បើក​បង្ហាញ​ប្រាក់​ចំណូលជាមធ្យម​របស់​បុគ្គលិក​ប្រចាំ​ផលិត​កម្ម SM, YG, JYP, និង Big Hit

ថ្ងៃ​នេះ​យើង​​មក​ដឹង​ពី​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​បុគ្គលិក​នៅ​ក្នុង​ផលិត​កម្ម​យក្ស​ទាំង​បួន​ផលិត​កម្ម​​នៃ​វិស័យ​ចម្រៀង​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយមុន​នេះ​មាន​អតីត​បុគ្គលិក​ខាង​គ្រប់គ្រង​ប្រាក់​ខែ​របស់​បុគ្គលិក​បាន​លាឈប់​ពី​ផលិត​កម្ម​ធំ​ៗ​ទាំង​បួន​ហើយ​ក៏​បាន​​ទម្លាយ​ពី​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​បុគ្គលិក​នៅ​ក្នុង​ផលិត​កម្ម​ទាំង​នេះ​ផង​ដែរ។

ទិន្នន័យ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​បុគ្គលិក​ទាំង​បួន​ផលិត​កម្ម​ដែល​ Big Hit មាន​ប្រាក់​ខែ​សរុប​ខ្ពស់​ជាង​គេ​ ​ពោល​គឺ​ជា​មធ្យម​ចំនួន​ ៤ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ចំណែក​បុគ្គលិក​នៅ​ក្នុង​ផលិតកម្ម​ YG មាន​ប្រាក់​ចំណូល​ជា​មធ្យម​ចំនួន ៣៨០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខណៈ​បុគ្គលិក​ផលិត​កម្ម​ SM គឺ​ប្រមាណ ​៣៩០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ​រីឯ​បុគ្គលិក​ JYP មាន​ប្រាក់​ចំណូល​ជា​មធ្យម​ចំនួន​ ៣០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

គួរ​បញ្ជាក់​ដែរ​ថា ក្នុង​ចំណោម​ផលិត​កម្ម​ទាំង​បួន​នេះ​ Big hit ​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​នៅ​ក្នុង​ ២០១៨។ ពួក​គេ​ទទួល​បាន​ប្រាក់​ចំណេញ​ដល់​ទៅ​ ៧០​ លាន​ដុល្លារ។ ផលិត​កម្ម​ SM ជា​លំដាប់​លេខ​ពីរ​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​និង​ទទួល​បាន​ប្រាក់​ចំណេញ​ដល់​ទៅ ៥០លាន​ដុល្លារ។ លំដាប់​ទី​បី​ផលិត​កម្ម​ JYP រក​ប្រាក់​ចំណេញ​បាន​ ២៦លាន​ដុល្លារ​។ និង​ចុង​ក្រោយ​គឺ​ផលិត​កម្ម​ YG ​រក​ប្រាក់​ចំណេញ​ចំនួន​១០​លាន​ដុល្លារ។

អ្នក​ជំនាញ​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​ផលិត​កម្ម​ Big Hit ដែល​ជា​ទ្រនំ​របស់​ក្រុម BTS នៅ​តែ​បន្ត​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជា​បន្ត​បន្ទាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម