅដល់វិញ្ញាណអ្នកស្លាប់មិនមែនមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ វាក៏មាននៅប្រទេសផ្សេងទៀតដែរដូចជា៖

១. ប្រទេសជប៉ុន​

ពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា Obon ត្រូវបានគេប្រារព្ធឡើងនៅក្នុងអំឡុងខែទី ៧ នៃខែចន្ទគតិដែលនៅចន្លោះពីថ្ងៃទី១៣ ខែសីហាដល់ថ្ងៃទី ១៦ ខែសីហា។ គេប្រារព្ធពិធីបុណ្យមួយនេះឡើងដើម្បីរំឮកទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនដោយជឿជាក់ថាពួកគេនឹងត្រលប់មកវិញនៅក្នុងពិធីបុណ្យ Obon នេះ។

ពិធីបុណ្យនេះស្រដៀងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌដែរដោយមនុស្សជាច្រើននឹងធ្វើដំណើរទៅស្រុកកំណើតដើម្បីចំណាយពេលឈប់សម្រាកជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ។ នៅទីក្រុងក្យូតូ អ្នកស្រុកបានដុតភ្លើងគប់យក្សជាអក្សរជប៉ុននៅលើភ្នំដើម្បីជូនដំណើរដូនតាទៅកាន់ទីកន្លែងរបស់លោកវិញ។

២. តំបន់អាមេរិកឡាទីន

Día de Muertos គឺជាពិធីបុណ្យសាសនាបុរាណលាយជាមួយសាសនាគ្រិស្ដដែលមានដើមកំណើតមកពីប្រទេសម៉ិកស៊ិកដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ជាមួយអាហារបរិបូរណ៍ ការដង្ហែក្បួន របាំ និងពិធីជប់លៀងផងដែរ។ ពិធីបុណ្យមួយនេះគឺប្រារព្ធទៅក្នុងរយៈពេល ២ ថ្ងៃដោយថ្ងៃទីមួយ All Saints Day ធ្វើនៅថ្ងៃទី ១ ខែវិច្ឆិកា និងថ្ងៃទីពីរ All Souls Day ធ្វើនៅថ្ងៃទី ២ ខែវិច្ឆិកា។ គេមានជំនឿថាការធ្វើបែបនេះវិញ្ញាណអ្នកស្លាប់អាចមកចូលរួមពិធីជាមួយមនុស្សរស់ដែរ។ ​នៅក្នុងពិធីប្រជាជនក៏បាននាំគ្នាគូសមុខបែបក្បាលខ្មោចដែរ។

ដើម្បីអបអរពិធីបុណ្យមួយនេះប្រជាជនក៏បាននាំគ្នាសម្អាត និងតុបតែងផ្នូរដោយដុតទៀនបំភ្លឺនៅជុំវិញផ្នូរ ប្រើក្រដាស ឬក្រណាត់មានពណ៌ស្រស់ព្រមទាំងមានតុបតែងជាមួយគ្រោងឆ្អឹង និងលលាដ៏ក្បាលដែលតំណាងឱ្យការស្លាប់ និងការកើតថ្មីព្រមទាំងមានរៀបចំរបស់ដែលអ្នកស្លាប់ចូលចិត្តកាលនៅរស់មានដូចជាម្ហូបអាហារ នំចំណី ភេសជ្ជៈ និងគ្រឿងតង្វាយផ្សេងៗទៀតផងដែរ។ នៅអំឡុងពេលប្រារព្ធពិធី Día de Muertos នំប៉័ងមនុស្សសម្រាប់អ្នកស្លាប់ ឬ Pan de muerto គឺជារបស់មួយដ៏សំខាន់មិនអាចរំលងបាននោះទេ។

៣. ប្រទេសកូរ៉េខាងត្បូង

Chuseok ជាពិធីបុណ្យជាតិដ៏ធំបំផុតរបស់ប្រទេសកូរ៉េទាំងខាងជើង និងខាងត្បូងដោយមានការរាំ លេងហ្គេម និងអាហារផងដែរ។ លើសពីនេះ ពិធីបុណ្យ Chuseok ក៏ជាពេលប្រជាជនកូរ៉េគោរពឧទ្ទិសទៅដល់បុព្វបុរស ជាទូទៅធ្វើនៅថ្ងៃទី ១៥ នៃខែ ៨ ចន្ទគតិរបស់ប្រទេសកូរ៉េដែលមានន័យថាពេលខ្លះក្នុងខែកញ្ញា ឬពេលខ្លះក្នុងខែតុលា។

ក្នុងអំឡុងពេលបីថ្ងៃ ក្រុមគ្រួសារភាគច្រើនបានប្រារព្ធបុណ្យ Chuseok ដោយចែករំលែកផលដំណាំជាមួយអ្នកផ្សេងទៀត ដូច្នេះវាគឺផ្ដោតនៅលើអាហារដែលបានមកការច្រូតកាត់ និងនំអង្ករបែបប្រពៃណីកូរ៉េផងដែរ។ នៅពេលថ្ងៃប្រជាជនទាំងអស់នឹងទៅលេងហើយសម្អាតផ្នូរបុព្វបុរសរបស់គេ ហើយនៅពេលយប់គេនាំគ្នាលេងល្បែងប្រជាប្រិយ និងរបាំប្រពៃណីក្រោមព្រះច័ន្ទពេញវង់ទៀតផង។

៤. ប្រទេសចិន

ប្រជាជនចិនមានជំនឿថាបុណ្យសែនក្បាលទឹកគឺជាពេលដែលទ្វារនរកបើ ហើយព្រលឹងវិញ្ញាណអ្នកស្លាប់នឹងឡើងមករកកូនចៅ។ ដូច្នេះក្នុងអំឡុងថ្ងៃបុណ្យសែនក្បាលទឹកនេះគេច្រើនរៀបចំបង្អែមចម្អាប ក្រដាសមាសប្រាក់ និងតង្វាយផ្សេងៗទៀតសែនជូនដល់វិញ្ញាណដូនតាបានចែកឋានទៅ។ ក្រោយសែនរួចរាល់ហើយ គេនឹងយកគ្រឿងតង្វាយដែលអាចដុតបានទៅដុតដោយមានជំនឿថាតង្វាយទាំងអស់នឹងបានទៅដល់ដូនតា។

នៅតំបន់មួយចំនួនប្រជាជនចិនមានទម្លាប់ចាប់ផ្ដើមកម្មវិធីជាមួយក្បួនដង្ហែ ហើយបញ្ចប់ទៅវិញដោយការបណ្ដែតគោម។ គេជឿថាគោមណាដែលអណ្ដែត ឬហោះបានកាន់តែឆ្ងាយមុនពេលគោមឆេះ នោះសំណាងនឹងហូរចូលក្នុងផ្ទះកាន់តែច្រើន។

៥. ប្រទេសនេប៉ាល់

Gai Jatra ឬពិធីបុណ្យសត្វគោ គឺជាថ្ងៃឈប់សម្រាកដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសនេប៉ាល់ ហើយត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែសីហា ឬខែកញ្ញា។ ក្រុមគ្រូសារដែលបានបាត់បងសមាជិកកាលពីឆ្នាំមុនត្រូវដឹកគោ ឬសម្រាប់អ្នកមិនមានលទ្ធភាពទិញគោត្រូវឱ្យក្មេងៗតុបតែងខ្លួនជាសត្វគោហើយដង្ហែនៅក្នុងភូមិ។ គោគឺសត្វមួយក្នុងចំណោមសត្វដ៏គួរឱ្យគោរពក្នុងសាសនាហិណ្ឌូ ហើយគេមានជំនឿថាសត្វនេះនឹងជួយនាំព្រលឹងសមាជិកគ្រួសារដែលបានស្លាប់ទៅដល់ជាតិក្រោយផងដែរ។

ពិធីបុណ្យនេះត្រូវបានគេជឿថាត្រូវបានចាប់ផ្ដើមតាំងនៅក្នុង សតវត្សរ៍ទី ១៧ នៅពេលស្ដេចនេប៉ាល់ Pratap Malla បានអញ្ជើញមនុស្សឱ្យស្លៀកសម្លៀកបំពាក់ និងសម្តែងនៅមុខវាំងដោយសង្ឃឹមថានឹងធ្វើឱ្យភរិយារបស់ទ្រង់សប្បាយចិត្តម្តងទៀតបន្ទាប់ពីបាត់បង់កូនប្រុស។ ទីបំផុតព្រះមហាក្សត្រិយានី​ពិតជា​ញញឹម​នៅ​ពេល​ឃើញ​ការ​ប្រារព្ធ​ពិធី​នេះ ហើយ​ក្បួន​ដង្ហែ​បាន​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ននេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក