ប្រទេសគេអបអរបុណ្យនៃក្ដីស្រឡាញ់ព្រោងព្រាត តែសម្រាប់ ៤ ប្រទេសនេះជារឿងខុសច្បាប់

ថ្ងៃទី១៤ ខែកុម្ភៈ គឺជាថ្ងៃពិសេសមួយដែលប្រជាជនស្ទើរទាំងអស់នៅទូទាំងពិភពលោករីករាយក្នុងការចែករំលែកក្ដីស្រឡាញ់ជាមួយមនុស្សជាទីស្រឡាញ់រួមមានអ្នកមានគុណ គូស្នេហ៍ បងប្អូន និងគ្រូបាអាចារ្យជាដើម។ យ៉ាងណាមិញ សម្រាប់ប្រទេសខ្លះ ការប្រារព្ធទិវានៃក្ដីស្រឡាញ់គឺជារឿងខុសច្បាប់ដោយសារថ្ងៃនៃក្ដីស្រឡាញ់ក៏ជាផ្នែកមួយនៃសាសនាគ្រិស្ដ។ ក្នុងនោះមាន ៤ ប្រទេសដូចជា៖

១. ប្រទេសឥណ្ឌូនេស៊ី

តាមពិតទៅមិនមានច្បាប់ណាមួយដែលហាមប្រាមមិនឱ្យប្រារព្ធថ្ងៃនៃក្ដីស្រឡាញ់ក្នុងឥណ្ឌូនេស៊ីនោះទេ។ ប៉ុន្តែនៅក្នុងតំបន់មួយចំនួនដូចជា Surabaya និង Makassar បានយុទ្ធសាស្ត្របំភិតបំភ័យ ឬចេញបម្រាមខ្នាតតូចដោយអ្នកកាន់សាសនាមូស្លីមជ្រុលនិយម ខណៈដែលនៅទីក្រុង Bando Aceh បានហាមឃាត់ទាំងស្រុងមិនឱ្យប្រារព្ធពិធីមួយនេះឡើយ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការតវ៉ាជាច្រើនអះអាងថាទិវានៃក្ដីស្រឡាញ់បានលើកទឹកចិត្តឱ្យមានការរួមភេទមុនពេលរៀបការ និងទទួលទានគ្រឿងស្រវឹងដែលករណីទាំងពីរគឺត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្នុងសាសនាមូស្លីម។ បើទោះជាមានការតវ៉ាយ៉ាងណាក្ដី ទិវានេះនៅតែទទួលបានប្រជាប្រិយភាពដោយបើកចំហរពីយុវវ័យនៅទីក្រុងហ្សាកាតា។

២. ប្រទេសអ៊ីរ៉ង់

ប្រទេសអ៊ីរ៉ង់ត្រូវបានគ្រប់គ្រងដោយបុព្វជិតសាសនាអ៊ីស្លាម ដូច្នេះរដ្ឋាភិបាលបានហាមឃាត់មិនឱ្យផលិតអំណោយ ឬវត្ថុផ្សេងៗដែលទាក់ទងនឹងបុណ្យនៃក្ដីស្រឡាញ់។ ជាមួយគ្នានេះដែរ ការផ្សព្វផ្សាយទិវានៃក្ដីស្រឡាញ់ក៏ត្រូវបានហាមឃាត់ផងដែរដោយវាត្រូវបានគេលើកឡើងថាជាការីករាលដាលនៃវប្បធម៌លោកខាងលិច។

ជំនួសឱ្យការប្រារព្ធថ្ងៃបុណ្យនៃក្ដីស្រឡាញ់ គេបានស្នើរឱ្យប្រជាជនប្រារព្ធពិធីបុណ្យ Mehregan ដើម្បីគោរពដល់ Mithra ជាទេវៈ Zoroastrian (yazata) ក្នុងសាសនាអ៊ីស្លាម។

៣. ប្រទេសប៉ាគីស្ថាន

ក្នុងនាមជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេទីពីរក្នុងពិភពលោក ប៉ាគីស្ថានបានក្លាយជាប្រទេសមួយដែលមានភាពមិនច្បាស់លាស់អំពីទិវានៃក្ដីស្រឡាញ់។ នៅពេលដែលទិវានៃក្ដីស្រឡាញ់ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងក្នុងចំណោមយុវវ័យ ការធ្វើកុប្បកម្មតវ៉ាប្រឆាំងនឹងការប្រារព្ធថ្ងៃនៃក្ដីស្រឡាញ់ក៏បានកើនឡើងកាន់តែច្រើន។

ជាក់ស្ដែងពលរដ្ឋប៉ាគីស្ថានម្នាក់បានដាក់ញត្តិទៅតុលាការកំពូលក្នុងទីក្រុង Islamabad ដើម្បីឱ្យមានការហាមប្រាមមិនឱ្យប្រារព្ធពិធីនេះនោះទេ។ ទីបំផុតនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ តុលាការជាន់ខ្ពស់ទីក្រុង Islamabad បានសម្រេចហាមឃាត់មិនឱ្យប្រារព្ធ និងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយឡើយដោយអះអាងថាជាលំហូរចូលនៃវប្បធម៌លោកខាងលិច។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធយល់ស្របចំពោះការសម្រេចមួយនេះឡើយ ជាពិសេសនិស្សិតសាកលវិទ្យាល័យ និងអ្នកលក់ផ្កា។

៤. ប្រទេសម៉ាឡេស៊ី

ចាប់តាំងពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន អាជ្ញាធរឥស្លាមបានចេញច្បាប់ Fatwa ជាសេចក្ដីសម្រេចខាងសាសនាដោយហាមមិនឱ្យប្រារព្ធទិវានៃក្ដីស្រឡាញ់នោះទេ។ ទិវានៃក្ដីស្រឡាញ់ត្រូវបានគេចោទថាជាច្រកមួយដែលនាំឱ្យសីលធម៌របស់យុវវ័យធ្លាក់ចុះ ព្រមទាំងប្រឈមមុខជាហានិភ័យជាច្រើនផងដែរ។

លើសពីនេះ យុទ្ធនាការប្រឆាំងនឹងទិវានៃក្ដីស្រឡាញ់គឺត្រូវបានធ្វើជារៀងរាល់ឆ្នាំ ដូច្នេះអ្នកដែលចេញទៅអបអរថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់អាចប្រឈមមុខនឹងការចាប់ខ្លួនតែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម