ការពិត​ ៥​យ៉ាង​របស់​ Song Joong Ki

Song Joong Ki អាច​និយាយ​បាន​ថា​ជា​តារា​ជួរ​មុខ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​មួយ​រូប​​នៅ​ក្នុង​វិស័យ​ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ​ ព្រោះ​គ្រប់​រឿង​ដែល​គេ​សម្ដែង​សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន។ ឥឡូវ​នេះ​យើង​មក​តាមដានការពិត ​៥​យ៉ាង​របស់​តារា​ជួរ​មុខ​រូបនេះទាំង​អស់​គ្នា។

១.​ ជីវប្រវត្តិ

Song Joong Ki កើត​នៅ​ថ្ងៃ​ទី​ ១៩​ខែ​កញ្ញា​ ឆ្នាំ​១៩៨៥​ មាន​កម្ពស់​ ១ម៉ែត្រ៧៨​ ទម្ងន់​៦៥​គីឡូក្រាម។ ​កាល​នៅ​ពី​ក្មេង​ម្ដាយ​របស់​គេ​ចូលចិត្ត​ស្លៀកពាក់​ខោអាវ​ស្រី​ឲ្យ​ណាស់​ ព្រោះ​គាត់​ចង់​បាន​កូន​ស្រី។ Song Joong Ki មាន​បង​ប្អូន​៣នាក់​សុទ្ធតែ​ប្រុស​ទាំង​អស់​ដោយ​គេ​ជា​កូន​ទី៣​ទើប​អ្នក​ផ្ទះ​ចង់​ឲ្យ​គេ​កើត​មក​ជា​កូន​ស្រី។

២.​ ចំណុច​ចាប់​ផ្ដើម​នៃ​ភាព​ល្បីល្បាញ​ក្នុង​នាម​ជា​តារា​សម្ដែង

Song Joong Ki បាន​មាន​ឱកាស​សម្ដែង​រឿង​ភាគ​ដំបូង​ជា​មេទ័ព​រាយរង​ធម្មតា​នៅ​ក្នុង​រឿង​ Frozen Flower ។

ក្រោយ​មក​គេ​ក៏​បាន​សម្តែង​នៅ​ក្នុង​រឿង​ Songkyungkwan scandal ដោយ​ចរិត​រប៉ិលរប៉ូច​និង​ឈ្លាស​វៃ​នៅ​ក្នុង​សាច់​រឿង​នេះ​ធ្វើ​ឲ្យ​ Song joong ki ក្លាយ​ទៅ​ជា​ទី​ចាប់​អារម្មណ៍​របស់​ទស្សនិកជន​ភ្លាម​មួយ​រំពេច។

​ចាប់​តាំង​ពី​នោះ​មក​គ្រប់​រឿង​ដែល​គេ​សម្ដែង​សុទ្ធ​តែ​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ដូច​ជា​រឿង​៖​ Deep Rooted Tree,

The Innocent Man,

A werewoft Boy

Descendants of the sun,

Space sweeper,

និង​រឿង​ Vincenzo។​

៣.មនុស្ស​ប្រុស​ដែល​ស្រីៗ​ជា​ច្រើន​ប្រាថ្នា​ចង់​បាន

ទោះ​បី​ជា​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​មក​ជា​យូរ​មក​ហើយ​ក៏​ដោយ​តែ​បើ​និយាយ​ពី​សម្រស់​របស់​តារា​ប្រុស​រូប​នេះ​វិញ​ហាក់​បី​ដូច​ជា​មិន​ប្រែប្រួល​ទៅ​ណា​សោះ​ឡើយ។​ បើ​មិន​ប្រាប់​ថា​កើត​ ១៩៨៥​មនុស្ស​ជា​ច្រើន​ច្បាស់​ជា​គិត​ថា​គេ​អាយុ​ទើប​តែ​២៥​ឆ្នាំ​តែ​ប៉ុណ្ណោះ។​ ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​​Song Joong Ki ទទួល​បាន​ងារ​ជា​ស្វាមី​លំដាប់​​ប្រទេស​ដែល​នារី​កូរ៉េ​ខាង​ត្បូង​ជា​អ្នក​បោះ​ឆ្នោត​ឲ្យ​គេ​។

៤.​ ស្មើ​ចុង​ស្មើ​ដើម

មិន​ថា​ពីមុន​ឬ​ក៏​ពេល​នេះ​ដែល​ក្លាយ​ជា​តារា​សម្ដែង​លំដាប់​ជួរ​មុខ​ហើយ​ក៏​ដោយ​តែ​ Song Joong Ki នៅ​តែ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាព​រួសរាយ​រាក់ទាក់​ជាមួយ​នឹង​ទស្សនិកជន​ បារម្ភ​និង​ខ្វាយ​ខ្វល់​ពី​អ្នក​ជុំ​វិញ​ខ្លួន​ព្រម​ទាំង​មិត្ត​រួម​ការងារ​ផង​ដែរ។

៥.​ រឿងរ៉ាវ​ស្នេហា​

ជា​ទូទៅ​យើង​មិន​សូវ​លើក​យក​រឿង​រ៉ាវ​ស្នេហា​របស់​តារា​សម្ដែង​យក​មក​និយាយ​ឡើយ​តែ​សម្រាប់​តារា​ប្រុស​ម្នាក់​នេះ​ពិត​ជា​មិន​និយាយ​មិន​បាន​មែន។ កាល​ពី២០១៧​គេ​បាន​សម្រេច​ចិត្ត​យ៉ាង​ធំ​មួយ​ក្នុង​ជីវិត​គឺ​ការ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​នឹង​តារា​សម្ដែង​ស្រី​លំដាប់​ជួរ​មុខ​ Song hye kyo តែ​រំលង​បាន​២​ឆ្នាំ​អ្នក​ទាំង​ពីរ​ក៏​បាន​សម្រេច​ចិត្ត​លែងលះ​គ្នា​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ជា​ច្រើន​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បែក​បាក់​លើក​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អ្នក​ទាំង​ពីរ​ក៏​បាន​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​បាន​ឃើញ​ហើយ​ថា​ជីវិត​ត្រូវ​ដើរ​ទៅ​មុខ​ជា​និច្ច​ ព្រោះ​ក្រោយ​ពី​ការ​លែងលះ​បាន​បញ្ចប់​តៅ​មិន​យូរ​ប៉ុន្មាន​អ្នក​ទាំង​ពីរ​ក៏​មាន​ខ្សែភាពយន្ត​រឿង​ភាគ​ចេញ​មក​ឲ្យ​អ្នក​ទស្សនិកជន​បាន​ទស្សនា​ ព្រម​ទាំង​ការ​ថត​ម៉ូត​ និង​ថត​ពាណិជ្ជកម្ម​ច្រើន​ទៀត​ជាហូរហែ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម