មុន​​ល្បី និងមាន​ទ្រព្យ​មហាសាល ​កំពូល​តារា​ល្បី ៧រូប​នេះ​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ជីវិត​ក្រ តោកយ៉ាក

​តារា​ហូលីវូដ​ជា​ច្រើន​ពីមុន​បាន​រស់​នៅ​ដោយ​គ្មាន​ផ្ទះ​សម្បែង​ដោយសារ​តែ​លក្ខណៈ​គ្រួសារ​ដ៏​លំបាក​និង​បរាជ័យ​ក្នុង​ការ​រកស៊ី។

. Charlie Chaplin

ជា​​សិល្បករ​និង​តារា​កំប្លែង​ល្បី​។​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​ថា​កុមារភាព​របស់​លោក​មាន​ភាព​លំបាក​វេទនា​ខ្លាំង​ប៉ុណ្ណា។ ឪពុក​របស់​លោក​បាន​ស្លាប់​កាល​ពី​លោក​អាយុ​បាន​ត្រឹម​តែ​១០​ឆ្នាំ​​ ដោយ​សារ​តែ​ផឹក​ស្រា​ច្រើន​ហួស​កម្រិត។​ក្រោយ​មក​ម្ដាយ​របស់​លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ព្យាបាល​ផ្លូវ​ចិត្ត​មួយ​កន្លែង។​អាយុ​១៤​ឆ្នាំ​លោក​ត្រូវ​ដើរ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​ស្វែង​រក​អាហារ។ ដោយ​សារ​តែ​ជីវិត​ខ្លួន​មិន​មិន​ភាព​រីករាយ​ទើប​គាត់​ចង់​ក្លាយ​ទៅ​ជា​តារា​កំប្លែង​ដើម្បី​ផ្ដល់​ស្នាម​ញញឹម​ដល់​មនុស្ស​គ្រប់​គ្នា។

. Daniel Craig

នៅ​អាយុ​១៦ឆ្នាំ​​តារា​សម្ដែង​រូប​នេះ​បាន​ចាក​ចេញ​ពី​លីវើកូល​ទៅ​ទី​ក្រុង​ឡុងន៍​ដើម្បី​ស្វែង​រក​ឱកាស​ជា​តារា​សម្ដែង។​ នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ The Independent តារា​សម្ដែង​រូប​នេះ​បាន​និយាយ​ថា​គាត់​ធ្លាប់​ដេក​នៅ​ក្នុង​ឧទ្យាន​ដើរ​វង្វេង​តាម​មហោស្រព​។​កន្លង​មក​ជា​ច្រើន​ឆ្នាំ​ Craig ត្រូវ​បាន​គេ​ស្គាល់​ថា​ជាតួ​ភ្នាក់​ងារ James Bond​ 007 ។​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​គាត់​បាន​អះអាង​ថា​ការ​សម្ដែង​ជា​ James Bond បាន​ផ្លាស់​ប្ដូរ​ជីវិត​របស់​គាត់​ទាំង​ស្រុង។

. Halle Berry 

តារា​មួយ​ដួង​នេះ​មិន​ដែល​លាក់​បាំង​ពី​ប្រវត្តិ​របស់​ខ្លួន​ឯង​ឡើយ។​ នាង​បាន​និយាយ​នៅ​ក្នុង​ការ​ធ្វើ​បទ​សម្ភាសន៍​ថា​នាង​បាន​ចេញ​ពី​ផ្ទះ​ដើម្បី​ស្វែង​រក​​ឱកាស​ធ្វើ​ជា​តារា​សម្ដែង​តែ​ម្ដាយ​របស់​នាង​មិន​គាំទ្រ​ឡើយ។ នៅ​ពេល​ដែល​អស់​លុយ​ពី​ខ្លួន​នាង​ក៏​មិន​ហ៊ាន​​ត្រឡប់​ទៅ​ផ្ទះ​វិញ​នាង​ដើរ​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ។​ តារា​សម្ដែង​រូប​នេះ​បាន​និយាយ​ថា​ការ​ប្រើ​ជីវិត​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ​បាន​បង្រៀន​ឲ្យ​នាង​ចេះ​មើល​អត់​ធ្មត់​និង​ការពារ​ខ្លួន​ឯង។

. Jennifer Lopez

នៅ​វ័យ​១៨​ឆ្នាំ​ Jennifer Lopez ចង់​ប្រឡូក​ក្នុង​សិល្បៈ​តែ​ម្ដាយ​របស់​នាង​មិន​បាន​យល់​ព្រម។គាត់​មិន​អនុញ្ញាត​ឲ្យ​នាង​រៀន​រាំ​និង​ច្រៀង​។ នៅ​ក្នុង​បទ​សម្ភាសន៍​តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ថា​ នាង​បាន​ឈ្លោះ​ប្រកែក​ជា​គ្នា​មួយ​ម្ដាយ​ហើយ​ចាក​ចេញ​ពី​ផ្ទះ នាង​ដើរ​វង្វេង​នៅ​តាម​ផ្លូវ​ជា​ច្រើន​កន្លែង​ហើយ​បាន​ទៅ​ដេក​នៅ​ក្នុង​ក្លឹប​ហាត់​ប្រាណ។ ​រហូត​ដល់​នាង​បាន​ផ្លាស់​ប្ដូរ​ទៅ​ទីក្រុង​ Los Angeles ហើយ​បាន​ធ្វើ​ការ​នៅ​កន្លែង​មួយ​ក្នុង​ក្រុម​រាំ​នៃ​ខ្សែ​ភាពយន្ត​ In Living Colon ពេល​នេះ​ហើយ​ដែល​ម្ដាយ​របស់​នាង​បាន​ទទួល​ស្គាល់​សមត្ថភាព​កូន​។នាង​បាន​ប្រើ​ពេល​ត្រឹម​តែ​មួយ​ឆ្នាំ​ក្នុង​ការ​ធ្វើ​ជា​អ្នក​ចម្រៀង​ហើយ​ក៏​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។ នាង​បាន​បន្ត​ថា​ភាព​ជោគជ័យ​នឹង​មក​ដល់​ដៃ​អ្នក​ប្រសិន​បើ​យើង​ហ៊ាន​ធ្វើ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន​ឯង។

.Jim Carrey

កាល​ពី​ក្មេង​តារា​សម្ដែង​រូប​នេះ​បាន​រស់​នៅ​ក្នុង​រថ​យន្ត​ដឹក​ទំនិញ។ គេ​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ដោយ​សារ​តែ​ឪពុក​របស់​គាត់​បាត់​បង់​ការងារ​ហើយ​ត្រូវ​បាន​គេ​រឹប​អូស​យក​ផ្ទះ​របស់​គាត់។​គាត់​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​នៅ​អាយុ​១៦​ឆ្នាំ​ដើម្បី​ស្វែង​រក​ការងារ​ជួយ​គ្រួសារ​របស់​គាត់​។​ការងារ​ដឹក​ទំនិញ​ក៏​បាន​ជួយ​ឲ្យ​គាត់​មាន​បទពិសោធន៍​ជីវិត​ជា​ច្រើន​ផង​ដែរ។

. Steve Harvey

នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ Steve Harvey បាន​ចាប់ផ្តើម​អាជីព​ជា​អ្នក​កំប្លែង។ ទោះយ៉ាងណា អាជីព​របស់​គាត់​មិន​សូវ​រលូន​ទេ​ ដែល​ធ្វើ​ឲ្យ​ពិធីករល្បីឈ្មោះរូបនេះ​ត្រូវ​លក់​ផ្ទះ​និងរស់នៅក្នុង​ឡាន។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ Steve Harvey បានចែក​រំលែក​ថា​គាត់​បាន​រស់នៅ​រហូត​ដល់ ៣ ឆ្នាំ​នៅ​ក្នុង​ទី​ងងឹត​រួម​ទាំង​ប្រើប្រាស់​បន្ទប់​ទឹក​នៅ​សណ្ឋាគារ និងស្ថានីយ៍ប្រេងឥន្ធនៈ … រហូតដល់​ត្រូវ​បាន​អញ្ជើញ​ឱ្យ​បង្ហាញ​ខ្លួន​នៅ​កម្មវិធី Showtime at the Apollo ទើប​លោក​អាច​ការពារអាជីពនិង ក្លាយ​ជា​ពិធីករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​មួយ​រូប​​នៅ​ហូលីវូដ។

. Chris Pratt

នៅ​អាយុ ១៧ ឆ្នាំ Chris Pratt បាន​ឈប់​រៀន​ហើយ​សម្រេច​ចិត្តស្វែង​រក​ការងារ​ធ្វើដោយ​ប្រើ​កម្លាំង។ ពីរ​ឆ្នាំ​ក្រោយ​មក​ លោក​បាន​សម្រេចចិត្ត​ចាកចេញ​ពី​រដ្ឋវឺជីនៀ ទៅ​ហាវ៉ៃ​ដើម្បី​រក​ការងារធ្វើ​តាម​ការ​ណែនាំ​របស់​មិត្ត​ម្នាក់។ ដោយ​គ្មាន​លុយ​ គ្មាន​ទំនាក់ទំនង តារា​សម្ដែង​រូបនេះ​ត្រូវ​រស់នៅគ្មាន​ផ្ទះសម្បែង ដេក​លើ​ឡាន​ដឹក​ទំនិញ តង់ នៅ​លើ​ឆ្នេរខ្សាច់ -ល- រហូត​ដល់​​ទទួល​បាន​ការងារ​ជា​អ្នក​បម្រើ​នៅ​ភោជនីយដ្ឋាន Bubba Gump Shrimp លោក​ក៏​បាន​ជួប​តារាសម្តែង Rae Dawn Chong ​ដែល​ក្រោយ​មក​តារា​រូប​នេះ​បាន​អញ្ជើញ​លោក​ដើម្បី​សហការ​គ្នា​ក្នុង​ខ្សែភាពយន្ត Cursed Part III ។ ចាប់​តាំង​ពី​ពេល​នោះ​មក តួ​ Guardians of the Galaxy ក៏​បាន​ចាប់​ផ្តើម​អភិវឌ្ឍ​អាជីព​ភាពយន្ត​របស់​ខ្លួន​យ៉ាង​អស្ចារ្យ​នៅ​ហូលីវូដ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ